ការរស់ឡើងវិញរបស់អង្គព្រះគ្រីស្ទ

23-ឧសភា-2018 - ម៉ោង ព្រះគ្រីស្ទរស់ពីឡើងវិញដែលនេះគឺជាសេចក្តីសង្ឃឹម និងសេចក្តីអំណររបស់គ្រីស្ទបរិស័ទ ដូច្នេះយើងនឹងបានឃើញទ្រង់មុខទល់នឹងមុខនៅឯស្ថានសួគ៌ យើងទទួលជឿថា ព្រះគម្ពីរសញ្ញាចាស់ និងថ្មី ដែលពួកព្យាការីនិងសាវ័កសរសេរឡើងសុទ្ធតែបរិសុទ្ធត្រឹមត្រូវហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ប្រជាជនអ៊ីស្រាអ៊ែលផងដែរតែបើសិនជាបុគ្គលណាម្នាក់ដែលបង្រៀផ្ទុយពីបទដ្ឋាននានានៃព្រះគម្ពីរ នឹងត្រូវជាប់ការជំនុំជំម្រះ។ រាល់ការអនុវត្តរបស់គ្រីស្ទបរិស័ទសម័យដើមសុទ្ធតែបរិសុទ្ធ និងត្រឹមត្រូវទាំងអស់ ត្បិតគោលលទ្ធិទាំងនោះបានដកស្រង់ឡើងចេញពីព្រះបន្ទូលរបស់ព្រះ ដើម្បីធ្វើការប្រឆាំងទៅនឹងការបង្រៀនខុសឆ្គងរបស់គ្រូក្លែងក្លាយ ដូច្នេះបានជាយើងខ្ញុំសូត្រនៅក្នុងគោលជំនឿធំៗទាំងបីថា ជាគោលជំនឿបរិសុទ្ធត្រឹមត្រូវសម្រាប់សេចក្តីជំនឿរបស់យើងខ្ញុំ។ ដោយសារតែព្រះគុណរបស់ព្រះ ទ្រង់បានប្រទានសេចក្តីពិតតាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីធ្វើឲ្យភាពងងឹតទាំងឡាយបានភ្លឺឡើង តាមរយៈការការបង្រៀនរបស់សន្តបុគ្គលរបស់ទ្រង់។ យោងទៅតាម បណ្ឌិត លូធ័រ រាល់គោលលទ្ធិទាំងឡាយបានដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះដែលបានតាក់តែងឡើង ជានិក្ខេបទការពារគោលជំនឿអ័ក្សប៊ឺក ប្រឆាំងទៅការបង្រៀនខុសឆ្គងរបស់គណៈសម្តេចប៉ាប និងនិកាយខុសឆ្គងមួយចំនួនទៀត។ដូច្នេះហើយបានជាយើងជឿថាគោលជំនឿក្រុងអ័ក្សប៊ឺកជានិមិត្តរូបមួយដ៏សំខាន់សម្រាប់គោលជំនឿរបស់យើងនៅក្នុងបច្ចុប្បន្ននេះ គឺមិនដោយសារតែសរសេរឡើងដោយទេវវិទូល្បីៗនោះទេ គឺដោយសារតែគោលជំនឿបានដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះ។ យើងប្រកាស ហើយសារភាពថា គោលជំនឿនេះគឺពិតជាបានដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះ ដោយមានព្រះបន្ទូលរបស់ព្រះសរសេរនៅក្នុងនោះ មិនគ្រាន់តែប៉ុណ្ណោះគោលជំនឿនេះបានសរសេរឡើងនៅក្នុងឆ្នាំ ១៥៣០ ហើយបានធ្វើបទបង្ហាញឲ្យព្រះចៅអធិរាជឆាលទី៥បានទតមើលទៀតផងនៅក្នុងទីក្រុងអ័ក្សប៊ឺកដោយមាន ទេវវិទូ អ្នកអង្គម្ចាស់ និងក្រុមប្រឹក្សា នៃអាណាចក្ររ៉ូមបានស្តាប់។ ហើយដោយសារតែនិក្ខេបទនេះបានធ្វើឲ្យយើងធ្វើកំណែទម្រង់នៅក្នុងព្រះវិហារដែលបង្រៀនផ្ទុយខុសពី (ក) គណៈសម្តេចប៉ាប (ខ) ការបង្រៀនខុសឆ្គងរបស់និកាយដទៃទៀត។ ដោយហេតុនេះហើយបានជា ពួកជំនុំសម័យដើមបានសម្រេចយកគោលជំនឿណៃសៀនជាមូលដ្ឋានគ្រឹះសម្រាប់ជំនឿរបស់ពួកគាត់។ នៅទីបំផុតនិក្ខេបទការពារក្រុងអ័ក្សប៊ឺកបានត្រូវគេចងក្រង និងបោះពុម្ភឡើងនៅក្នុងឆ្នាំ១៥៣១ យោងទៅតាមអត្ថន័យ និងខ្លឹមសារត្រឹមត្រូវជាផ្លូវការ។ កិច្ចការនេះបានធ្វើរួចរាល់ឡើងបន្ទាប់ពីឡើងការពារនិក្ខេបទនេះ ដើម្បីងាយស្រួលធ្វើការប្រឆាំងទៅនឹងការបង្រៀន ខុសឆ្គងរបស់សម្តេចប៉ាប និងការបង្រៀនខុសឆ្គងមួយចំនួន។ ការទាំងនេះមិនគ្រាន់តែធ្វើការប្រឆាំងទៅនឹងការបង្រៀនខុសឆ្គង ថែមទាំងធ្វើការព្រមានដល់គ្រូបង្រៀនខុសឆ្គងមួយចំនួន ដែលបានជ្រៀតចូលក្នុងព្រះវិហារ។ យើងបានជឿទៅលើនិក្ខេបទនេះជាឯកច្ឆ័ន្ទ ត្បិតរាល់គោលជំនឿរបស់យើងបានត្រូវចងក្រងឡើងនៅក្នុងនិក្ខេបទនេះ ដែលបានបញ្ជាក់យ៉ាងច្បាស់រាល់ខ្លឹមសារទាំងឡាយដែលបានសរសេរនៅក្នុងនេះសុទ្ធតែបានដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធរបស់ព្រះ។ យើងបានជឿថាគោលជំនឿនេះបានត្រូវចងក្រងឡើង នៅក្នុងអត្ថបទរបស់ស្មាកាល់ដោយអ្នកទេវវិទូល្បីល្បាញជាច្រើននៅក្នុងឆ្នាំ១៥៣៧។ យើងជឿជាក់ថាគោលជំនឿនេះជាគោលជំនឿមុនដំបូងគេបង្អស់ ដែលទទួលបានភាពល្បីល្បាញដែលបានដាក់ជូនដល់ក្រុមប្រឹក្សា ម៉ែនធូ (ឬទីកន្លែងដទៃទៀត)ដោយនូវក្នុងនាម ក្រុមប្រឹក្សារដ្ឋ អ្នកអង្គម្ចាស់ និងស្តេច។ ពួកគាត់បានជឿថានេះគឺគោលជំនឿដែលព្រះបានប្រទានមកឲ្យពួកគាត់ ហើយដោយព្រះគុណរបស់ព្រះពួកគាត់រក្សាគោលជំនឿនេះជានិច្ច។ នៅក្នុងអត្ថបទស្មាកាល់មានការបង្រៀនគោលជំនឿក្រុងអ័ក្សប៊ឺកមួយចំនួនបានសរសេរចូល ហើយអ្វីដែលសំខាន់ ហើយពិសេសនោះគឺថា ពួកជំនុំ និងព្រះវិហារមួយចំនួនបានបោះបង់ការបង្រៀនខុសឆ្គងរបស់សម្តេចប៉ាប ហើយបែរមកធ្វើតាមទៅលើគោលជំនឿនេះវិញ។ ចំណុចសំខាន់ហើយចម្បងមួយទៀតគឺថា គោលជំនឿស្មាកាល់បានសរសេរឡើងសម្រាប់មនុស្សទូទៅ និងមនុស្សធម្មតាដែលមិនសូវមានចំណេះដឹងដើម្បីឲ្យពួកគាត់បានយល់អ្វីខុស និងអ្វីត្រូវរវាងគោលលទ្ធិខុសឆ្គង និងត្រឹមត្រូវដែលជាប្រយោជន៍សម្រាប់សេចក្តីសង្គ្រោះរបស់ពួកគាត់។ ដូច្នេះបានជាយើងជឿទៅលើសៀវភៅគោលជំនឿនៃគ្រីស្ទបរិស័ទ និង