មេរៀនទី ២ ការបង្កើត

26-គុម្ភះ-2018 - ម៉ោង 10:50:04am យើងរស់នៅក្នុងកន្លែងដែលស្រស់ស្អាតមួយ។ ព្រះបានបង្កើតពិភពលោកនេះសម្រាប់យើងរាល់គ្នា។ អ្វីៗដែលយើងមើលឃើញនេះ ជាស្នាព្រះហស្តរបស់ព្រះបានបង្កើតទាំងអស់។ យើងក៏ជាស្នាព្រះហស្តទ្រង់ដែរ។ ព្រះចង់អោយយើងជួយថែរក្សារពិភពលោកនេះអោយបានល្អផង។ នេះជាសំបុត្ររបស់ព្រះៗទាំងអស់មកកាន់ប្អូនៗ៖ កូនជាទីស្រទ្បាញ់របស់យើងអើយ, យើងបានបង្កើតវត្ថុជាពិសេសៗសម្រាប់កូនៗ។ របស់វិសេសៗទាំងនោះមាន ដើមឈើ រុក្ខជាតិ និងផ្កា។ ដើមទាំងនេះ កូនៗមើលទៅគឺស្រស់បំព្រងណាស់ ហើយក៏ស្រស់ស្អាតណាស់ដែរ។ ដើមទាំងនេះបញ្ចេញនូវខ្យល់ដង្ហើម ដែលកូនៗដក។ ដើមទាំងនេះក៏បង្កើតផ្លែអោយកូនៗបរិភោគ មានម្លប់សម្រាប់បាំងកូនពីកំដៅថ្ងៃ ហើយការពារកូនពីគ្រោះទឹកជំនន់។ ដូច្នេះ ចូរកូនៗខិតខំថែរក្សាដើមឈើទាំងនេះ។ ដើមទាំងនេះនឹងធ្វើអោយពិភពលោកនេះមានភាពស្រស់បំព្រងហើយក៏ធ្វើអោយបរិយាកាសជុំវិញមានសុខមាលភាពផងដែរ។ កាលដើមដំបូងទ្បើយនៅពេលដែលព្រះ បានបង្កើតពិភពលោកនេះ ទ្រង់បានទតឃើញថា ផែនដីនេះបានខូចនៅទទេ ហើយងងឹតទៀត ។ នៅថ្ងៃទី១ ព្រះបានបង្កើតពន្លឺ ហើយព្រះទ្រង់ទតឃើញថា ពន្លឺនោះល្អណាស់ ទ្រង់ក៏បានញែកពន្លឺចេញពីងងឹត។ ព្រះហៅពន្លឺថាជា “ថ្ងៃ” ហើយហៅងងឹតថាជា “យប់” ។ (លោកុប្បត្តិ ១:១ - ២:១៥) នៅថ្ងៃទី២ ព្រះបានង្កើតមេឃ ហើយនៅលើមេឃទ្រង់បានអោយមាន ពពក ដើម្បីបង្កើតជាសំណើម។ នៅថ្ងៃទី៣ ព្រះបានបង្កើត ដីគោក និង ទឹក ។ ទ្រង់ក៏បានបង្កើតរុក្ខជាតិ និងដើមឈើ ជាច្រើនប្រភេទផ្សេងៗគ្នានៅលើដីនោះ ហើយទ្រង់ទតឃើញថាជាការល្អ។ នៅថ្ងៃទី៤ ព្រះបានបង្កើតព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងប៉ុន្មានផង រួចទ្រង់ឃើញថាជាការល្អ។ នៅថ្ងៃទី៥ព្រះបានបង្កើតសត្វមានជិវិតដែលសំបើមៗជាច្រើននៅក្នុងសមុទ្រ និងស្វតហើរលើអកាសទៅតាមពូជរបស់វា ហើយទ្រង់ទតឃើញថា ជាការល្អ។ នៅថ្ងៃទី៦ ព្រះបានបង្កើតសត្វចតុបាទគ្រប់ប្រភេទដែលរស់រវើកនៅលើដី