ប្រធានបទ “អ្នកចែកអាហារជីវិត”

23-ឧសភា-2018 - ម៉ោង 1:10pm បទគម្ពីរ ម៉ាថាយ១៤:១៣-២១ ព្រះយេស៊ូវប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់បរិភោគ (ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៤) ១៣ កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ ១៤ លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា ១៥ ដល់ពេលល្ងាចពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ ១៦ តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ១៧ ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនិងត្រីពីរប៉ុណ្ណោះ ១៨ នោះទ្រង់មានព្រះបន្ទូលថា ចូរយកមកឲ្យខ្ញុំឯណេះ ១៩ រួចកាលទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ និងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស ២០ គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន១២កន្ត្រក ២១ រីឯពួកមនុស្សដែលបានបរិភោគ នោះមានចំនួន៥ពាន់នាក់ ឥតរាប់ពួកស្រីៗ និងកូនក្មេងទេ។ ខ១៤ ស្ថានភាពដែលព្រះយេស៊ូវយាងចេញពីស្រុកកាលីឡេ គឺយាងទៅច្រាំងសមុទ្រកាលីឡេភាគខាងជើង។ កំឡុងពេលផងដែរក៏ជិតដល់រដូវបុណ្យរំលងផងដែរ(គឺខែមេសា) គោលបំណងដែលលោកម៉ាថាយ ចង់និយាយគឺចង់ប្រាប់ដល់ពួកសាសន៍យូដា ថាព្រះយេស៊ូវគឺជាស្តេចប៉ុន្តែមិនមែនជាសេ្តចខាងសាច់ឈាមនោះទេ គឺជាស្តេចដែលព្រះវរបិតាបានបញ្ជូនមកដើម្បីសង្រ្គោះមនុស្សយើងនេះឯង។ ព្រឹត្តិការណនេះគឺបានសរសេរក្នុងគម្ពីរដំណឹងទាំង៤ គឺម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន(ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៤) តំណាលរឿងនាងហេរ៉ូឌាសសិន ម៉ាថាយ១៤៖១-១២ យើងឃើញការពីរយ៉ាងដែលមនុស្សបានសំលឹងមើលទៅចំពោះព្រះយេស៊ូវៈ ១-បើយើងមើលពីក្នុងគម្ពីរយ៉ូហានជំ៦ខ២វិញ យើងឃើញថាមានមនុស្សច្រើនណាស់ដើរតាមទ្រង់។ សំណួរសួរថា ហេតុអ្វីបានជាពួកគេដើរតាមទ្រង់?ហើយ បើយើងមើលហ្វូងមនុស្សក្នុងបទគម្ពីរនេះ គឺពីព្រោះពួកគេចង់ឃើញរិទ្ធបារមី ការអស្ចារ្យ និយាយរួមគឺពួកគេមើលទ្រង់ក្នុងន័យសាច់ឈាម ចង់បានកេរ្តិ៍ឈ្មោះ អំនាច យសសក្ត័ មុខមាត់តែប៉ុណ្ណោះ ហើយជាពិសេសគេចង់ឃើញទ្រង់ប្រោសជំងឺខ១៤) បច្ចុប្បន្នមានក្រុម ច្រុលនិយមមួយចំនួនបានលើកឡើងថាគេអាចប្រោសជំងឺដូចជាព្រះអង្គដែរ តែបងប្អូនយើងឃើញថាមានតែគ្នាគេ២ឬ៣នាក់ប៉ុណ្ណោះឯងក្នុងចំណោមក្រុមពួកគេ។ តែព្រះនៃយើងគឺអាចប្រោសមនុស្សជាច្រើន ឲ្យបានជា។អាម៉ែន! ចុះអស់លោកអ្នកសព្វថ្ងៃកំពុងតែមើលយ៉ាងម៉េចទៅចំពោះទ្រង់ដែរ? តើអស់លោកអ្នកនៅទីនេះ គឺដើម្បីបាន លុយ អំនាច មុខមាត់ កេរិ៍ឈ្មោះ ឬយ៉ាងណា? បានជាថ្ងៃនេះព្រះបន្ទូលព្រះជាម្ចាស់ចង់ឲ្យអស់លោកអ្នកឆ្លុះបញ្ចាំងពីជីវិតខ្លួនយើងគ្រប់ៗគ្នា។ បើយើង មើលពីពួកសាវ័គ្គក្នុងម៉ាថាយខ១៥គឺ ពួកគេតាំងខ្លួនជា គណៈកម្មាការ គឺចង់ឲ្យព្រះយេស៊ូវបញ្ជាឲ្យហ្វូងមនុស្សត្រលប់ទៅវិញ មុនពេលដែលព្រះអង្គ ងើបទតទៅលើមេឃ ទាំងប្រទានពរ នំបុ័ងទៅដល់ហ្វូងមនុស្ស។ ប៉ុន្តែក្នុងពេលឥឡូវនេះពួកគេគឺជាអ្នកបំរើវិញ បងប្អូនអើយ ការបំរើគឺជាអត្តសញ្ញាណ សំរាប់ពួកសាវគ្គ ពួកសិស្ស គ្រូគង្វាល គ្រូអធិប្បាយ គ្រូជំនួយ ប្រមុខស្ត្រីនិងសំរាប់យើងជាគ្រីស្ទបរិស័ទ្ធគ្រប់ៗគ្នា នៅក្នុងក្រុមជំនុំរបស់យើង យើងឃើញថាមានមនុស្សច្រើនណាស់ដែលចាំតែចង្អុល តែមិនដែលសូវមានអ្នកដែលឲ្យដៃរបស់ខ្លួនប្រឡាក់ក្នុងការបំរើព្រះអង្គនោះទេ។ ឧ.