សេចក្តីអធិប្បាយ ម៉ាកុស១៖១-៨ ចំណងជើង៖ អ្នកត្រាយផ្លូវរបស់ព្រះមែស្ស៊ី

23-ឧសភា-2018 - ម៉ោង 1:06pm លោកយ៉ូហានបាទីស្ទប្រៀនប្រដៅបណ្តាជន (ម៉ាថាយ៣.១-៦,១១-១២, លូកា៣.១-១៨ យ៉ូហាន១:១៩-១៨) ១ នេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ២ ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរាអេសាយថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង» ៣ មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ។៤ ឯយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក នៅទីរហោស្ថាន ក៏មកដល់ គាត់ប្រកាសប្រាប់ ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប ៥ ពួកមនុស្សនៅស្រុកយូដាទាំងអស់គ្នា និងពួកក្រុងយេរូសាឡិម ក៏ចេញទៅទទួលបុណ្យជ្រមុជទឹកពីគាត់ ក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបគ្រប់គ្នា ៦ យ៉ូហានមានប្រដាប់ខ្លួន ដោយសំពត់ធ្វើពីរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏បរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ ៧ គាត់ប្រកាសថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ៨ ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ។ សូមឲ្យព្រះគុណរបស់ព្រះជាម្ចាស់ប្រទានដល់យើងគ្រប់ៗគ្នា !អាមែន ផ្តើម អាចឧទាហរណពីដំណឹងល្អ….. -Gospel នៅក្នុងភាសាក្រិច Euangelion គឺមានន័យថា ដំណឹងល្អ សារដ៏ល្អ ការរាយការដ៏ល្អ ដែលជាសញ្ញាអ្វីមួយដែលប្រាប់ដល់យើងពីការណាដែលធ្វើអោយមានអំណរ។ ឧ.នៅពេលដែលដាវីឌបានយកឈ្នះទៅលើកុលយ៉ាត នៅពេលដែលលឺដំណឹងនេះហើយពួកសាសន៍យូដាបានធ្វើការរាយការពីការល្អ និងការលើកទឹកចិត្តនេះថា ពួកខ្មាំងសត្រូវដែលគួរអោយខ្លាចមួយនេះត្រូវដួលចុះដោយសារស្នាដៃដាវីឌ ហើយដាវីឌបានសង្រ្គោះពួកជនជាតិយូដា ហើយបានផ្តល់នូវសេចក្តីអំណរ និងសុខសន្តិភាព ហើយពួកគេបានច្រៀងដោយលោតកញ្ឆេង ហើយសប្បាយរីករាយជាមួយនិងការទំាងនេះ(១សាំយូអែល១៨៖៦)៦ គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសំឡាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង និងលោតកញ្ឆេង ហើយបន្ទរក្រាប់ និង