ធម្មជាតិ Nature

24-ឧសភា-2018 - ម៉ោង 1:24pm ព្រះជាម្ចាស់បានបន្សល់ទុកនូវស្លាកស្នាមអំពីរូបអង្គទ្រង់ យ៉ាងហោចណាស់ចំនួន៥កន្លែង។ ទី១គឹធម្មជាតិ។ សាវ័កប៉ុលបានចង្អុលបង្ហាញថា ព្រះជាម្ចាស់បានបន្សល់ទុកនូវទីសំគាល់នៃធម្មជាតិ (និស្ស័យ) ដែលមើលមិនឃើញរបស់ទ្រង់ អំណាចអស់កល្បជានិច្ច និងភាពជាព្រះរបស់ទ្រង់ តាមរយៈរបស់សព្វសារពើដែលទ្រង់បានបង្កើតឡើង (រ៉ូម ១:២០)។ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ និងសេចក្តីអំណរ (កិច្ចការ១៤:១៧)។ ការជជែកវែកញែក ដែលថាត្រូវតែមានព្រះជាម្ចាស់ពីព្រោះតែមានការតាំងនៅនៃរបស់សព្វសារពើត្រូវបានគេហៅថា៖ ការវែកញែកខាង “ចក្រវាឡវិទ្យា” (Comological) ចំពោះការតាំងនៅរបស់ទ្រង់។ ការជជែកវែកញែកដែលទាក់ទង ហើយពឹងផ្អែកលើធម្មជាតិផងដែរនោះគឺ “ទូរបាតុភូតសាស្រ្ត” (Teleological) ចំពោះព្រះជាម្ចាស់។ ទ្រឹស្តីនេះបាននិយាយអំពី “គោលបំណង” (telos) នៃធម្មជាតិ ចំពោះកត្តាដែលវាមានដំណើរការយ៉ាងប្រសើរ ហើយនឹងរំកិលទៅរកគោលដៅរបស់វា បង្ហាញថាគឺត្រូវតែអ្នកមានរចនា និងអ្នកបង្កើតរបស់ទាំងអស់នោះ។ សម្រស់ខាងក្នុងរបស់ធម្មជាតិ ភាពមានលំដាប់លំដោយ និងគោលបំណងរបស់វា បានបង្ហាញអំពីការតាំងនៅនៃអ្នកពង្រាងរបស់វា ហើយនឹងមានមនុស្សជាច្រើននឹងបង្ហាញអំពីមូលហេតុ។ ចំពោះភ្នែកនៃសេចក្តីជំនឿសេរីល្អនិងព្រះវត្តមាន របស់ព្រះជាម្ចាស់គឺពិតជាបានឆ្លុះបញ្ចាំងក្នុង ពិភពលោកនៃដែលស្ថិតនៅជុំវិញអ្នកមានជំនឿ ក៏ដូចជានៅក្នុងការស្ថាបនានៃមនុស្សជាតិផងដែរ (អេសាយ ៤០:១២, ២១២:៦, យ៉ូប ៩:៤-១២, ទំនុកតម្កើង ១៣៩:១៣-១៦)។ នាពេលបច្ចុប្បន្ននេះ ក្នុងវប្បធម៌លោកខាងលិច មានមនុស្សជាច្រើនបដិសេធចំពោះមូលហេតុបែបនេះ។ វប្បធម៌របស់យើងបានបង្កើតនូវការពន្យល់ជាច្រើន អំពីការតាំងនៅរបស់ធម្មជាតិ និងលំដាប់លំដោយរបស់វាដែលមិនបានបង្អុលទៅកាន់ព្រះជាម្ចាស់ឡើយ ចំពោះការអប់រំនៅក្នុងប្រព័ន្ធជំនឿខាងវប្បធម៌។ ការពន្យល់ដែលគ្មានព្រះជាម្ចាស់ចំពោះការរង្វិលជុំដោយខ្លួនឯងរបស់ចក្រវាលនេះគឺមានតាំងនៅក្នុង វប្បធម៌សម័យបុរាណ និងសម័យទំនើបនេះ នៅក្នុងសាសន៍ក្រិចសម័យដើម និងជនជាតិចិនសម័យនេះ។ ការពន្យល់ដែលគ្មានព្រះជាម្ចាស់ជាច្រើន អំពីការវិវត្តន៍ទៅមុនជានិច្ចរបស់ចក្រវាលគឺមានការរីក ចម្រើននៅលោកខាងលិចសម័យទំនើបនេះ។ គ្រប់ទាំងអ្វីៗដែលធម្មជាតិកំពុងតែនិយាយមកកាន់យើង វាមិនបានការពារ ឬហាមឃាត់ចំពោះមនុស្សមួយចំនួន ដែលងុបងល់ចំពោះអ្វីដែលអ្នកសរសេរទំនុកតម្កើងបានហៅភាពល្ងង់ខ្លៅនៃការបដិសេធចំពោះ ការតាំងនៅរបស់ព្រះជាម្ចាស់ នោះឡើយ (ទំនុកដំកើង ១៤:១, ៥៣:១)។
page hit counter free
Visit Counter