តិច​អត់​ដឹង Viber មាន​មុខងារ​សម្ងាត់​មួយ ដែល​អ្នក​មិន​ចាប់​អារម្មណ៍

26-គុម្ភះ-2018 - ម៉ោង 10:43:52am

ក្រុម​ម៉ូតូ​ធំ​ BMW កម្ពុជា ដែល​ជា​ក្រុម​ម៉ូតូ​ធំ​​មួយ​​ដែល​មាន​ឈ្មោះ​ក្នុង​សមាជិក​អន្តរជាតិ​នៃ​ក្រុម​ម៉ូតូ​ធំ​ BMW Motorcycle Club លើ​ពិភពលោក នឹង​តែង​តែ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​រៀងរាល់​ឆ្នាំ នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​រួម​ទាំង​ប្រទេស​កម្ពុជា​ខ្លួន​ឯង​ផង​នោះ ​មក​ទល់​ថ្ងៃ​នេះ​បង្កើត​បាន ៣ ឆ្នាំ​​ហើយ​។

4

តាម​ការឲ្យ​ដឹង​ពី​តំណាង​​ក្រុម​ម៉ូតូ​ធំ​ BMW កម្ពុជា​ បាន​​​និយាយ​​ថា "​ក្រុម​របស់​ពួក​យើង​បង្កើត​បាន ៣ ឆ្នាំ​ជាមួយ​នឹង​អនុស្សាវរីយ៍​រាប់​មិ​ន​អស់ តែ​បើ​ក្រឡេក​ទៅ​ដំបូង​ឡើយ ក្រុម​ម៉ូតូ​ធំ​នេះគ្រាន់​តែជុំ​គ្នា​​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​​​តាម​រមណីយដ្ឋាន​​​នានា​ប៉ុណ្ណោះ មិ​ន​មែន​ជា​ក្រុម​តំណាង​ប្រទេស​អី​នោះ​ទេ"។

លោក​បន្ថែម​ទៀត​ថា គោល​បំណង​ធំ​របស់​​ក្រុម​ម៉ូតូ​ធំ​ BMW កម្ពុជាគឺ ត្រូវ​ធ្វើ​យ៉ាង​ណា​​ឲ្យ​មាន​ការ​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ទាំង​ក្នុង​ដំណើរ​កំសាន្ត​នា​នា ឬ​ការ​ធ្វើ​សកម្ម​ភាព​ជួយ​សង្គម​​​មិន​ថា​ទាំង​ក្នុង​ស្រុក និង​ប្រទេស​ជិត​ខាង​ដូច​ជា រៀតណាម ថៃ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហបុរី​ជា​ដើម​។

ជាង​នេះ​ទៀត ក្រុម​ម៉ូតូ​ធំ​ BMW កម្ពុជា​​ក៏​មាន​គម្រោង​នឹង​​​រៀប​ចំ​​​កន្លែង​ និង​អញ្ជើញ​អ្នក​មាន​បទ​ពិសោធន៍​ហ្វឹក​ហាត់​​ជិះ​ម៉ូតូ​ប្រភេទ​ធំៗ​ដូច​ជា BMW GS ដើម្បី​​ត្រៀម​ខ្លួន​​ចូល​រួម​ជាមួយ​សមាគម​ម៉ូតូ​ BMW អន្តរជាតិ​​​ដែល​មាន​ការ​ប្រកួត​ប្រជែង​​​ ជា​រៀង​រាល់​ឆ្នាំ​ម្ដង។

លោក​ក៏​​បាន​សង្ឃឹម​ដែរ​​ថា ទៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​សមាជិក​​ពី​ប្រទេស​កម្ពុជា បាន​​លើក​ទង់​ជាតិ​តំណាង​ប្រទេស​ក្នុង​ការ​ប្រកួត​អន្តរជាតិ​​​នេះ​។

រំឮក​ផង​ដែរ​ថា ក្រុម​ម៉ូតូ​ធំ​ BMW កម្ពុជា​មិន​ត្រឹម​តែ​ជា​​សមាគម​ម៉ូតូ​ធំ​​​គំរូ​ប៉ុណ្ណោះ​ទេ ថែម​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​កីឡាយាន​យន្ត​កម្ពុជា(CMSF) ដែល​នៅ​ក្រោម​​ជាមួយ​​គណៈកម្មការ​អូឡាំពិចជាតិ​ និង​ក្រសួង​​អប់​រំ យុវជន និង​កីឡា​ផ​ងដែរ​៕

5

page hit counter free
Visit Counter