ប្រដាប់ភ្លេងផ្សេងៗ។ លោកលូធើរក៏បានសរសេរនៅកថាមុខរបស់គាត់ផងដែរក្នុងកណ្ឌគម្ពីរសញ្ញាថ្មីក្នុងឆ្នាំ១៥២២ ,១៥៤៦មានតែដំណឹងល្អតែមួយគត់ ដែលប្រកាសតាមរយៈបទគម្ពីរ ដែលហៅថាដំណឹងល្អ។ ក្នុងផ្នត់គំនិតរបស់សាសន៍អ៊ីស្រាអែលគេតែងរងចាំព្រះមេស៊ីដើម្បីសង្រ្គោះប្រទេសពួកគេអោយចេញពីចក្រភពរ៉ូមពីការជិះជាន់។ ហើយពី១ជំនាន់ទៅមួយជំនាន់សាសន៍នេះតែងតែទន្ទឹងរងចាំពីអង្គសង្រ្គោះនេះឯង។ ក្នុងការរស់នៅរបស់ពួកគេ គេបានអនុវត្តន៍តាមរយៈជំនឿតៗគ្នាពីបុរាណគឺតាមរយៈជំនឿដើមដែលឪពុកដើម បានបន្សល់ទុក គឺលោកអ័ប្រាហាំ អ៊ីសាក យ៉ាកុបបានសន្សាជាមួយពួកសាសន៍របស់ពួកគេ។ បរិបទក្នុងបទគម្ពីរថ្ងៃនេះគឺចង់សំដៅទៅលើពួកសាសន៍យូដាគឺការរងចាំព្រះមែស៊ី ដែលនឹងយាងមកក្នុងពេលណាមួយ។ យ៉ាងណាមិញការទន្ទឹងរងចាំនេះគឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ព្រះក៏បានតាំងសញ្ញាជាមួយពួកសាសន៍នេះផងដែរ គឺហោរា២នាក់ដែលបានទាយទុក្ខថានឹងមានហោរាមកមុនទ្រង់ មុនពេលដែលព្រះមែស៊ីយាងមកដល់(Malachi3:1,Isaiah40:3)។ ដើម្បីក្រើនរំលឹកអោយគេបាននឹកចាំពីការយាងមករបស់ព្រះអង្គសង្រ្គោះក្នុងចិត្តរបស់ពួកគេ ហើយមិនតែប៉ុណ្ណោះទ្រង់បានព្យួរសញ្ញាដ៏អស្ចារ្យក្នុងលំហអាកាស ដើម្បីសំគាល់ពីព្រះរាជកំណើតរបស់ទ្រង់ផងដែរ។ ថ្ងៃនេះលោក យ៉ូហានបាប់ទីស្ទដែលបទគម្ពីរដែលយើងបានអានអម្បាញ់មិញនេះ គឺលោកមិនមែនធ្វើការដើម្បីខ្លួងឯងនោះទេ គឺលោកធ្វើការទាំងនេះគឺមកពីព្រះជាម្ចាស់ ដើម្បីអោយពួកគេបានត្រលប់មកជឿលើដំណឹងល្អពីការប្រែចិត្តហើយទទួលពិធីបុណ្យជ្រមុចទឹកពីសេចក្តីសង្រ្គោះរបស់ទ្រង់វិញ។ នេះជាការចម្លែកព្រោះសាសន៍យូដាធ្វើពិធីបុណ្យជ្រមុចអោយសាសន៍ដ៏ទៃ ដែលផ្លាស់ប្តូរជំនឿនៃសាសន៍យូដា តែខ្លួនគេមិនដែលទទួលបុណ្យជ្រមុចទឹកឡើយគឺគេអោយតំលៃទៅលើពិធីបុណ្យជ្រមុចទឹកឡើយ វាគ្រាន់តែបញ្ជាក់ថាគេនឹងក្លាយជារាស្រ្តរបស់ទ្រង់តាមរយៈពិធីនេះ។ គឺដោយសារជំនាន់នោះឯងពួកគេប្រព្រឹត្តិដូចជាអ្នកកាន់សាសនាតែប៉ុណ្ណោះ គឺពេលនោះឯងក្នុងពួកជំនុំគឺមានពួកសាសន៍ដ៏ទៃនឹងសាសន៍យូដា ហើយពេលនោះឯងពួកអាចារ្យ គណៈផារ៉ាស៊ី សាឌូស្ស៊ីជាអ្នកបង្រៀននឹងដឹកនាំពួកសាសន៍ដ៏ទៃ និងសាសន៍យូដាក្នុងគ្រានោះទៅតាមច្បាប់ប្រពៃណីសាសនា