សេចក្តីអធិប្បាយ យ៉ូហាន១៦៖២៣-៣៣ ឬ ៥៖១-៩

22-ឧសភា-2018 - ម៉ោង 07:50:43pm សេចក្តីអធិប្បាយ យ៉ូហាន១៦៖២៣-៣៣ ឬ ៥៖១-៩ For Sixth S.of Easter ២៣ នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀត ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗ ដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ ២៤ តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត។ ព្រះយេស៊ូវមានជ័យជំនះ ២៥ ខ្ញុំនិយាយសេចក្តីទាំងនេះដល់អ្នករាល់គ្នា ដោយពាក្យប្រៀបធៀប តែនឹងមានពេលវេលាមក ដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នា ដោយពាក្យប្រៀបធៀបទៀតទេ គឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ ២៦ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ២៧ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក ២៨ ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ៍ ក៏នឹងចេញពីលោកីយ៍ ទៅឯព្រះវរបិតាវិញទៀត។ ២៩ ពួកសិស្សទូលទ្រង់ថា ហ្ន៎ ម្តងណេះទ្រង់មានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ ៣០ ឥឡូវនេះ យើងខ្ញុំដឹងថា ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេ ដោយហេតុនេះយើងខ្ញុំជឿថា ទ្រង់បានចេញពីព្រះមកមែន ៣១ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ឥឡូវនេះ អ្នករាល់គ្នាជឿហើយឬ ៣២ មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ ៣៣ ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ IN THE NAME OF JESUS. Back in 1992, when he was running for vice-president of the United States, Admiral Stockdale introduced himself at a debate by famously asking, “Who am I, Why am I here?”, and that’s when the audience broke out in laughter. Published on Jun 19, 2012 Admiral Stockdale, Vice Presidential Candidate for H. Ross Perot at the 1992 Vice Presidential Debate delivering the infamous line "Who Am I? Why Am I Here?" Excerpt from the Modern Presidential Campaign Series. Available at http://www.evgonline.com He is the U.S. Vice Presidential candidate (1992) ក្នុងនាមព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញាណបរិសុទ្ធ អាម៉ែន ! សូមពុកម៉ែបងប្អូនក្រឡេកមើលកាលឆ្នាំ១៩៩២ បន្តិចរឿងនេះកើតឡើងនៅសហរដ្ឋអាមេរិច គឺមានបុរសម្នាក់គាត់គឺជាបេក្ខជន អនុប្រធានាធិបតីគឺគេតំរូវឲ្យលោកនិយាយទៅកាន់មហាជនដែលបានចូលរួម ក្នុង អង្គវេទិការដោយនិយាយថា " តើខ្ញុំជានរណា ហេតុអ្វីបានជា ខ្ញុំនៅទីនេះ? » ហើយពេលនោះទស្សនិកជន បានផ្ទុះសំណើចឡើង។ ប៉ុន្តែសំណួរនេះគឺមិនមែនជាសំណួរអាក្រក់ទេ ហើយពេលនេះខ្ញុំក៏មានសំណួរដូចគាត់ដែរ សំនួរដែលខ្ញុំចង់សួរអ្នករាល់គ្នានៅទីនេះដែរថា តើអ្នកជាអ្នកណា? តើអ្នករាល់គ្នាមកទីនេះដើម្បីអ្វីដែរ? នៅពេលវេលានេះ កន្លែងនេះ ហើយក្នុងពេលរសៀលនេះ។ ពិតប្រាកដណាស់ វាគឺជាថ្ងៃអាទិត្យ គឺយើងតែងតែមកទីនេះរួមគ្នា ហើយក៏មិនមែនមានអ្នកចាប់បង្ខំអោយមកដែរ។ ហើយក៏មិនមែនមកទីនេះដើម្បីការងារ ត្រូវតែមកកុំអោយគេចោទប្រកាន់ពីអ្វីមួយឡើយ។ ដូច្នេះតើហេតុអ្វីបានជាយើងមកទីនេះ? រៀងរាល់ថ្ងៃអាទិត្យពេលរសៀលនេះ ហើយក៏មិនមែនតែយើងទាំងអស់គ្នាដែរដែលជាក្រុមដែលប្រមូលផ្តុំគ្នាទៅចំពោះទីអាសនានេះ គឺអាចនិយាយបានថា កម្ពុជា ថៃ វៀតណាម ចិន សហរដ្ឋអាមេរិច អឺរ៉ុប និងប្រទេសជាច្រើនទៀតដែលគេប្រមូលផ្តុំដូចគ្នា គឺគ្រប់ទីកន្លែង។សំនួរសួរថាតើយើងជាអ្នកណា?ហេតុអ្វីបានជាយើងនៅទីនេះ?វាគឺជាសំណួរមួយដែលមាននិយមន័យនិងគោលបំណងច្បាស់លាស់។តើអ្វីទៅជាអ្នកកំណត់អោយយើងរាល់គ្នា ហើយអ្វីទៅជាគោលបំណងរបស់យើង? សូមពុកម៉ែបងប្អូនគិតពិចារណាទាំងអស់គ្នា មានក្រុមមនុស្សមួយក្រុមបានជួបជុំប្រជុំគ្នាទាំងអស់គ្នា ហើយក្រុមនេះមិនមានឈ្មោះច្បាស់លាស់ហើយប្រជុំគ្នាក៏គ្មានគោលបំណងអ្វីដែរ។សំនួរសួរថា តើពួកគេជានរណា? តើពួកគេមកប្រជុំដើម្បីអ្វី? ចំលើយពេលនោះគេឆ្លើយមកវិញថា ក្រុមយើងអត់មានឈ្មោះផង ហើយយើងក៏មិនដឹងខ្លួនឯងជានរណាដែរ ហើយយើងអត់មានគំនិតអ្វីទេ ហេតុអ្វីបានជាយើងប្រជុំគ្នាដើម្បីធ្វើអីដែរ។ អត់ដឹងអីទាំងអស់ តើយើងជានរណារ?ហេតុអ្វីបានជាយើងមកទីនេះ?និយមន័យនិងគោលបំណង។ យ៉ូហាន១៦៖២៣ ២៣ នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀត ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗ ដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ។ ប្រាកដមែនជាមួយខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា ព្រះនាមព្រះយេស៊ូវគឺតែងតែមានឈ្មោះជានិច្ច និងមានជៃជំនះ ដែលបានផ្តល់នូវនិយមន័យយ៉ាងពេលលេញហើយគោលបំណង ជាមួយព្រះនាមទ្រង់ យើងដឹងថាយើងជានរណាហើងយើងមកទីនេះដើម្បីអ្វី។ វាគឺសញ្ញាមួយដែលអាចបញ្ជាក់ថាគ្រប់អ្វីទាំងអស់។ មនុស្សជាច្រើនមកជួបជុំគ្នារៀងរាល់ថ្ងៃអាទិត្យ, ហេតុអ្វី?