មេរៀនទី ១​ ការណែនាំ តើប្អូនៗមានសៀវភៅច្រើនទេនៅឯផ្ទះនោះ?

25-ឧសភា-2018 - ម៉ោង 10:47:43am ប្អូនមានសៀវភៅផ្សេងៗតែពីរបីប៉ុណ្ណោះ។ តែប្អូនអាចរកឃើញសៀវភៅដែលមានប្រភេទផ្សេងៗគ្នាបាន នៅតាមបណ្ណាគារផ្សេងៗ។ សៀវភៅប្រាប់យើងអំពីរឿងជាច្រើន។ សៀវភៅទាំងនោះជួយយើង អោយរៀនបន្ថែមអំពីមនុស្សនៅតាមបណ្តាប្រទេសផ្សេងៗ អំពីដី សមុទ្រ មេឃ និងវត្ថុដទៃផ្សេងទៀតដែលយើងមើលឃើញ ស្តាប់ឮ ហើយមានអារម្មណ៍ចង់ដឹង។ ប៉ុន្តែ តើមានសៀវភៅណាដែលអាចប្រាប់យើងពីអ្វីដែលនឹងកើតមានទ្បើង ចំពោះមនុស្សយើងនៅពេលដែលយើងស្លាប់ទៅ? អំពីអ្វីដែលនឹងកើតទ្បើងនៅលើពិភពលោកនៅពេលអនាគត? មានតែព្រះគម្ពីរមួយគត់ដែលអាចឆ្លើយនូវសំណួរទាំងនេះ ពីព្រះគម្ពីរជាព្រះបន្ទូលនៃព្រះ។ ព្រះគម្ពីរបង្ហាញយើងអោយដឹងអំពីព្រះដ៏ពិត ហើយក៏ប្រាប់យើងអំពីរបៀប ដែលទ្រង់សង្រ្គោះមនុស្សផងដែរ។ ប្រហែលមានសៀវភៅខ្លះអាចប្រាប់យើងអំពីរឿងរ៉ាវនេះដែរ តែគេនៅតែដកស្រង់ចេញពីព្រះគម្ពីរដដែល។ នៅក្នុងគម្ពីរយ៉ូហាន ២០:៣១ បានចែងអំពីគោលបំណងសំខាន់បំផុតរបស់ព្រះគម្ពីរគឺ “បានចែងទុកតែប៉ុណ្ណោះ (នៅក្នុងព្រះគម្ពីរទាំងមូល) ដើម្បីអោយអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយអោយអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្តីជំនឿ”។ កណ្ឌគម្ពីរនៅក្នុងព្រះគម្ពីរ ព្រះចែកចេញជាពីរផ្នែក។ ផ្នែកទីមួយគេហៅថា “សញ្ញាចាស់” ដែលសរសេរទ្បើងជាច្រើនឆ្នាំមុនជំនាន់ព្រះយេស៊ូវប្រសូត្រ។ ចំណែកឯផ្នែកទីពីរគេហៅថា “សញ្ញាថ្មី” ដែលផ្នែកនេះប្រាប់យើងអំពីព្រះយេស៊ូវ និងអ្នកដើរតាមទ្រង់។ នៅពេលដែលផ្នែកទាំងពីរចងក្រងបញ្ចូលគ្នាគេហៅថា ព្រះគម្ពីរ ឬព្រះបន្ទូល។ ព្រះគម្ពីរសញ្ញាចាស់មាន៣៩កណ្ឌ។ កណ្ឌទាំងនោះមានៈ លោកុប្បត្តិ និក្ខមនំ លេវិវិន័យ ជនគណនា ចោទិយកថា យ៉ូស្វេ ពួកចៅហ្វាយ នាងរស់ សាំយ៉ូអែលទី១ សាំយ៉ូអែលទី២ ពង្សាវតាក្សត្រទី១ ពង្សាវតាក្សត្រទី២ របាក្សត្រទី១ របាក្សត្រទី២ អែសរ៉ា នេហេមា អេសធើរ យ៉ូប ទំនុកដំកើង សុភាសិត សាស្តា ចំរៀងសាទ្បូម៉ូន អេសាយ យេរេមា បរិទេវ អេសេគាល ដានីយ៉ែល ហូសេ យ៉ូអែល អេម៉ូស អូបាឌា យ៉ូណាស មីកា ណាហ៊ុម ហាបាគុក សេផានា ហាកាយ សាការី ម៉ាទ្បាគី ព្រះគម្ពីរសញ្ញាថ្មីមាន២៧កណ្ឌ ហើយកណ្ឌទាំងៈ ម៉ាថាយ ម៉ាកុស លូកា យ៉ូហាន កិច្ចការ រ៉ូម កូរិនថូសទី១ របាក្សត្រទី២ កាទ្បាទី អេភេសូ ភីលីព កូល៉ុស ថែស្សាទ្បូនីចទី១ ថែស្សាទ្បូនីចទី២ ធីម៉ូថេទី១ ធីម៉ូថេទី២ ទីតុស ភីលេម៉ូន ហេព្រើរ យ៉ាកុប ពេត្រុសទី១ ពេត្រុសទី២ យ៉ូហានទី១ យ៉ូហានទី២ យ៉ូហានទី៣ យ៉ូដាស វិវរណៈ មានសេចក្តីពិតដ៏សំខាន់ពីរដែលបានប្រាប់យើងនៅក្នុងព្រះគម្ពីរគឺៈ ១. ព្រះគម្ពីរសញ្ញាចាស់ចែងពីសេចក្តីសន្យា អំពីការយាងមកនៃព្រះរាជបុត្រារបស់ព្រះ ដើម្បីសង្រ្គោះមនុស្សគ្រប់រូប។ ២. ព្រះគម្ពីរសញ្ញាថ្មីប្រាប់យើងអំពីព្រះសង្រ្គោះ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដែលបានយាងមករួចហើយ។