យើងអាចស្វែងរកអត្តសញ្ញាណ ការធានា និងអត្ថន័យ នៃជីវិតនៅក្នុងព្រះជាម្ចាស់របស់យើង

26-គុម្ភះ-2018 - ម៉ោង 10:28:32am

នៅក្នុងការពន្យល់ក្រឹត្យវិន័យទី១របស់លោកលូធ័រនៅក្នុងគោលជំនឿគ្រីស្ទបរិស័ទ (Large Catec hism) គាត់លូធ័រឲ្យនិយមន័យពាក្យថា ព្រះ (g-o-d) ជាការទុកចិត្ត៖ “មានន័យថាគឺជាអ្វីដែលយើងអាចរំពឹងថាអ្វីៗសុទ្ធតែល្អទាំងអស់ និងជាកន្លែងដែលយើងរកទីជ្រកកោនបាននៅពេលដែលយើងមានទុក្ខលំបាក។ ដូចនេះការដែលមាន ព្រះគឺគ្មានអ្វីក្រៅពីការទុកចិត្ត និងជឿទៅលើទ្រង់ឲ្យអស់ពីចិត្តនោះទេ។ ជារឿយៗខ្ញុំតែងតែនិយាយថា ការមានទំនុកចិត្ត និងសេចក្តីជំនឿក្នុងចិត្តតែមួយអាចធ្វើចំពោះព្រះជាម្ចាស់ និងរូបព្រះ។ ប្រសិនបើ សេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកត្រឹមត្រូវ នោះព្រះរបស់អ្នកក៏ពិតផងដែរ”២ ។ ដោយយោងទៅតាមលោកលូធ័រគឺ មនុស្សគ្រប់រូបមានព្រះ ពីព្រោះថាមនុស្សរាល់គ្នាគឺត្រូវការពឹងផ្អែកទៅលើនរណាម្នាក់ ឬទៅលើអ្វីមួយ ឬទៅលើមនុស្សឬវត្ថុមួយចំនួនដើម្បីអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិត។ ព្រះក្លែងក្លាយជាច្រើនចេះតែកើនឡើង។ ការទុកចិត្តទៅលើព្រះក្លែងក្លាយគឺជាឫសគល់នៃការឆាឆៅក្នុងជីវិតរបស់មនុស្ស គឺជាគ្រប់ទាំងអំពើបាបទាំងអស់។ ប៉ុន្តែគ្មាននរណាម្នាក់អាចតាំងនៅរយៈពេលយូរ ដោយគ្មានព្រះមួយ ឬច្រើននោះឡើយ។ ព្រះជាម្ចាស់បានរចនាមនុស្សជាតិដែលទ្រង់បានបង្កើតដើម្បីស្វែងរកអត្តសញ្ញាណខ្លះៗ ការធានានិង អត្ថន័យនៃជីវិតនៅក្នុងមនុស្សដតៃ ហើយនឹងដាក់នៅក្នុងរូបអង្គទ្រង់ផ្ទាល់។ ទ្រង់មានរចនាជីវិតរបស់មនុស្ស ដែលយើងអាចស្វែងរកកំរិតទី២នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតនៅក្នុងសមាជិកគ្រួសារ កិច្ចការងាររបស់យើង ការសម្រេចកិច្ចការងារក្នុងសហគមន៍របស់យើង និងកិច្ចការបំរើក្នុងពួកជំនុំរបស់យើង។ តែយ៉ាងណាមិញ អ្វីដែលស្ថិតនៅពីក្រោយប្រភពទី២អត្តសញ្ញាណ ការធានា អត្ថន័យនៃជីវិត គឺការផ្តល់នូវ “ឈ្មោះ” គឺជាការសំគាល់ថាយើងជានរណា។