មានគ្រូគង្វាល១បាននិយាយថា ក្នុងក្រុមជំនុំរបស់ខ្ញុំ សំបូរតែមេ មិនសូវសំបូរកូនសោះ ម្នាក់ៗចង់តែធ្វើតែមេ មិនចង់ធ្វើកូនចៅសោះ។ ក្នុងក្រុមរបស់ព្រះគឺត្រូវការអ្នកចែកចាយអាហារជីវិត ឯអាហារជីវិតនោះគឺ ព្រះបន្ទូលរបស់ព្រះដែលជាដំណឹងល្អពីសេចក្តីសង្រ្គោះដល់មនុស្សឯទៀតអោយបានឆ្អែត។ ២-ពួកគេមិនជឿលើទ្រង់ទេ គេគ្រាន់តែដើរតាមទ្រង់ដើម្បីតែនំបុ័ងប៉ុណ្ណោះ គឺគេមិនជឿលើទ្រង់ទេ។ (យ៉ូហាន៦៖៦៦-៧០)។ តែក្នុងស្ថានភាពនេះគឺហ្វូងមនុស្សគេមើលលើការបារមី(នំបុ័ង៥ដុំនិងត្រី២កន្ទុយ)របស់ទ្រង់វិញ ក្នុងនិស្ស័យសាច់ឈាមប៉ុណ្ណោះ គឺពួកគេបានចាប់ទ្រង់ដោយកំលាំង ចង់ឲ្យទ្រង់ធ្វើជាស្តេចវិញ(យ៉ូហាន៦៖១៥) របាំងជីវិត យ៉ាងណាមិញយើងរាល់គ្នាក៏មិនខុសពីជីវិតរបស់ពួកគេដែលបានលឺក្នុងបទគម្ពីរនេះដែរ ពេលខ្លះយើង មកគ្រាន់តែមកដើម្បីធ្វើជាមេ ដើម្បីមានមុខមាត់ ដើម្បីអំនាច ដើម្បីមាសប្រាក់ មិនមែនជាអ្នកបំរើអាហាររបស់ទ្រង់ទេ ហើយក៏កេងចំណេញអាហាររបស់ព្រះជាម្ចាស់ដែរ ក្នុងនាមជាអ្នកបំរើ ហើយក៏មករកតែឯនំបុ័ងខាងឯសាច់ឈាមតែប៉ុណ្ណោះ។ ការទាំងអស់គឺដោយសារតែនិស្ស័យនៃអំពើបាបតាំងពីកំណើតដែលកើតក្នុងសាច់ឈាមយើងគ្រប់ៗគ្នា តាមរយៈមនុស្សដំបូងដែលធ្លាក់ក្នុងអំពើបាបគឺលោកតា អាដាំនិងលោកយាយអេវ៉ាដែលព្រះបានដាក់ពួកគាត់ក្នុងសួនច្បារអេដែនដើម្បីមើលថែរក្សា អំពើបាបនោះគឺធ្លាក់មកពីការមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយអំពើបាបនោះក៏ រាលដាលដល់មនុស្សបច្ចុប្បន្នដែលជាកូនចៅរបស់លោកអាដាំនេះដែរ។ អំពើបាបដ៏ខ្មៅងងឹងទាំងនេះគឺតែងតែ ទប់បាំងយើងអោយដាច់ចេញពីព្រះជាម្ចាស់ ហើយអារក្សសាតាំងបាននាំជីវិតយើងអោយវិល វល់តែក្នុងនិស្ស័យសាច់ឈាម តាមរយៈអំណាច អំនួតជីវិត និងទ្រព្យសម្បត្តិ ក្នុងពិភពលោកនេះតែប៉ុណ្ណោះ ដែលលទ្ធផលនោះគឺទាញយើងរាល់គ្នាឲ្យធ្លាក់ទៅក្នុងបឹងភ្លើងអស់កល្បជានិច្ចជាមួយនឹងពួកវាដែរ។ ដំណឹងល្អ តែដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយអង្គទ្រង់បានទតឃើញនូវសេចក្តីងងឹតនិងរបាំងជីវិត ដែលវិលវល់ក្នុងវដ្ដ សង្សាក្នុងលោកិយរបស់មនុស្សទាំងអស់នេះហើយ ទើបព្រះអង្គបានចាត់បញ្ជូនលោកតាអាដាំទី២ គម្ពីរ១កូរិន១៥៖៤៥បានចែងថា “ដូចជាសេចក្តីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់»តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ” ដើម្បីសង្រ្គោះមនុស្សលោកយើងទាំងមូលតាមរយៈសេចក្តីជំនឿដែលជឿលើអង្គទ្រង់។ ដូចដែលព្រះគម្ពីរម៉ាកុស “១៦ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ” ដូច្នេះក្នុងនាមយើងទាំងអស់គ្នានៅទីនេះ ជាអ្នកបំរើព្រះចូរយើងចេញទៅចែកអាហារខាងព្រលឹងវិញ្ញាណដល់អស់អ្នកដែលស្រេកឃ្លាននោះចុះ នោះព្រះជាម្ចាស់នឹងប្រទានពរដល់អស់លោកអ្នកដូចដែលព្រះគម្ពីរទំនុកដំកើងជំ១៖៣ចែងថា “អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើន ឡើងទាំងអស់”។ អាម៉ែន!!
page hit counter free
Visit Counter