និងទំលៀមទំលាប់របស់ពួកគេតែប៉ុណ្ណោះ តែលោកយ៉ូហានបាប់ទីស្ទបាន ប្រកាសអំពីដំណឹងល្អថា ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុចទឹកអ្នកនឹងរួចពីបាប។ លោកម៉ាកុសបានចាប់ផ្តើមផ្សាយដំណឹងល្អដោយចង្អុលបង្ហាញថា ព្រះយេស៊ូវជា ព្រះគ្រីស្ទ ហើយថាទ្រង់គឺជា ព្រះមែស្ស៊ី(ខ១) ហើយលោកក៏បានបញ្ជាក់ថា រជ្ជកាលព្រះមែស្ស៊ីកំពុងតែឈាងចូលមកក្នុងប្រវត្តិសាស្រ្តហើយ។ ថ្ងៃនេះខ្ញុំចង់សួរសំណួរដល់អស់លោកអ្នកថា តើរជ្ជកាលនោះនឹងមានលក្ខណៈបែបណា? I-ប្រសិនបើយើងមើលក្នុងបទគម្ពីរម៉ាកុស១៖២ គឺដកស្រង់ចេញពីម៉ាឡាគឺ៣៖១(១ មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ ហើយព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្តីសញ្ញាមក ជាសេចក្តីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ)។ហើយក្នុងខគម្ពីរនេះបញ្ជាក់ថា ព្រះអម្ចាស់យេស៊ូវ យាងមកព្រះវិហារទ្រង់(ម៉ាកុស១១៖១១ នោះព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិម ក៏ទៅក្នុងព្រះវិហារ កាលទ្រង់ទតជុំវិញមើលសព្វគ្រប់ទាំងអស់ហើយ នោះក៏យាងទៅឯបេថានី ព្រមទាំងពួក១២ផង ដ្បិតថ្ងៃកាន់តែទាបណាស់ហើយ។) ម៉ាកុស១៖៣ គឺសំដៅទៅបទគម្ពីរអេសាយ៤០៖៣-៥ គឺបញ្ជាក់ថា ព្រះជាម្ចាស់កំពុងតែយាងមកដើម្បីបញ្ចប់កិច្ចប្រោសលោះចុងក្រោយ ពោលគឺ ការចាកចេញចុងក្រោយរបស់រាស្រ្តទ្រង់ គឺសត្រូវពិតប្រាកដនោះគឺមិនសាសន៍រ៉ូមទេ តែជាសាតាំង អំពើបាប និងសេចក្តីស្លាប់វិញ។ II-ពេលលោកយ៉ូហានបាប់ទីស្ទចាប់ផ្តើមពន្ធ័កិច្ចរបស់គាត់ (នៅភូមិបេថានី ឯនាយទន្លេយ័រដាន់ យ៉ូហាន១៖២៨) គឺសាសន៍យូដាមករក ដើម្បីទទួលបុណ្យជ្រមុចទឹក(ម៉ាកុស១៖១-៨) ហើយការនេះពិតជាចម្លែក ព្រោះសាសន៍យូដាធ្វើបុណ្យជ្រមុចទឹកឲ្យសាសន៍ដ៏ទៃ វាគឺជាការផ្លាស់ប្តូរនៃសាសន៍យូដា តែខ្លួនគេមិនដែលទទួលបុណ្យជ្រមុចទឹកទេ។ III-ព្រះយេស៊ូវបានយាងមករកយ៉ូហានបាប់ទីស្ទដើម្បីទទួលបុណ្យជ្រមុចទឹកពីគាត់គឺដើម្បីបង្ហាញអត្តសញ្ញាណនៅក្នុងចលនាថ្មីមួយ ហើយក្រោយមកទ្រង់នឹងដឹកនាំចលនានេះ ក្នុងបុណ្យជ្រមុចរបស់ទ្រង់(ម៉ាកុស១៖៩-១១) ហើយពេលនោះព្រះយេស៊ូវត្រូវបានប្រកាសថាជាស្តេច(ទំនុក២៖៧)ហើយទំនុកដំកើងជំ២នេះគឺបញ្ជាក់ថា