សេចក្តីអធិប្បាយ កិច្ចការ១:១៥-២៦

22-ឧសភា-2018 - ម៉ោង “ការជ្រើសរើសម៉ាត់ធាសជាសាវ័កជំនួសយូដាសអ៊ីស្ការីយ៉ុត” ១៥ នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា ១៦ បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច ១៧ ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ ១៨ (រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែ វាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល ១៩ រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម) ២០ ព្រោះមានសេចក្តីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ» ហើយថា «ត្រូវឲ្យម្នាក់ទៀតទទួលការងារជំនួសវា» ២១ ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុងពួកយើង ២២ ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ២៣ ដូច្នេះ គេក៏តម្រូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ និងម៉ាត់ធាស១ ២៤ រួចគេអធិស្ឋានទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ ២៥ ឲ្យបានទទួលចំណែក ក្នុងកិច្ចការ និងងារជាសាវ័កនេះ ជំនួសយូដាស ដែលបានធ្លាក់ចេញពីងារនេះហើយ ដើម្បីនឹងទៅឯកន្លែងរបស់វា ២៦ នោះគេចាប់ឆ្នោតត្រូវលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយនឹងពួកសាវ័កទាំង១១នាក់។ សេចក្តីផ្តើមៈ អ្នកនិពន្ធ លោកលូការ សរសេរក្នុងឆ្នាំ៦០-៦២AD ក្នុងកណ្ឌគម្ពីរកិច្ចការនេះពីជំ១-១២និយាយពីពន្ធ័កិច្ចរបស់សាវគ្គពេត្រុស និង ជំ១៣-២៨ និយាយពីពន្ធ័កិច្ចរបស់សាវគ្គ ប៉ូល។ I.ប្រសិនបើយើងសិក្សាអោយស៊ីជំរៅក្នុងកណ្ឌគម្ពីរកិច្ចការជំ១:១-២និយាយអំពីភាពស្រដៀងគ្នារវាងគម្ពីរលូការនិងកិច្ចការ ហើយបាននិយាយពីពន្ធ័កិច្ចរបស់ព្រះយេស៊ូវបន្តរហូតដល់ពេលដែលព្រះវិញ្ញាណបរិសុទ្ធ ជាមួយពួកជំនុំ។ II.សាវគ្គពេត្រុស ហើយពួកជំនុំសម័យដើមៈ គឺដំណឹងល្អបានផ្សព្វផ្សាយចេញពីស្រុកយ៉ូដាទៅកាន់ស្រុកកាលីឡេ ហើយមកស្រុកសាម៉ារី(១:៣-១៤:២៨)ពេលនោះឯងយើងឃើញថាមានព្រះវិហារចាប់ផ្តើមកកើតឡើង ១-ព្រះវិហារគឺចាប់ផ្តើមក៏កើតឡើង(១:៣-២:៤៧)ពេលនោះយើងឃើញថាមាន៣ចំនុចធំៗដែលកើតមានឡើង៖ ១-ព្រះយេស៊ូវបានបង្រៀនអំពីនគររបស់ព្រះ សេចក្តីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មកព្រះអង្គបានយាងទៅសា្ថនសួគ៌(១:៣-១១)។ ២-ម៉ាត់ធាសត្រូវបានជ្រើសរើសជំនួសកន្លែង យ៉ូដាសអីស្ការីយុទ្ធ:ដែលបាននិយាយលំអិតអំពីសាវគ្គទាំង១២នាក់របស់ព្រះយេស៊ូវដែលត្រូវដោះដូរឡើងវិញបន្ទាប់ពីមានហេតុការរួចហើយ(១:១២-២៦)។ ៣-Pentecost:គឺការយាងសន្ថិតនៃព្រះវិញ្ញាណបរិសុទ្ធដល់ពួកជំនុំនៅសម័យនោះឯង(ជំ២) ដូច្នេះក្នុងកិច្ចការ១:១២-២៥ និយាយពីកិច្ចការក្នុងទីក្រុងយេរ៉ូសាឡឹម(១:១-៦:៧) ដូច្នេះនៅថ្ងៃនេះយើងនឹងសិក្សាកណ្ឌគម្ពីរកិច្ចការ១:១៥-២៦ ថាតើមានរឿងអ្វីកើតឡើងក្នុងអត្តបទនេះ។ សូមអធិស្ថាន បន្ទាប់ពីរាជវង្សនៃរបស់ព្រះបាទដាវីឌដែលមានរយៈពេល៤១២ឆ្នាំ(១០០៩-៥៩៧BC)បន្ទាប់ពីក្រោមការគ្រប់គ្រងរបស់អាណាចក្របាប៊ីឡូននៅទីក្រុងយេរ៉ូសាឡឹមក្នុងឆ្នាំ៥៨៧ មុនគ.ស សាសន៌យូដាត្រូវរស់នៅក្រោមច្បាប់របស់ចក្រភពពើស៊ី គឺក្រោមការដឹកនាំដោយ ស្តេចអាឡិចសាន់ឌើ ឌឹកក្រេធ ,ពួកអេស៊ីបអ្នកគ្រប់គ្រងស្រុកម៉ាសេដូន , ពួកSeleucide និងក្រោមចក្រភពរ៉ូមតែម្តង។ ក្រោយមកក៏មានវីរភាពចលនានៃ Mattathias ក្រុមគ្រួសាររបស់លោកដែលបានជួយដល់នៅសេចក្តីសង្ឃឹមដល់សាសន៌យូដាថ្មីមកវិញ មិនបានយូរប៉ុន្មានផងស្រាប់តែមានអ្នកនាំម្នាក់ដែលមានឈ្មោះថា Hasnonean (១៦៧-៦៣BC)បានក្លាយទៅជាអ្នកដឹកនាំពុករលួយហើយដឹកនាំដោយគ្មានប្រសិទ្ធភាពម្តងទៀត ដូច្នោះហើយបានជាបទពិសោធន៌ទាំងនេះហើយបានផ្តល់សំណល់ដល់សាសន៌អ៊ីស្រាអែល និងសាសន៌យូដារងចាំអ្នកមានអំណាចជាស្ដេច អ្នកដែលជ័យជម្នះឬព្រះមេស្ស៊ីដើម្បីសំរាប់សង្រ្គោះពួកគេអោយផុតពីប្រទេសរបស់គេ។ នៅក្នុងបទគម្ពីរនេះយើងឃើញថាមានម្នាក់ជាសាវគ្គរបស់ទ្រង់ដែលក្បត់ព្រះជាម្ចាស់ដោយសារស្រលាញ់លុយកាក់ ទ្រព្យសម្បត្តិជាជាងស្រឡាញ់ព្រះជាម្ចាស់។ តើអ្នកដឹងទេថាយ៉ូដាសគាត់លក់ព្រះយេស៊ូវតំលៃប៉ុន្មាន?សូមមើលគម្ពីរ ម៉ាថាយ២៧:៣ កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយក៏យកប្រាក់៣០ ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ។