បញ្ញាចិត្ត Conscience

24-ឧសភា-2018 - ម៉ោង 1:30pm នៅក្នុងចំណោមមនុស្សជាតិក៏មានអ្នកដែលទន្ទឹងរង់ចាំអំណាចនៃភាពខ្ពង់ខ្ពស់ផងដែរ។ លោកសាវ័កប៉ុលបានចង្អុលបង្ហាញថាសាសន៍ដទៃ ដែលមិនបានស្គាល់សោះអំពីក្រឹត្យវិន័យរបស់លោកម៉ូសេ នៅតែបានរស់នៅទៅតាមផែនការណ៍របស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់មនុស្ស (រ៉ូម ២:១៤)។ បញ្ញាចិត្តគឺជាញ្ញាណជាសកលនៃការដឹងខុសត្រូវ បានចង្អុលដោយមិនអាចប្រកែកបានទៅចំពោះអង្គមួយដែលបានរចនាការខុសនិងត្រូវសម្រាប់មនុស្សជាតិ។ អ្នកនរវិទូបានបង្កើតទ្រឹស្តីមួយដែលប្រឈមមុខនឹងទ្រឹស្តីនានា។ ពួកគេបានស្នើរឡើងថាគឺមានតែការហាមឃាត់ជាសកលចំនួន២ប៉ុណ្ណោះ ស្មន្ធការ (សាច់ញាតិ) និងការស៊ីសាច់សាច់មនុស្ស។ គឺគ្មាននិយមន័យសកលនៃការខុសនឹងត្រូវនោះឡើយ។ តែយ៉ាងណាមិញ គឺមានផ្នែកមួយយ៉ាងធំនៃក្រមសីលធម៌នៃវប្បធម៌មួយគឺកំពុងតែអនុវត្តនៅក្នុងវប្បធម៌ជាច្រើនដទៃទៀត។ ដំណើរជាន់លើគ្នានៃការយល់ស្របក្នុងចំណោមវប្បធម៌របស់មនុស្សជាតិស្តីអំពីរបៀបដែលមនុស្សគួរតែបង្ហាញឥរិយាបទគឺត្រូវបានស្នើរឡើងជានិច្ច។ តែយ៉ាងណាមិញ ចំពោះអស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ ពួកគេបានកែច្នៃការខុសនឹងត្រូវសម្រាប់និស្ស័យជាមនុស្សរបស់ពួកគេ។ គ្រប់ទាំងការយល់ស្របស្តីអំពីការខុសនឹងត្រូវដែលបានលើកឡើងគឺមិនអាចលើសពីភាពសាមញ្ញានៃបទពិសោធន៍របស់មនុស្សឡើយ។ អ្នកមានជំនឿបានទទួលស្គាល់ថា ព្រះជាម្ចាស់បានប្រទានដល់ពួកគេនូវអារម្មណ៍ដឹងខុសត្រូវសម្រាប់ការរស់នៅដ៏ល្អរបស់មនុស្ស។ អ្នកមិនជឿអាចនឹងសង្ស័យថាផ្នែកនៃការល្អរបស់ព្រះជាម្ចាស់គឺសម្តែងឡើងតាមវិធីច្រើនប្រភេទ។ ពួកគេអាចនឹងបដិសេធចំពោះការជជែកវែកញែកដែលថា បញ្ញាចិត្ត ឬសីលធម៌បង្ហាញថាព្រះជាម្ចាស់ពិតជាតាំងនៅ។ ជាងនេះទៅទៀត នៅពេលដែលបញ្ញាចិត្តនិយាយ វាតែងតែប្រាប់យើងថា យើងជាមនុស្សដែលមានទោស។ យើងមានការប្រុងប្រយ័ត្នតិចតួចណាស់ នៅពេលដែលវាសរសើរ ក្នុងការធ្វើជម្រើសត្រឹមត្រូវនោះ។ ចំពោះ “ព្រះ” ដែលបញ្ញាចិត្តបានទាញចេញពីញ្ញាណសីលធម៌របស់វាគឺជាព្រះដែលមានកំហឹង ដែលបានអះអាងសារឡើងវិញនូវកំហឹងផ្ទាល់ខ្លួនរបស់យើងជាមួយនឹងខ្លួនរបស់យើង ដែលបរាជ័យម្តងទៀតដើម្បីសម្រេចការសម្តែងកិច្ចការល្អ ឬជីវិតដែលល្អ។ បញ្ញាចិត្តគឺមានគន្លិះអំពីព្រះជាម្ចាស់ ប៉ុន្តែគនគន្លឹះទាំងនេះគឺពិបាកធ្វើជាមូលដ្ឋានសម្រាប់ការសន្ទនាមួយដែលលស្និតស្នាលណាស់។