ប្រវត្តិសាស្រ្ត History

24-ឧសភា-2018 - ម៉ោង 1:24pm មានអ្នកខ្លះបានជជែកវែកញែកថា ពួកគេអាចឃើញព្រះជាម្ចាស់ នៅពេលដែលទ្រង់ដឹកនាំ ហើយនឹងបង្ហាញទិសដៅអំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ពួកគេបាននិយាយថា ជ័យជំនះនៃកិច្ចការល្អ និងការដាក់ទោសចំពោះកិច្ចការអាក្រក់នៅក្នុង កំណត់ប្រវត្តិសាស្រ្តរបស់ប្រជាជាតិជាច្រើន បង្ហាញថាគឺមានអង្គបុគ្គល ឬអំណាចណាមួយដែលបានឆ្លងកាត់ចំពោះសកម្មភាពរបស់មនុស្សជាតិ។ ការក្រលេកមើលមួយភ្លែតចំពោះព្រះជាម្ចាស់ ឬអំពីកិច្ចការរបស់ព្រះជាម្ចាស់គឺមានព្រំដែនយ៉ាងតឹងរ៉ឹង។ ពិតណាស់ ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ប៉ុន្តែតាមរយៈទស្សនៈវិន័យផ្ទាល់ខ្លួនរបស់បុគ្គលមួយចំនួន ព្រះជាម្ចាស់គឺងាយនឹងច្រឡំជាមួយនឹងមនុស្សអាក្រក់។ ហេតុដូច្នេះ មនុស្សជាច្រើន ជាពិសេសនៅសម័យបច្ចុប្បន្ន អាចនឹងធ្វើសេចក្តីសន្និដ្ឋានពីប្រវត្តិសាស្រ្តថា ប្រសិនបើព្រះជាម្ចាស់ជាអ្នកត្រួតពិនិត្យលើប្រវត្តិសាស្រ្ត ទ្រង់មានលក្ខណៈពិសេសនៅក្នុងអង្គទ្រង់។ កាលពីអតីតកាល តាមពិតទៅ យើងបានធ្វើបន្ទាល់ពីភាពគ្មានកំណើននសការអាក្រក់របស់មនុស្សជាតិ និងអំពើថោកទាបទាំងឡាយឡើយ ប៉ុន្តែវាហាក់បីដូចជាកើតឡើង ពីព្រោះតែការស្អប់ និងភាពកំណាញ់របស់មនុស្សជាតិ បានធ្វើឲ្យបច្ចេកទេសរីកចម្រើនដើម្បីអនុវត្តន៍ការអាក្រក់របស់ពួកគេ។ ប៉ុន្តែអ្នកដែលនៅរស់ពីការស្លាប់នៃជំនុំរបស់អ៊ីត្លែរនិងវាលពិឃាតនៃប្រទេសកម្ពុជា ទីក្រុងត្រែសដែន ក្រុងហ៊ីរ៉ូស៊ូម៉ា ឬក្រុងបាដាត សង្គ្រាមស៊ីវិលចាប់ពីប្រទេសប៊ីហ្វារា រហូតដល់ក្រុងបង់ក្លាដេសអាចនឹងសន្និដ្នានបានយ៉ាងល្អថា គ្មានព្រះជាម្ចាស់ឯណា ដែលសមនឹងព្រះនាមរបស់ទ្រង់បានមករវល់ជាមួយនឹងរឿងរបស់ពួកគេឡើយ។