ព្រះទតឃើញនូវរាល់អ្វីដែលទ្រង់បានបង្កើត ហើយក៏ឃើញថា វាល្អប្រសើរណាស់។ ព្រះបានបង្កើតបុរសដំបូង ដែលមានឈ្មោះថា អ័ដាម និងស្រ្តីដំបូងឈ្មោះ អេវ៉ា ដើម្បីគ្រប់គ្រងនូវអ្វីដែលព្រះបានបង្កើត។ មនុស្សទាំងពីរនាក់នេះជាស្នាព្រះហស្តដែលអស្ចារ្យបំផុតក្នុងចំណោមស្នាព្រះហស្តរបស់ព្រះផ្សេងទៀត។ ត្បិតទ្រង់បានប្រទានអោយពួកគេមានគំនិត ដើម្បីធ្វើការគិតពិចារណាល្អអាក្រក់ ហើយទ្រង់ក៏ប្រទាននូវព្រលឹងដែលនឹងរស់នៅអស់កល្ប។ បន្ទាប់មកនៅថ្ងៃទី៧ ព្រះទ្រង់បានសម្រាកពីការបង្កើតដោយព្រោះអ្វីដែលទ្រង់បានបង្កើតនោះវាគ្រប់គ្រាន់ហើយ។ ព្រះបានដាក់អ័ដាម និងអេវ៉ានៅសួនច្បារអេដែន ដើម្បីធ្វើការ និងថែរក្សាស្នាព្រះហស្តរបស់ទ្រង់។ ជំនួយដល់មេរៀន ពេលនេះចូរយើងមើលពីអ្វីដែលប្អូនៗបានរៀន អំពីការបង្កើតដែនដីនេះ។ ចូរឆ្លើយនូវសំណួរនីមួយៗអោយបានត្រឹមត្រូវ។ សូមសរសេរចម្លើយរបស់ប្អូនៗនៅក្នុងប្រអប់ ក. ១. អ្នកណាជាអ្នកបង្កើតអ្វីៗទាំងអស់? ២. តើព្រះបានបង្កើតអ្វីៗក្នុងផែនដីនេះក្នុងរយៈពេលប៉ុន្មានថ្ងៃដែរ? ខ. ខាងក្រោមនេះជាអ្វីដែលព្រះបានបង្កើត នៅក្នុងពេល៦ថ្ងៃនោះ។ ចូរដាក់លេខសម្គាល់នៅក្នុងប្រទ្បោះ ទៅតាមលំដាប់លំដោយថ្ងៃនៃការបង្កើត។ -------- ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងប៉ុនន្មាន -------- សត្វចតុបាទ អ័ដាម និងអេវ៉ា -------- ថ្ងៃ និងយប់ -------- សត្វនៅក្នុងសមុទ្រដ៏សំបើមៗ និងសត្វស្លាបនៅលើអាកាស -------- ដី និងទឹក រុក្ខជាតិ និងដើមឈើ -------- មេឃ និងពពក គ. តើកិច្ចការអ្វីដែលព្រះចង់អោយយើងធ្វើចំពោះអ្វីៗ ដែលទ្រង់បានបង្កើត? ដើម្បីរកចំលើយនេះ ចូរប្អូនៗគូសរង្វង់អក្សរខាងក្រោមទាំងអស់ លើកលែងតែអក្សរ “អ” និង “ទ្ប” ហើយសរសេរពាក្យទាំងអស់នោះនៅលើបន្ទាត់។ អ ទ្ប ែ ទ្ប អ ថ អ ទ្ប រ អ ទ្ប ក ទ្ប ្ស អ ទ្ប ា អ អ ទ្ប ដ អ ទ្ប អ ល អ អ ទ្ប ទ្ប ទ្ប ព អ អ ូ ទ្ប អ ក អ ទ្ប េ អ ទ្ប គ ទ្ប