គោលលទ្ធិនៃគ្រីស្ទបរិស័ទរបស់ បណ្ឌិត លូធ័រដែរ ត្បិតសៀវភៅរបស់គាត់ទាំងពីរបានត្រូវគ្រីស្ទបរិស័ទសកលបានទទួលស្គាល់ជាឯកច្ឆ័ន្ទថាជាធនធានដ៏កម្រមួយដែលបានជួយឲ្យសាលារៀន សង្គម និងបណ្តាជនទាំងឡាយបានយល់ពីគោលជំនឿនៃគ្រីស្ទបរិស័ទ។ ចំណុចសំខាន់មួយទៀតនៅក្នុងគោលជំនឿនេះបានបង្រៀនយើងអំពីគោលលទ្ធិនៃគ្រីសបរិស័ទត្រឹមត្រូវទៅតាមព្រះបន្ទូលរបស់ព្រះសម្រាប់ប្រយោជន៍ដល់មនុស្សធម្មតាទូទៅបានរៀន។ សាលារៀន និងព្រះវិហារមួយចំនួនបានចាត់ទុកឯកសារនេះជាគោលការណ៍សំខាន់បំផុតសម្រាប់ជីវិតរបស់ពួកគាត់ ត្បិតឯកសារទាំងនេះបានធ្វើឲ្យពួកបានយល់អ្វីទៅជាគោលជំនឿរបស់គ្រីស្ទបរិស័ទ។ មិនគ្រាន់តែប៉ុណ្ណោះឯកសារទាំងនេះគឺជាកូនសោរមួយដ៏សំខាន់សម្រាប់ធ្វើការប្រឆាំងទៅនឹង គណៈសង្ឃ និងនិកាយខុសឆ្គងមួយចំនួន ដូច្នេះហើយបានជាយើងចង់ធ្វើការពន្យល់ឲ្យបានក្បោះក្បាយទៅលើឯកសារទាំងនេះ។ ហើយអ្វីដែលយើងព្យាយាមប្រឹងប្រែងធ្វើនេះគឺដូចជា បណ្ឌិត លូធ័រខំប្រឹងប្រែងដែរ គឺគាត់បានលើកទឹកចិត្តដល់គ្រីស្ទបរិស័ទនៅក្នុងសម័យដើមនោះឲ្យយល់ថា មានតែព្រះបន្ទូលរបស់ព្រះតែ១គត់ទដែលជាគោលលទ្ធិត្រឹមត្រូវដែលមនុស្សគ្រប់រូបត្រូវតែគោររពធ្វើតាម ដូច្នេះហើយបានជា លោកត្រូវការ បោះពុម្ភសៀវភៅនេះភាសាឡាតាំងនេះឡើង។ ចំណុចសំខាន់មួយទៀតសៀវភៅនេះបានបង្ហាញពីការបង្រៀនខុសឆ្គង ដោយមានការ បកស្រាយពឹងផ្អែកទៅលើព្រះបន្ទូលរបស់ព្រះ។ ដូច្នេះហើយគ្រីស្ទបរិស័ទគ្រប់រូបយើងត្រូវចាត់ទុកថាសៀវភៅនេះជាគំរូគោលលទ្ធិដ៏ត្រឹមត្រូវមួយសម្រាប់គោលជំនឿរបស់យើង ហើយគ្រប់ព្រះវិហារទាំងឡាយគួរតែទទួលយក ហើយបង្រៀនដល់ពួកជំនុំរបស់ពួកឲ្យបានយល់ច្បាស់អ្វីទៅជាការបង្រៀនខុសឆ្គង ហើយអ្វីទៅជាការបង្រៀនត្រឹមត្រូវ។ ដូច្នេះបានជាគោលជំនឿក្រុងអ័ក្សប៊ឺក គោលជំនឿស្មាកាល់ និក្ខេបបទ សៀវភៅគោលជំនឿនៃគ្រីស្ទបរិស័ទ និងសៀវភៅគោលលទ្ធិនៃគ្រីស្ទបរិស័ទបានត្រូវសរសេរឡើង គឺមានតួនាទីតែមួយគត់គឺសម្រាប់បង្រៀនយើងការអនុវត្តគោលលលទ្ធិត្រឹមត្រូវ ត្បិតឯកសារទាំងនោះបានត្រូវពួកជំនុំសកលបានទទួលយកជាឯកច្ឆ័ន្ទហើយ។ ចំណុចសំខាន់ទៀតនោះឯកសារទាំងនេះបានត្រូវគេចុះហត្ថលេខា ព្រមព្រៀងដែលមានទេវវិទូល្បីល្បាញជាច្រើន។ ដោយសារតែមានការសំអាងទាំងនេះហើយ បានជាយើងជឿជាក់ថា ឯកសារទាំងនេះពិតជាត្រឹមត្រូវ ហើយយើងប្តេជ្ញាចិត្តថាយើងទាំងអស់គ្នាមិនមានការខ្មាសអៀន ឬភ័យខ្លាចឡើយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរក្សាឯកសារទាំងនេះឲ្យបានខ្ជាប់ខ្ជួនរហូតតទៅ។ ប្រតិនិក្ខេបបទ ឬគោលលទ្ធិខុសឆ្គងមានអត្ថន័យផ្ទុយពីមាត្រាគោលជំនឿ ការបង្រៀនឲ្យបានត្រឹមត្រូវទៅតាមព្រះគម្ពីរ មិនមែនគ្រាន់តែជាចំណុចចម្បងប៉ុណ្ណោះទេ តែការប្រកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកំសាន្តចិត្ត ដោយសេចក្តីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹងក៏ជាចំណុចសំខាន់មួយផងដែរ (១ធីម៉ូថេរ ៣; ២ធីម៉ូថេរ ៣: ១៦, ទីតុស ១:៩)។ លូធ័រ បាននិយាយថា អ្នកគង្វាលស្មោះត្រង់ត្រូវធ្វើរឿងពីរបែបសំខាន់ (ក) ត្រូវថែបំប៉នដល់កូនចៀម (ខ)តយុទ្ធជាមួយឆ្កែព្រៃ។ ហេតុដូច្នេះទើបចៀមផុតគ្រោះថ្នាក់ពីហ្វូងឆ្កែព្រៃ (យូហ៉ាន ១០:៥-១២) ហើយនឹងញែករបស់ថ្លៃវិសេសចេញពីរបស់ស្មោកគ្រោក (យេរេមា ១៥:១៩)។ យោងទៅតាមបញ្ហានេះ យើងត្រូវធ្វើការដោះស្រាយរវាងគ្នាទៅវិញទៅមកដោយអនុលោមទៅតាមកិច្ចពិភាក្សាគ្នា មានន័យថាយើងត្រូវគិតថា (ក)រឿងណាដែលមិនសំខាន់ដែលធ្វើឲ្យមានវិវាទកម្ម (ដូច្នេះព្រះវិហារត្រូវមានវិធានការណ៍មិនឲ្យមានរឿងនេះកើតឡើងឡើយ) (ខ)នៅពេលណាដែលវិទាទកម្ម បានកើតឡើងដែលទាក់ទងទៅនឹងគោលជំនឿសំខាន់ៗនោះ ការបង្រៀនខុសឆ្គងនឹងត្រូវធ្វើការកែតម្រូវដើម្បីការពារសេចក្តីពិត។ ការបង្រៀនដែលបានផ្តល់ឲ្យគ្រីស្ទបរិស័ទអាននោះខាងលើ បានធ្វើឲ្យមនុស្សមួយចំនួន ទទួលការលើកទឹកចិត្ត ហើយត្រឡប់មកស្វែងរកសេចក្តីស្រឡាញ់ដល់សេចក្តីពិតវិញ ត្បិតសេចក្តីពិតនេះបានធ្វើឲ្យផ្តល់ឲ្យពួកគាត់យល់ពី សេចក្តីពិតនៅក្នុងគោលជំនឿនៃគ្រីស្ទបរិស័ទ។ ពត៌មានទាំងនេះបានបង្ហាញថា ពិតជាត្រឹមត្រូវទៅតាមព្រះបន្ទូលរបស់ព្រះពិតមែន។ មិនគ្រាន់តែប៉ុណ្ណោះបានប្រាប់ពួកគាត់អ្វីទៅខុសឆ្គង ហើយអ្វីទៅត្រឹមត្រូវ ដូច្នេះសេចក្តីពិតត្រូវតែធ្វើការវែកញែកឲ្យដាច់ពីភាពខុសឆ្គង។ ដូច្នេះហើយយើងជាពួកជំនុំត្រូវតែឈរឲ្យមុតមាំនៅក្នុងមាត្រាគោលជំនឿនេះត្បិតការអាក្រក់ និងការបង្រៀនខុសឆ្គងជាច្រើនបានកំពុងកើតឡើងនាបច្ចុប្បន្ននេះ។ ក្នុងនាមយើងជាពួកជំនុំដែលឈរលើគោលជំនឿនេះយើងត្រូវតែបដិសេធទៅលើការបង្រៀនខុសឆ្គង ទី១. យើងត្រូវបដិសេធ និងប្រឆាំងដាច់ខាតរាល់ការបង្រៀនខុសឆ្គងណាដែលវាយប្រហារទៅលើគោលជំនឿនៃគ្រីស្ទបរិស័ទសម័យដើម និងព្រះគម្ពីរ។ ទី២. យើងត្រូវបដិសេធ និងធ្វើថ្កោលទោសដល់អស់អ្នកណាច្រានចោលគោលជំនឿដែលយើងបានទទួលប្រកាសនៅក្នុងព្រះវិហារផងដែរ។ ទី៣. អស់រយៈ៣០ ឆ្នាំបានធ្វើឲ្យទេវវិទូមួយចំនួនមិនទទួលស្គាល់គោលជំនឿក្រុងអ័ក្សប៊ឺកដោយសារតែខែងគំនិត និងមូលហេតុខុសគ្នា។ ដូច្នេះហើយបានជា នៅក្នុងចំណុចមាត្រានៃគោលជំនឿនេះយើងខ្ញុំចង់បរិយាយ ឬបកស្រាយឲ្យបានច្បាស់លាស់ ក្បោះក្បាយទាក់ទងទៅនឹង និក្ខេបទ និងប្រតិនិក្ខេបទមួយចំនួនដើម្បីបញ្ជាក់ពីសេចក្តីជំនឿ និងការប្រកាសគោលជំនឿសម្រាប់ការបែងចែកក្នុងមាត្រានីមួយៗ។ មានន័យថា យើងចង់ធ្វើការបកស្រាយអ្វីទៅជាគោលលទ្ធិត្រឹមត្រូវ ហើយអ្វីទៅជាគោលលទ្ធិខុសឆ្គងក្នុងគោលបំណងតែមួយគឺសម្រាប់ធ្វើឲ្យមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿបានស្រាយបំភ្លឺរាល់ចម្ញល់របស់យើងគ្រប់ៗគ្នា។ តាមពិធី ឬរបៀបនេះ រាល់ការងឿឆ្ញល់ សេចក្តីខុសឆ្គង ការសង្ស័យ និងការបង្រៀនខុសឆ្គងទាំងឡាយនឹងត្រូវធ្វើការបរិយាយឲ្យបានច្បាស់លាស់ (ធ្វើការវែកញែកឲ្យដាច់ឡែកចេញពីគ្នា ទោះជាសៀវភៅអ្វីដែលពួកគាត់លើកយកមកបរិយាយ ឬអ្នកណាដែលបានសរសេរឡើង ឬអ្នកណាខ្លះដែលជាអ្នកឡើងការពារនូវអ្វីដែលពួកគាត់បានសរសេរ)។ ដូច្នេះហើយបានជាមនុស្សម្នាក់ៗមានអភិឯកសិទ្ធក្នុងការថ្កោលទោសដល់ការបង្រៀនខុសឆ្គង ហើយមិនត្រូវអនុញ្ញាត្តឲ្យអ្នកណាម្នាក់ដឹកនាំអ្នកឲ្យដើរផ្លូវខុសដោយសារតែកេរ្ត៍ឈ្មោះល្បីល្បាញរបស់ពួកគាត់នោះទេ។ យោងទៅតាមសេចក្តីបង្រៀនត្រឹមត្រូវ នេះនឹងជួយដល់គ្រីស្ទបរិស័ទឲ្យយល់ថាអ្វីទៅជាការបង្រៀនខុសឆ្គង ហើយអ្វីទៅជាការបង្រៀនត្រឹមត្រូវ ត្បិតរាល់មាត្រានៃគោលជំនឿនីមួយៗនឹងត្រូវធ្វើការពន្យល់ និងបកស្រាយយ៉ាងក្បោះក្បាយ។ ហើយមិនគ្រាន់តែប៉ុណ្ណោះបានបញ្ជាក់ប្រាប់អំពីឯកសារចាស់ និងថ្មីៗក្នុងពេលវេលាខុសៗគ្នា។ យើងនឹងបានទទួលនូវសេចក្តីពិតពីគោលលទ្ធិនេះ ដែលគោលជំនឿក្រុងអ័ក្សប៊ឺកបានផ្តល់ឲ្យ ដែលជាការទទួលស្គាល់ជាឯកច្ឆ័ន្ទពីគ្រីស្ទបរិស័ទសកល។ ដោយសារតែព្រះគុណរបស់ព្រះ យើងជាពួកជំនុំសូមធ្វើការឈរយ៉ាងមុតមាំឲ្យធ្វើតាមអ្វីដែលគោលជំនឿក្រុងអ័ក្សប៊ឺកបានបង្រៀន ហើយធ្វើការថ្កោលទោសប្រឆាំងរាល់ការបង្រៀនខុសឆ្គងទាំងឡាយ។