យើងរស់ដោយសេចក្តីជំនឿ We live by Faith

23-ឧសភា-2018 - ម៉ោង សៀវភៅនេះត្រូវបានដាក់ចំណងជើងថា សេចក្តីជំនឿគ្រីស្ទបរិស័ទ ។ យើងប្រើប្រាស់ពាក្យថាសេចក្តីជំនឿ ក្នុងអត្ថន័យ២បែបខុសគ្នា។ សេចក្តីជំនឿ អាចសំដៅទៅលើ វត្ថុដែលយើងទុកចិត្តគឺជាអ្វីដែលយើងជឿ។ សេចក្តីជំនឿ ក៏សំដៅទៅលើសកម្មភាពរបស់មនុស្សនៃការជឿ ការទុកចិត្ត ដាក់ទំនុកចិត្តរបស់យើងទៅលើ និងពឹងផ្អែកលើនរណាម្នាក់ ឬអ្វីមួយ។ អត្ថន័យទី២នៃ សេចក្តីជំនឿគឺជាចំណុចស្នូលសំខាន់របស់យើង។ វាជាមូលដ្ឋានជំនឿរបស់យើងទៅលើការពិត ប្រសិនបើសេចក្តីជំនឿបានដាក់ចំកន្លែងខុស នៅជីវិតរបស់យើងនឹងវៀចវេរមិនខាន។ ប្រសិនបើសេចក្តីជំនឿរបស់យើងត្រូវបាកដាក់ទៅលើរបស់ដែលព្រះជាម្ចាស់បានបង្កើត ជាជាងព្រះជាម្ចាស់ដែលជាព្រះអាទិករ នោះជីវិតរបស់យើងនឹងជួបមហន្តរាយមិនខាន។ សេចក្តីជំនឿ តាមរយៈអត្ថន័យនៃការទុកចិត្តបានផ្តល់នូវទិសដៅយ៉ាងសំខាន់សម្រាប់ជីវិតរបស់យើង។ សេចក្តីជំនឿគឺស្ថិតនៅក្នុងចំណោមពាក្យដែលសំខាន់បំផុតនៃភាសារបស់មនុស្ស។ លោកអ៊ីរិក អ៊ីរិកសាន់ ជាអ្នកចិត្តវិទូនៃ មហាវិទ្យាល័យហាវើត (Harvard) បានបញ្ជាក់អំពីអ្វីដែលអ្នកសរសេរបទគម្ពីរជាច្រើនបាន ប្រាប់ដល់រាស្រ្តរបស់ព្រះជាច្រើនសតវត្សរ៍កន្លែងមកហើយ។ គាត់បានផ្តល់ការណែនាំមូលដ្ឋានគ្រឹះចំនួន៨ ដំណាក់កាលសម្រាប់ការវិភាគការវិវត្តរបស់មនុស្ស ដំណើរនៃជីវិតរបស់មនុស្ស។ ដោយយោងតាមរបស់លោកអ៊ីរិកសាន់ ចំណុចទី១និងជាជំហ៊ានមូលដ្ឋាននៃការតាំងនៅរបស់មនុស្ស (គឺជាឆ្នាំស្ថិតនៅក្នុងចន្លោះថ្ងៃកំណើតនិងអាយុ២ឆ្នាំ) គឺមានទាក់ទងជាមួយនឹងការទុកចិត្ត ឬសេចក្តីជំនឿ។ ភាគច្រើន ទិសដៅមូលដ្ឋាន នេះជាអ្នកកំណត់ទិសដៅរបស់បុគ្គលម្នាក់មានទស្សនៈចំពោះពិភពលោក។ ការសិក្សាអំពីការទុកចិត្ត ការមិនទុកចិត្ត ការមានសេរីភាព ឬគ្មានសេរីភាពគឺស្ថិតនៅក្នុងជំហ៊ានបន្តបន្ទាប់នៃការវិវត្តរបស់យើង។ លោកអ៊ីរិកសាន់បានលើកឡើងថា១ ការរៀនដើម្បីទុកចិត្ត ឬការរៀនមិនទុកចិត្ត លោកីយ៍ស្ថិតនៅជុំវិញយើងបានកំណត់ អត្តចរិតផ្ទាល់ខ្លួន និងដំណើរនៃជីវិតរបស់យើងយ៉ាងខ្លាំង។ លោកអ៊ីរិកសាន់បានសង្កេតថា ជាដំបូងយើងទុកចិត្តលើម្តាយរបស់យើងទាំងអស់ បន្ទាប់មកលើឪពុករបស់យើង ពីព្រោះថាជាដំបូងយើងជាក្មេង ទារក ជាមនុស្សដែលត្រូវការពឹងផ្អែកទៅលើអ្វីមួយ។ ការដែលមានកំណើតមកក្នុងលោកីយ៍នេះ យើងស្ថិតនៅចំពោះសេចក្តីមេត្តាករុណានៃអ្នកដែលស្ថិតនៅជុំវិញយើង។ ពួកគេបានក្លាយទៅជាវត្ថុមួយដែលយើងពឹងផ្អែក។ របៀបដែលពួកគេសម្តែងជាវត្ថុដែលយើងពឹងផ្អែកគឺវាអាស្រ័យទៅលើរបៀបដែលយើងមើលខ្លួនរបស់យើង និងរបស់ទាំងឡាយស្ថិតនៅជុំវិញខ្លួនរបស់យើង។ តាមរយៈអស់អ្នកដែលយើងបានទុកចិត្ត យើងទទួលបាននូវអារម្មណ៍នៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិត។ ប្រសិនបើគ្មានញ្ញាណអំពី តើយើងជានរណា? យើងមានការធានាបែបណា? និងការដែលយើងនឹងបន្តដើម្បីតាំងនៅក្នុងផែនដីនេះ តើយើងរស់ក្នុងលោកីយ៍នេះមានគោលបំណងអ្វី? នោះយើងនឹងស្លាប់។ មនុស្សនឹងក្រៀមស្វិតនៅពេលដែលពួកគេមានញ្ញាណតិចតួច ឬគ្មានញ្ញាណនៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិត។ ការដែលមិនមានភាពប្រាកដអំពីអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិតរបស់យើងគឺអាចនាំឲ្យមានការបាត់បង់តម្លៃខាងចិត្តវិទ្យាយ៉ាងធំធេង។ យើងមិនអាចរស់នៅដោយគ្មានញាណនៃអត្តសញ្ញាណសំខាន់បំផុតរបស់យើង ការធានា និងអត្ថន័យនៃជីវិតរបស់យើងបានឡើយ។
page hit counter free
Visit Counter