ទូទាំងពិភពលោក មនុស្សជាច្រើនមកជួបជុំគ្នាទោះបីជា មានភាសាផ្សេងខុសគ្នា វប្បធម៌ខុសគ្នា ហើយទោះជាមិនមែនជាបងប្អូននិងគ្នា ភាសាខុសៗគ្នា មានសញ្ជាតិខុសគ្នា ការងារខុសគ្នា មុខរបរខុសគ្នាក្តី និងអ្វីៗផ្សេងទៀតខុសគ្នាក៏ដោយ ហើយយើងនៅទីនេះក្តី រឺនៅកន្លែងផ្សេងពីគ្នាក្នុងពិភពលោកនេះក្តី គឺយើងជួបជុំគ្នាដូចគ្នា។ គឺយើងជួបជុំគ្នាក្នុងព្រះនាមតែមួយ។ ហើយយើងមិនមែនប្រមូលផ្តុំគ្នា ព្រោះតែយើងសុទ្ធតែអ្នកមានប្រាជ្ញារឺក៏អ្នកមានតំលៃលើសជាងអ្នកដ៏ទៃនោះទេ តែការទាំងនេះគឺព្រះទ្រង់ទេតើ ដែលទ្រង់ធ្វើសំរាប់យើងនិង នាំយើងមកដូចដែលយើងបានរៀនពី គោលជំនឿគ្រីស្ទបរិស័ទ (Catechism ) គឺថាខ្ញុំមិនអាចពឹងផ្អែកលោកសម្ថតភាពខ្លួនឯងដើម្បីឲ្យមានជំនឿលើទ្រង់ឡើយ រឺដើម្បីអាចទៅរកទ្រង់ដោយខ្លួនឯងឡើយ ប៉ុន្តែដោយសារព្រះវិញាណបរិសុទ្ធដែលនាំទូលបង្គំដោយសារដំណឹងល្អរបស់ទ្រង់វិញ ហើយបំភ្លឺទូលបង្គំដោយសារព្រះគុណទ្រង់ ហើយទ្រង់សំអាតខ្ញុំហើយការពារទូលបង្គំឲ្យមានជំនឿដ៏ពិតលើទ្រង់វិញ ហើយទ្រង់បានត្រាស់ហៅទូលបង្គំ ប្រមូលទូលបង្គំ បំភ្លឺទូលបង្គំហើយនិងសំអាតទូលបង្គំឲ្យក្លាយជាគ្រីស្ទបរិស័ទនៅលើផែនដីនេះ ហើយការពារទូលបង្គំក្នុងព្រះគ្រីស្ទឲ្យមានជំនឿដ៏ពិតតែមួយ។ ក្នុងជីវិតជាគ្រីស្ទបរិស័ទទ្រង់បានអត់ទោសបាបដល់ខ្ញុំដល់អស់អ្នកជឿទាំងអស់។ដូច្នេះយើងនៅទីនេះ រៀងរាល់ថ្ងៃអាទិត្យ ការប្រមូលផ្តុំគ្នាំនៅទីនេះគឺព្រះវិញ្ញាណបរិសុទ្ធដែលដឹកនាំយើងរាល់គ្នាឲ្យមក។ យើងនៅទីនេះ មិនមែនប្រមូលផ្តុំគ្នាជាក្រុមដោយមិនមានឈ្មោះ និងមិនមានគោលបំណងមិនច្បាសលាស់នោះទេ ប៉ុន្តែការប្រមូលនេះគឺជាការប្រមូលផ្តុំក្នុងព្រះនាមព្រះយេស៊ូវ។ ដូច្នេះតើមានអ្វីកើតឡើងក្នុងព្រះនាមនេះ?ម៉ាថាយ១៨៖២០ ព្រះយេស៊ូវមានបន្ទូលថា ២០ ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។ ដូចដែលព្រះជាម្ចាស់មានបន្ទូលដល់លោកម៉ូសេហើយរាស្រ្តអ៊ីស្រាអែលក្នុងនិក្ខមនំ២០៖២៤២៤ ត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញ ហើយត្រូវថ្វាយដង្វាយដុត និងដង្វាយមេត្រី ជាចៀម ហើយនឹងគោរបស់ឯង នៅលើអាសនានោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្តីរំឭកដល់ឈ្មោះអញ។ ព្រះជាម្ចាស់ទ្រង់ទតឃើញមនុស្សនៅលើលោកិយនេះពោពេញទៅដោយអំពើបាប ការកេងប្រវ័យ ពុករលួយ ភាពអធ្មានិយម លួចប្លន់ សេចក្តីកំផិត ការកុហស បោកប្រាស់ ឈ្នានីសគ្នា គាបសង្កត់ ការទាំងអស់នេះហើយកំពុងដែលមនុស្សទាំងអស់កំពុងតែរងចាំសេចក្តីស្លាប់ ត្រូវដុតទៅក្នុងភ្លើងដ៏អស់កល្បជានិច្ច តែដោយទ្រង់ទតឃើញយ៉ាងដូច្នេះហើយទើបទ្រង់ចង់សង្រ្គោះនិងប្រទានពរ ដល់ពួកគេចង់សំអាតនូវអំពើបាបរបស់ពួកគេហើយចង់នាំគេទៅរកជីវិតដ៏អស់ កល្បជានិច្ច គឺទ្រង់ចង់សង្រ្គោះពួកគេដោយសារព្រះនាមទ្រង់។ ការសង្រ្គោះដោយព្រះនាមទ្រង់ គឺមិនមែនន័យថា ចេញឈ្មោះរបស់ទ្រង់ដល់មនុស្សគ្រប់រូបគ្រាន់តែប្រើ ដូចជាយ័នកថា រឺដូចមន្តអាគមពេលគេត្រូវការប្រើនោះទេ រឺក៏មិនដូចពេលគេចង់ជុបសត្វទន្សាយអោយចេញពីមួកនោះដែរដូចដែលអ្នកលេងសៀករហ័សសកម្មនោះដែរ។ ការចាត់ព្រះនាមទ្រង់ទៅគឺមានន័យថាគឺគ្រប់អ្នកដែលជឿពឹងអាងព្រះជាអង្គ សង្រ្គោះក្នុងចិត្តគេ ពេលនោះហើយព្រះនាមទ្រង់គឺនៅក្នុងជីវិតគេ ។ ព្រះទ្រង់មិនដែលឃ្លាតចេញពីព្រះនាមទ្រង់ឡើយ នេះគឺមានន័យថានៅពេលដែលរាស្រ្តរបស់ទ្រង់នៅទៅណាគឺព្រះនាមទ្រង់គង់នៅជាមួយរាស្រ្តរបស់ទ្រង់នៅទីនោះដែរ ព្រះនាមទ្រង់គឺរាប់បញ្ចូលក្នុងការប្រកាសដំណឹងល្អថាទ្រង់ជានរណាគឺអ្វីដែលទ្រង់បានធ្វើសំរាប់ការសង្រ្គោះរាស្រ្តទ្រង់ផងដែរ ហើយនិងអ្វីដែលទ្រង់បានសន្យាដល់មនុស្សទាំងអស់ ព្រះនាមទ្រង់ក៏ រាប់បញ្ចូលទាំង ការដូដែលជាយញ្ញបូជាចំពោះមុខពួកគេដែរ ដូច្នេះដោយយញ្ញបូជាព្រះលោហិតទ្រង់គឺអំពើបាបយើងរាល់គ្នាគឺត្រូវបានអត់ទោសអោយ។ ព្រះនាមទ្រង់គឺជាអ្វីដែលទ្រង់បានសន្យានៅក្នុងដំណឹងល្អ ដូច្នេះនៅទីណាមានព្រះនាមទ្រង់ ទីនោះរាស្រ្តទ្រង់ដឹងថាជាកន្លែងទ្រង់បានប្រមូលផ្តុំឲ្យមានការជួបជុំគ្នា គឺជាកន្លែងដែលពួកគេត្រូវបានសំអាតអំពើបាបហើយក៏ជាកន្លែងរបស់ទ្រង់ដែលត្រាស់ហៅយើងផងឲ្យមកថ្វាយបង្គំទ្រង់ដូចពេលវេលានេះដែរ។ ដូច្នេះព្រះយេស៊ូវមានបន្ទូលថា ២០ ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។ យើងអាចហៅថាការនេះជាការប្រកាសដំណឹងល្អបានដែរ នៅពេលដែលព្រះជាម្ចាស់ប្រទាននូវអំណោយទាននៃពិធីបុណ្យជ្រមុជទឹកដែលបានធ្វើដល់ក្មេងតូចៗនិងសមាជិកពួកជំនុំយើងទាំងអស់នៅទីនេះផងដែរ ការនេះគឺជារូបកាយនិងជាព្រះហិតរបស់ព្រះយេស៊ូវដែលទ្រង់លាងសំអាតរាល់អំពើបាបយើង ដែលទ្រង់បានប្រមូលយើងមកឯទ្រង់ផ្ទាល់។ ការទាំងអស់នេះហើយដែលយើងរាល់គ្នាបានមកទីនេះគឺព្រះជាម្ចាស់នាំយើង មកក្នុងគោលបំណង ថ្វាយបង្គំព្រះជាម្ចាស់ ហើយក៏អាចហៅបាន និងកម្មវិធីថ្វាយបង្គំ រឺក៏ហៅថាការទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ។ ហើយឥឡូវនេះព្រះយេស៊ូវមានបន្ទូលមកកាន់យើងរាល់គ្នាថា ២៣ នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀត ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗ ដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ។យ៉ូហាន១៦៖២៣ សំនួរសួរថាតើព្រះនាមថាយេស៊ូវមានន័យយ៉ាងដូចម៉្តេចសំរាប់យើងរាល់គ្នា? ក្នុងភាសាហេព្រើ មានន័យថា ព្រះអង្គសង្រ្គោះ ដែលមានន័យថាព្រះជាម្ចាស់ដែលយាងមកសង្រ្គោះមនុស្សមានបាប គឺព្រះជាម្ចាស់បានទទួលសេចក្តីអាម៉ាស ការឈឺចាប់ ហើយក៏សុគតនៅលើឈើឆ្កាងជួបបាបសំរាប់ខ្ញុំ និង បងប្អូនទាំងអស់នៅទីនេះ ហើយក៏កិច្ចការដែលព្រះទ្រង់បន្តនូវកិច្ចការទាំងនេះដល់យើងរាល់គ្នាដល់ពេលបច្ចុប្បន្ននេះដែរគឺជាព្រះបន្ទូលទ្រង់ ហើយនិងពិធិសម្ព័ន្ធវង្សដ៏បរិសុទ្ធ ដែលមាននៅក្នុងព្រះនាមព្រយេស៊ូវ គឺការអត់ទោសអំពើបាបរបស់ខ្ញុំនិងអំពើបាបរបស់បងប្អូនទាំងអស់គ្នាដែលនៅទីនេះ ព្រះយេស៊ូវមិនមែនសុគតសំរាប់ឲ្យយើងមាន មាសប្រាក់ ក្លាយជាសេដ្ឋី មានឡានសេរីទំនើប ផ្ទះធំដ៏ស្កឹមស្កៃនោះទេ គឺទ្រង់សុគតសំរាប់លុបលាងអំពើបាបខ្ញុំ អ្នករាល់គ្នា គ្រួសាររបស់អ្នក និង អ្នកជិតខាងរបស់អ្នករាល់គ្នាដែរ។ដូច្នេះនៅថ្ងៃនេះបងប្អូនស្ងួនភ្ងាក្នុងព្រះគ្រីស្ទយេស៊ូវអើយពេលនេះយើងដឹងហើយថាយើងជានរណា?ហេតុអ្វីបានជាយើង មកទីនេះ ហើយបងប្អូនក៏ដឹងពីនិយមន័យនិងគោលបំណងរួចហើយដែរថា ព្រះបាននាំយើងមកទីនេះ គឺដោយព្រះនាមព្រយេស៊ូវ ព្រះវរបិតា ហើយនិងព្រះវិញ្ញាណបរិសុទ្ធដែលដឹកនាំយើងដោយពិធីបុណ្យជ្រមុជដ៏បរិសុទ្ធក្នុងព្រះនាមទ្រង់រួចហើយ។ ដូច្នេះចូរចេញទៅប្រកាសដំណឹងល្អពីព្រះនាមអម្ចាស់យេស៊ូវគ្រីស្ទដល់ប្រជា ជាតិយើង បងប្អូនយើង និងអ្នកជិតខាងយើងចុះ នោះអំពើបាបពួកគេនឹងត្រូវអត់ទោសឲ្យ ហើយនិងទទួលជីវិតអស់កល្បជានិច្ច ធ្វើដូចនេះ សេចក្តីសុខសាន្ត និង អំណរនឹងស្ថិតក្នុងជីវិតអ្នក គ្រួសារ និងអ្នកជិតខាងរបស់អ្នកពិតជាមិនខានឡើយ ?អាម៉ែន ។ អធិស្ថានរួមគ្នា
page hit counter free
Visit Counter