ក្រមសម្ព័ន្ធមេត្រី

23-ឧសភា-2018 - ម៉ោង ដោយសារតែព្រះគុណ និងសេចក្តីមេត្តារបស់ព្រះអម្ចាស់ ការបង្រៀនដែលទាក់ទងនៅនឹងមាត្រានៃគោលជំនឿរបស់គ្រីស្ទបរិស័ទ (ត្រូវបានវាយប្រហារពីសំណាក់ពួកសង្ឃ ដែលបានយកគំនិត និងការអនុវត្តរបស់ខ្លួន)មកធ្វើការបកស្រាយផ្ទុយខុសពីព្រះបន្ទូលនៃព្រះ។ដោយសារតែព្រះប្រទានប្រាជ្ញាដល់ បណ្ឌិតលូធ័រ ទើបយើងខ្ញុំដឹងថារាល់ការបង្រៀន និងការអនុវត្តរបស់សម្តេចប៉ាបទាំងអស់សុទ្ធតែផ្ទុយខុសពីព្រះបន្ទូល និងព្រះគម្ពីរបស់ព្រះ។ ទោះបីចលនានៃការធ្វើកំណែទម្រង់មានការលូតលាស់គួរឲ្យគត់សំគាល់យ៉ាងណាក៏ដោយ ក៏តែងតែជួបនឹងការបៀតបៀន និងការចោទប្រកាន់មួយចំនួនដែរ។ ផ្ទុយពីការបៀតបៀននេះ ក៏មានសហគមន៍គ្រីស្ទបរិស័ទជាច្រើននៅតែប្រកាន់ភ្ជាប់ទៅនឹងព្រះបន្ទូល និងព្រះគម្ពីររបស់ព្រះ ដូចជា គណៈអ្នកអង្គម្ចាស់ និងពួកជំនុំសកលប្រកាន់ភ្ជាប់ទៅនឹងការបង្រៀនដំណឹងល្អបរិសុទ្ធរបស់ព្រះ ហើយអ្វីដែលពួកគាត់ធ្វើកំណែទម្រង់នៅក្នុងព្រះវិហាររបស់ពួកគាត់ គឺពួកគាត់តែងតែបង្រៀនព្រះបន្ទូលទៅតាមព្រះគម្ពីរជានិច្ច។ នៅក្នុងឆ្នាំ ១៥៣០ ពួកជំនុំសកលបានរៀបចំឡើងការពារនិក្ខេបទគោលជំនឿរបស់ពួកគាត់ជំទាស់ទៅនឹងព្រះចៅអធិរាជឆាលទី៥នៅក្នុងទីក្រុងអ័ក្សប៊ឺក។ និក្ខេបទការពារគោលជំនឿបានឡើងការពារទៅលើអ្វីដែលពួកគាត់អនុវត្ត និងបង្រៀននៅក្នុងពួកជំនុំ ហើយគោលលទ្ធិសំខាន់នោះគឺការផ្សាយដំណឹងល្អ។ ការបង្រៀនសំខាន់ដែលពួកគាត់លើកយកមកជជែកគ្នានោះគឺការជំទាស់ទៅនឹងការបង្រៀនខុសឆ្គងរបស់គណៈសម្តេចប៉ាប។ ទោះបីនិក្ខេបទនេះធ្វើឲ្យគូរបក្ខដិបក្សរបស់ពួកគាត់មិនពេញចិត្តក៏ដោយ ក៏លទ្ធិផលនៃការធ្វើកំណែទម្រង់បានធ្វើឲ្យគ្រីស្ទបរិស័ទសកល ត្រឡប់មករកសេចក្តីពិតវិញដោយបង្រៀនទៅតាមសេចក្តីពិត នូវក្នុងព្រះគម្ពីររហូតមកដល់បច្ចុប្បន្ននេះ។ យោងទៅតាមនិក្ខេបទការពារគោលជំនឿនៃទីក្រុងអ័ក្សប៊ឺក យើងខ្ញុំគ្រប់គ្នាផ្លែងប្រាប់ជាសាធារណៈចេញពីចិត្តរបស់យើងថា យើងនឹងបន្តបង្រៀនទៅតាមគោលជំនឿនេះជារៀងរហូតទោះបីមានអ្វីមកបៀតបៀនយើងក៏ដោយ ហើយយើងសូមចាត់ទុកគោលជំនឿនេះជានិមិត្តសញ្ញាដ៏បរិសុទ្ធរបស់ពួកយើង។ ដូច្នេះសូមឲ្យពួកជំនុំសម័យនេះគោររព និងប្រតិបត្តិតាមគោលជំនឿនេះត្បិតនៅក្នុងគោលជំនឿនេះគឺសុទ្ធតែជាការដកស្រង់ចេញពីព្រះគម្ពីរទាំងអស់។ ព្រះបន្ទូលរបសព្រះក្នុងចំណោមគ្រីស្ទបរិស័ទ ដើម្បីប្រើប្រាស់សម្រាប់ធ្វើការប្រឆាំងទាស់នឹងការបង្រៀនខុសឆ្គងដែលកើតឡើងនៅក្នុងពួកជំនុំក្នុងសម័យនេះ។ រាល់និមិត្តសញ្ញា និងគោលជំនឿនៅក្នុងនិក្ខេបទនេះសុទ្ធតែបានពិភាក្សាល្អិតល្អន់ពីសំណាក់គ្រូបង្រៀន និងសាស្រ្តាចារ្យដទៃច្រើនទៀតដែលពួកគាត់ជឿ ហើយគោរព។ យើងគ្រប់គ្នាក៏ឈរទៅលើគោលជំនឿនេះដែរ ដោយព្រះគុណរបស់ព្រះ ហើយយើងនឹងសន្យាបង្រៀនទៅតាមគោលជំនឿនេះដោយស្មោះត្រង់រហូតដល់ជីវិតរបស់យើងស្លាប់ ដូចជាសម័យមុនដែរ។ យើងសូមសច្ចាថា ទោះបីមានការបៀតបៀន ឬការគៀបសង្កត់ ឬមានគោលជំនឿថ្មីយ៉ាងណាក៏ដោយក៏យើងមិនបោះបង់គោលជំនឿនេះដែរ។ គោលលទ្ធិនៃគោលជំនឿនេះមិនមានការប្តូរផ្លាស់ឡើយ ទោះបីមានការគ្រៀបសង្កាត់ពីសំណាក់សម្តេចប៉ាបយ៉ាងណាក៏ដោយ ហើយមិនគ្រាន់តែប៉ុណ្ណោះមិនអាចធ្វើការបដិសេធបានដែរ ត្បិតគោលជំនឿនៃគ្រីស្ទបរិស័ទមួយចំនួនបានដកស្រង់ចេញពីគោលជំនឿនេះ ទោះបីជាពួកគាត់មិនបានយល់ពីអត្ថន័យការបង្រៀន ឬមាត្រានៅក្នុងគោលជំនឿនេះក៏ដោយ។ ហើយចំណុចដែលសំខាន់បំផុតនោះមាននិកាយមួយចំនួនបានចាត់ទុកគោលជំនឿនៃទីក្រុងអ័ក្សប៊ឺកជាមរតកដ៏មានតម្លៃសម្រាប់ជីវិតរបស់ពួកគាត់ (គោលជំនឿនេះបានជួយឲ្យពួកយើងខ្ញុំបង្រៀនទៅតាមមាគ៌ានៃព្រះ)។ តែអ្វីដែលគួរឲ្យសោកស្តាយនោះ ដោយសារតែគោលជំនឿនៃទីក្រុងអ័ក្សប៊ឺកនេះបានធ្វើឲ្យពួកជំនុំមួយចំនួនបាក់បែងគ្នា ហើយរឿងនេះក៏បានកើតឡើងនៅក្នុងសម័យពួកសាវ័កដែរ ដោយសារតែគ្រីស្ទបរិស័ទមួយចំនួនមានមោទនភាពទៅលើអ្វីដែលពួកគាត់យល់ថាគោលលទ្ធិនេះត្រឹមត្រូវ ហើយគោលលទ្ធិនោះមិនត្រឹមត្រូវ។ មានការបង្រៀនខ្លះថា ពួកគាត់បានសង្គ្រោះដោយសារតែអំពើល្អ (កិច្ចការ ១៥:១-២៩) និងមានការបង្រៀនខ្លះបដិសេធទៅលើការរស់ឡើងវិញរបស់ព្រះយេស៊ូវ (១កូរិនថូស ១៥:១២)។ គួរឲ្យសោកស្តាយបំផុតនោះមានអ្នកខ្លះបដិសេធមិនទទួលស្គាល់ថាព្រះគ្រីស្ទ គឺជាព្រះដ៏មានអស់កល្ប ដូច្នេះហើយបានជាមានសាវ័កមួយចំនួនបានធ្វើការអធិប្បាយ ជំទាស់ទៅនឹងការបង្រៀនបែបនេះនៅក្នុង (កាឡាទី ១:៨)។ ឯសេចក្តីបង្រៀនដែលយើងទើបនឹងនិយាយអម្បាញ់មិញនេះ នោះយើងនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ត្បិតអ្នកនោះបានធ្វើឲ្យបងប្អូនដែលមានសេចក្តីជំនឿថ្មីថ្មោងបានបែកចេញពីព្រះ។រឿងនេះស្រដៀងគ្នានៅក្នុងបច្ចុប្បន្ននេះដែរ គឺសម្តេចប៉ាបសប្បាយរីករាយនៅពេលណាដែលសមាគមន៍គ្រីស្ទបរិស័ទបែកបាក់គ្នា ហើយអ្វីដែលពួកគាត់សប្បាយរីករាយខ្លាំងបំផុតនោះគឺពួកគាត់ឃើញពួកជំនុំរបស់ព្រះគ្រីស្ទឈ្លោះ និងមិនចុះសម្រង់នឹងគ្នា។ ទន្ទឹមនឹងនោះដែរ អ្នកណាដែលមានសេចក្តីជំនឿខ្សោយងាយទទួលរងគ្រោះថ្នាក់ ដែលធ្វើឲ្យពួកគាត់ធ្លាក់ចូលទៅក្នុងស្បូងផ្សេង រហូតដល់បោះបង់សេចក្តីជំនឿរបស់ពួកគាត់ ហើយពេលខ្លះធ្វើឲ្យពួកគាត់វង្វេងមិនដឹងថា មួយណាជាការបង្រៀនត្រឹមត្រូវ ហើយមួយណាជាការបង្រៀនខុសឆ្គង។ រឿងដែលខ្វែងគំនិតគ្នាដែលកើតឡើងនោះ គឺមានអ្នកដែលមានចំណេះដឹងខាងព្របន្ទូលរបស់ព្រះបានបែកចេញពីសេចក្តីពិត ហើយអ្វីដែលគេបង្រៀននោះគឺបង្រៀនទៅតាមអ្វីដែលពួកគាត់យល់ឃើញ ជាពិសេសទៅទៀតនោះគឺពួកគាត់បដិសេធព្រះបន្ទូលរបស់ព្រះ ដោយដាក់បន្ថែមការច្បាប់ទម្លាប់ចាស់។ មិនគ្រាន់តែប៉ុណ្ណោះពួកគេបានដាក់ព្រះបន្ទូលរបស់ព្រះឲ្យឃ្លាតឆ្ញាយពីអ្នកស្តាប់ ហើយបានដាក់បញ្ចូលនៅទ្រឹស្តីរបស់ពួកគាត់វិញ។ទោះបីមានរឿងកើតឡើងមិនចុះសម្រុងនឹងគ្នា និងការបង្រៀនខុសឆ្គងកើតឡើងនៅក្នុងសម័យនោះដ៏គួរឲ្យគត់សំគាល់យ៉ាងណាក៏ដោយ ក៏មានពំនោលវិជ្ជមានមួយចំនួនជំទាស់ទៅនឹងការបង្រៀនខុសឆ្គងនោះដែរ។ សេចក្តីសង្ខេបមូលដ្ឋានគ្រឹះ ច្បាប់ និងបទដ្ឋានគ្រប់ជ្រុងជ្រោយ រាល់ការបង្រៀនខុសឆ្គងទាំងឡាយ នឹងត្រូវធ្វើការកាត់ទោសយោងទៅតាមព្រះបន្ទូលនៃព្រះ ហើយរាល់វិវាទកម្មដែលកើតឡើងនៅក្នុងពួកជំនុំនឹងត្រូវធ្វើការដោះស្រាយ និងពន្យល់យោងទៅតាមបទដ្ឋានអនុវត្តរបស់គ្រីស្ទបរិស័ទ។ ដើម្បីធ្វើឲ្យពួកជំនុំមានការរួបរួមគ្នា យើងគួរតែបង្រៀនឲ្យពួកជំនុំចេះអនុវត្តសេចក្តីសង្ខេបមូលដ្ឋានគ្រឹះ ច្បាប់ និងបទដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយគោលលទ្ធិចម្បងនោះគឺត្រូវតាក់តែងឡើងចេញពីព្រះបន្ទូលរបស់ព្រះ ព្រមទាំងបង្រៀនគោលការណ៍សំខាន់មួយចំនួនដែលគ្រីស្ទបរិស័ទសម័យមុនអនុវត្ត ហើយពួកគាត់ត្រូវតែធ្វើបែបនេះ ដូចជាដែលពួកជំនុំពីសម័យមុនបានអនុវត្តដែរ។ ម៉្យាងវិញទៀត រាល់ការអនុវត្តទៅតាមគោលលទ្ធិទាំងឡាយមិនបង្កើតឡើងជាគោលការណ៍ថ្មីដោយខ្លួនឯងនោះទេ ត្រូវតែស្វែងរកសៀវភៅទាំងឡាយណាដែលពួកជំនុំបានទទួលស្គាល់ ត្បិតខ្លឹមសារនៅក្នុងសៀវភៅទាំងនោះបានគេតាក់តែងឡើងពីមនុស្សដែលព្រះបានជ្រើសរើស។ អ្វីដែលយើងត្រូវអនុវត្តតាមនោះគឺត្រូវប្រតិបត្តិតាមសៀវភៅជាច្រើនដែលគ្រីស្ទបរិស័ទសកលលោកទាំងមូលបានអនុវត្ត ហើយត្រូវតែធ្វើប្រតិបត្តិតាម និងអនុវត្តតាមរាល់គោលជំនឿទាំងឡាយណាដែលបានដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះ ត្បិតគោលជំនឿនោះគេទទួលជាឯកច្ឆ័ន្ទ ពីសំណាក់ទេវវិទូជាច្រើនកាលនៅក្នុងសម័យនោះដូចដែលមាន បណ្ឌិត លូធ័របានធ្វើការពន្យល់ដូចខាងក្រោមនេះ ៖
page hit counter free
Visit Counter