យើងសន្មត់ថាព្រះជាម្ចាស់ជាព្រះអាទិករ We Presume a Creator God

26-គុម្ភះ-2018 - ម៉ោង 10:49:03am ទេវវិទ្យារបស់ពួកជំនុំលូធើរានសន្មត់ថាគឺមានព្រះអាទិករ ហើយយើងគឺជារបស់ដែលទ្រង់មានបង្កើតឡើង។ អ្នកអាចនិយាយថា៖ “អ្ហា! ជាការពិតណាស់គឺមនុស្សទាំងអស់គឺជឿបែបនេះ”។ ប៉ុន្តែមូលដ្ឋានសភាវគតិដែលបានបណ្តុះតាមរយៈវប្បធម៌នៃសហរដ្ឋអាមេរិចខាងជើង សម័យនេះបានបដិសេធចំពោះចំពោះគំនិតដែលថាយើងជារបស់ដែលព្រះជាម្ចាស់បានបង្កើតឡើង ដោយពឹងផ្អែកលើទ្រង់ទាំងស្រុងដែលបានបង្កើតយើងទាំងអស់គ្នា។ សហរដ្ឋអាមេរិចខាងជើងជឿដោយសភាវគតិថាសេរីភាពគឺជាសិទ្ធិសំខាន់ជាងគេបំផុត ហើយសេរីភាពនោះមានន័យថាយើងអាចនឹងចង់ធ្វើអ្វីដែលយើងចង់ធ្វើបាន។ ព្រះគម្ពីរបានទទូចប្រាប់ថា យើងសន្មត់ថាសេរីភាពគឺជាសមត្ថភាពដែលព្រះជាម្ចាស់ចង់ឲ្យយើងធ្វើ។ សេរីភាពគឺជាអំណោយទាន មិនមែនជាសិទ្ធិឡើយ ហើយអំណោយទាននោះគឺយើងបានបាត់បង់នូងទំហំយ៉ាងសំខាន់បំផុតរបស់វាតាមរយៈភាពមានបាបរបស់យើង។ ទេវវិទ្យារបស់ពួកជំនុំលូធើរានសន្មត់ថារបស់ខាងវិញ្ញាណ គឺមិនមានអំណាចខ្ពស់ជាងខាងសម្ភារៈនោះឡើយ ប៉ុន្តែព្រះជាម្ចាស់បានបង្កើតរបស់ដែលអាចមើលឃើញ និងរបស់ដែលមិនអាចមើលសម្រាប់ការល្អនៃការបង្កើតរបស់ទ្រង់។ យើងសន្មត់ថាទាំងវត្ថុធាតុខាងវិញ្ញាណនិងវត្ថុធាតុខាងសម្ភារៈនៃភាវៈរបស់យើងគឺត្រូវបានបំផ្លាញតាមរយៈការក្បត់នៃវិញ្ញាណរបស់មនុស្ស ឬចិត្តប្រឆាំងជាមួយនឹងព្រះអាទិកររបស់យើង (លោកុប្បត្តិ ៦:៥, ម៉ាថាយ ១៥:១៩)។ ពួកជំនុំលូធើរានក៏បានសន្មត់ថា មនុស្សដែលព្រះជាម្ចាស់បានបង្កើតមានក្បត់ប្រឆាំងជាមួយនឹងព្រះជាម្ចាស់ ហើយនឹងបានលះបង់ចោលនូវការប្រកបទុកចិត្តជាមួយនឹងទ្រង់ចោល។ យើងសន្មត់ថាការអាក្រក់ បាននាំជីវិតនៃមនុស្សជាតិទាំងអស់ទៅរកផ្លូវអាក្រក់។ ម្តងវិញទៀត យើងអាចនឹងមានការល្បួងដើម្បីនិយាយាថា៖ “មនុស្សទាំងអស់ជឿបែបនេះ”។ តាមពិតទៅ មនុស្សភាគច្រើនរស់នៅអាមេរិចខាងជើងគឺមានគំនិតសុទិដ្ឋិនិយមយ៉ាងខ្លាំងស្តីអំពីសក្តានុពលរបស់មនុស្ស។ ភាគច្រើនយើងជឿថាការអប់រំតិចតួចអាចនឹងសម្អាតសកម្មភាពអាក្រក់ជាច្រើន។ ពួកជំនុំលូធើរានយល់ថា ឥរិយាបទទាំងឡាយដែលស្ថិតនៅក្រោមសកម្មភាពគឺនាំឲ្យអាក្រក់ដោយភាពមានបាបរបស់យើង។ យើងអាចទទួលយកដោយពេញលេញអំពីភាពធំសម្បើមនៃការអាក្រក់ ពីព្រោះយើងដឹងថា យើងមានព្រះសង្គ្រោះចេញពីគ្រប់ការអាក្រក់ទាំងអស់។ យើងពុំចាំបាច់នឹងលាក់ខ្លួនចេញពីការគំរាមកំហែងរបស់ការអាក្រក់ខាងក្រៅ ឬខាងក្នុងខ្លួនរបស់យើងនោះក្នុងបដិសរណដ្ឋាននៃការបញ្ឆោតខ្លួនឯងនោះទេ ដោយព្រោះយើងដឹងថាព្រះគ្រីស្ទមានជ័យជំនះលើការអាក្រក់ទាំងអស់។ ហេតុដូច្នេះយើងអាចប្រឈមមុខជាមួយនឹងការអាក្រក់ទាំងអស់នៃលោកីយ៍នេះ ដោយគ្មានការភ័យខ្លាចនោះឡើយ។ យើងអាចនឹងប្រឈមមុខជាមួយនឹងបញ្ហានៃការអាក្រក់ខ្លួនរបស់វាផ្ទាល់ ឫសគល់នៃសំនួរគឺថាហេតុអ្វីបានជាមានការអាក្រក់ក្នុងលោកីយ៍នេះ ទោះបើយើងមានចម្លើយសមហេតុសមផលនឹងឲ្យយើងគេចចេញបាននោះ។
page hit counter free
Visit Counter