ហេតុផល៖ ការជជែកវែកញែកនៃហេតុផល The Ontological Argument

24-ឧសភា-2018 - ម៉ោង 1:30pm “ប៉ុន្តែ តើវាមិនមែនជាមូលហេតុ ធម្មតាទេឬ ដើម្បីជឿលើព្រះជាម្ចាស់?” ប្រព័ន្ធផ្សេងៗគ្នាស្តីអំពីហេតុផលដែលយើងបានស្ថាបនាឡើងគឺមានការជជែកវែកញែកវិភាគខុសគ្នាចំពោះ ការតាំងនៅរបស់ភាវៈដែលមានអំណាចខ្ពស់ខាងយើង។ ការជជែកវែកញែកដែលសមហេតុផលចំពោះការតាំងនៅផ្ទាល់របស់ខ្លួនវា បានស្នើរឡើងថាវាជាបញ្ញាចិត្តទូទៅសម្រាប់មនុស្សយើងគឺមាននរណាម្នាក់ ឬអ្វីមួយដែលមានអំណាចតាំងនៅលើចក្រវាលនេះ ហើយអំណាចដែលខ្ពស់ជាងគេបំផុតគឺ “ព្រះជាម្ចាស់”។ បទពិសោធន៍ប្រចាំថ្ងៃបានបង្ហាញម្តងហើយម្តងទៀតដែលមានអ្វីមួយដែលមានអំណាចខ្លាំងក្លាជាងអ្វីមួយដទៃទៀត។ នៅលើកំពូលពីរ៉ាម៊ីតនោះគឺត្រូវតែមានព្រះជាម្ចាស់គង់នៅ។ ការជជែកវែកញែកនេះនឹងអាចធ្វើឲ្យអស់អ្នកដែលមិនជឿលើលំដាប់លំដោយនៃការតាំងរបស់គឺមានរូបរាងជាពីរ៉ាម៊ីតឲ្យជឿបានឡើយ។ ក៏នៅមានអ្នកដទៃជាច្រើនបានដាក់កំនិតចម្លែកជាច្រើននៅលើកំពូកពីរ៉ាម៊ីតនេះ។ ទោះបើជា វាអាចនឹង “សមហេតុផល” ដើម្បីជឿលើព្រះណាមួយ តែមូលហេតុដែលមិនអាចជួយសង្គ្រោះទាំងនេះ គឺមិនអាចផ្តល់ឲ្យយើងអំពីរូបភាពនៃព្រះជាម្ចាស់ដ៏ពិតបានឡើយ។