ទ្រង់ជាព្រះមហាក្សត្រដែលព្រះចាក់ប្រេងអភិសេក ហើយជាអ្នកបំរើ។ សំនួរសួរថាតើព្រះយេស៊ូវនឹងរស់នៅបែបជាអ្នកបំរើអ្នកដ៏ទៃដោយឥតលក្ខខណ្ឌយ៉ាងដូចម្តេច? ចំលើយនោះគឺថា ព្រះយេស៊ូវជាបាវបម្រើដែលនឹងសោយរាជ្យនៅលើ ឈើឆ្កាងនៅភ្នំកាល់វ៉ារី ហើយបញ្ជាក់ថា ទ្រង់គ្មានទោសសោះ ហើយតាមរយៈការរស់ឡើងវិញរបស់ទ្រង់នោះហើយដែលបញ្ជាក់ថាថា ទ្រង់ឈ្នះលើសត្រូវទាំងបីគឺ សាតាំង អំពើបាប និងសេចក្តីស្លាប់។ ហើយបើយើងមើលក្នុងគម្ពីរម៉ាកុសទាំងមូលនេះតែម្តងគឺយើងឃើញថា នៅពេលដែលទ្រង់ទទួលពិធីបុណ្យជ្រមុចទឹកនៅណាសារ៉ែតហើយ គឺទ្រង់យាងឆ្ពោះទៅកាន់ទីហោរស្ថានដើម្បីធ្វើការល្បួងល(ម៉ាកុស១៖១២-១៣) បន្ទាប់មកចេញទៅបំរើព័ន្ធកិច្ចពីណាសារ៉ែតទៅស្រុកកាលីឡេ ទៅស្រុកស៊ីរ៉ូសភេនីស ទៅស្រុកដេកាប៉ូល ហើយក្រោយមកទៀតនៅស្រុកបេសៃដា រហូតដល់ភាគខាងជើងស្រុកសេសារ៉ាភីលីព… ការបំរើទាំងនេះហើយដែលបញ្ជាក់ថាទ្រង់គឺជាអ្នកបំរើដល់ រាស្រ្តរបស់ទ្រង់។ បានជាមេរៀនថ្ងៃនេះចង់បង្ហាញអោយយើងទាំងអស់គ្នាមើលឃើញពីការបន្ទាបខ្លួនរបស់ព្រះ ជាម្ចាស់ ហើយទ្រង់ជាបាវបំរើដល់អស់អ្នករាល់គ្នានៅទីនេះដែរ គឺថាជាង២០១៧ឆ្នាំមុន ព្រះជាម្ចាស់មកចាប់កំណើតក្នុងត្រកូលដ៏សាមញ្ញមួយ ហើយជ្រើសរើស្នូកសត្វដ៏កន្លែងដែលមនុស្សលោកមើលឃើញថា ជាកន្លែងដែលទាបថោក ដែលគួរខ្ពើមរអើម ជាកន្លែងកំណើតរបស់ទ្រង់ទៅវិញ។ ការនេះបញ្ជាក់ថាព្រះជាម្ចាស់នៃយើងមិនមែនជាព្រះដែលរើសអើង ទីកន្លែង ជាតិសាសន៍ បក្សពួកនិយមនោះទេ គឺព្រះដែលពោពេញដោយសេចក្តីស្រលាញ់ដល់យើងរាល់គ្នា មិនថាមានក្រ ល្អអាក្រក់ឬ តូចទាប សខ្មៅនោះទេ គ្រប់ជាតិសាសន៍នៅលើពិភពលោកយើងនេះ គឺទ្រង់ស្រលាញ់យើងរាល់គ្នា។ ហើយក្នុងខែ១២នេះដែរនៅលើពិភពលោកមាន ពួកជំនុំ និង គ្រីស្ទបរិស័ទ ជាច្រើនបានប្រារព្ធពិធីរាជ្យកំណើតរបស់ទ្រង់ដើម្បីរំលឹកពីការយាងមករបស់ទ្រង់មកលើផែនដីនេះដើម្បីធ្វើជាការដូរ ដូថ្លៃលោះបាបយើងរាល់គ្នា ដូច្នេះចូរយើងមានសេចក្តីអំណរអរសប្បាយចុះនូវអ្វីដែលព្រះបានធ្វើសំរាប់ គ្រួសារ បងប្អូន មិត្តភក្រ័ អ្នកជិតខាងយើងអោយគេបានដឹងពីដំណឹងល្អពីសេចក្តីសង្រ្គោះនេះចុះ។ ហើយប្រាប់ថាព្រះយេស៊ូវស្រឡាញ់អ្នក ។ អាមែន!