អ្វីដែលស្ថិតនៅពីក្រោយប្រភពទី២នៃធានា និងអត្ថន័យនៃជីវិតនេះគឺបានផ្តល់ឲ្យយើងនូវស្ថានសួគ៌ និងគឺជាអ្វីដែលអះអាងថាបុគ្គលលក្ខណៈនិងសកម្មភាពរបស់យើងគឺមានប្រយោជន៍។ ហើយប្រភពទី១នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតរបស់យើងគឺ ព្រះរបស់យើង។ យើងអាចនឹងងាយនាំទៅផ្លូវអាក្រក់នូវអ្វីដែលព្រះជាម្ចាស់បានប្រទានមកដល់យើងជាប្រភព ទី២នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតទៅជាព្រះរបស់យើង។ ប្រពន្ធរបស់ខ្ញុំគឺជាអំណោយទានដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ អត្តសញ្ញាណជាច្រើនរបស់ខ្ញុំត្រូវបានភ្ជាប់ក្នុងនាមជាប្តីរបស់នាង។ ប៉ុន្តែខ្ញុំអាចក្លាយ ជាអ្នកថ្វាយបង្គំរូបព្រះនៅក្នុងអាពាហ៍ពិពាហ៍របស់ខ្ញុំ។ ខ្ញុំអាចចាត់ទុកនាងជាប្រភពអត្តសញ្ញាណសំខាន់របស់ ខ្ញុំ។ នៅពេលដែលខ្ញុំធ្វើបែបនេះ ខ្ញុំដាក់យើងទាំងពីរទៅក្នុងគុក។ ខ្ញុំដាក់នាងក្នុងគុកនៃសេចក្តីសង្ឃឹមដែលខុសឆ្គងរបស់ខ្ញុំ ដែលនាងមិនអាចនឹងទទួលបានឡើយ។ នាងជាប្រពន្ធដ៏ល្អ តែក្នុងនាមជាព្រះគឺនាងមាន ភាពមិនគ្រប់គ្រាន់។ ហើយខ្ញុំបានដាក់ខ្លួនរបស់ខ្ញុំក្នុងគុកតាមរយៈភាពអសមត្ថភាពរបស់នាងដើម្បីបំពេញការរំពឹងរបស់ខ្ញុំក្នុងនាមជាព្រះ។ ខ្ញុំបានដាក់ការឈឺចាប់ទៅលើខ្លួនរបស់យើងទាំងពីរតាមរយៈសេចក្តីសង្ឃឹមដែលមិនអាចកើតមានឡើង នៅពេលខ្ញុំថ្វាយបង្គំនាង ជំនួសឲ្យការដែលខ្ញុំស្រឡាញ់នាងក្នុងនាមជាអំណោយទានរបស់ព្រះជាម្ចាស់។

យើងទាំងអស់គ្នាមានប្រភពអត្តសញ្ញាណ ការធានា និងអត្តសញ្ញាណជាច្រើន។ យើងទាំងអស់គ្នាមានប្រព័ន្ធជាច្រើន ដែលបានផ្តល់ការសន្យាខ្លះៗសម្រាប់ជីវិតរបស់យើងចេញពីប្រភពទាំងនេះ គឺព្រះទាំងនេះ។ ប្រព័ន្ធនៃការបង្កើតនៃអារម្មណ៍សំខាន់បំផុតរបស់យើងនៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតគឺខុសគ្នាពីអ្នកថ្វាយបង្គំរូបព្រះម្នាក់ទៅអ្នកថ្វាយបង្គំរូបព្រះម្នាក់ទៀត។ ប៉ុន្តែប្រព័ន្ឋ ទាំងអស់នេះគឺជាកម្មបទនៃសេចក្តីពិតដែលជាចំណុចស្នូលនៃរូបកាយរបស់យើង។ យើងបានដាក់សេចក្តីជំនឿទៅក្នុងប្រព័ន្ធនៃការបង្កើតអត្តសញ្ញាណរបស់យើង ការធានា និងអត្ថន័យនៃជីវិត ហើយប្រព័ន្ធទាំងនេះត្រូវបានគេហៅថាជាប្រព័ន្ធនៃសេចក្តីជំនឿ ប្រព័ន្ធជំនឿ។ ពួកគេអាចនឹងត្រូវបានហៅថា “សេចក្តីជំនឿ” ទស្សនាវីដេអូ ខាងក្រោម៖