ការរំជួលចិត្ត៖ការជួបប្រទះខាងវិញ្ញាណ

24-ឧសភា-2018 - ម៉ោង 1:30pm ជាចុងក្រោយ យើងអាចជជែកវែកញែកថា អារម្មណ៍របស់មនុស្សគឺបានក្បត់ជាមួយនឹងភាវៈដែលមានអំណាចខ្ពស់ជាងខ្លួន។ នៅដើមសតវត្សរ៍ទី២០ អ្នកទេវវិទូរសាសន៍អាឡឺម៉ង់ ឈ្មោះថា រ៉ូដូហ្វ អូតូបានពោលអះអាងអំពីញ្ញាណខាង “វិញ្ញាណ” (Numinous) ស្ថិតនៅក្នុងខ្លួនរបស់មនុស្ស។ ដោយយោងទៅតាមលោកអូតូ គាត់បានវែកញែកថា គ្រប់មនុស្សទាំងអស់គឺមិនមានហេតុផល និងការជឿអសីលធម៌ដែលថាគឺមាននរណាម្នាក់ ឬអ្វីមួយដែលមានអំណាចខ្លាំងជាងមនុស្សយើងលើចក្រវាល ដែលមានឥទ្ធិពលលើជីវិតរបស់ពួកគេ។ ការជឿនេះបានបង្កើតជាទម្រង់នៃមូលដ្ឋានគ្រឹះស្តីអំពីអារម្មណ៍របស់មនុស្សជាតិអំពីព្រះជាម្ចាស់។ ជាទូទៅមនុស្សជាតិគឺបានសម្លឹងមើលចំពោះអំណាចដ៏អស្ចារ្យដែលបានអនុវត្តន៍គ្រប់គ្រងលើជីវិតរបស់ពួកគ ហើយជាធម្មតា គឺបន្ទាបខ្លួនរបស់ពួកគេនៅចំពោះអំណាចទាំងនោះ។ សេចក្តីភ័យខ្លាចរបស់មនុស្សជាតិ បានបង្កើតជាសណ្ឋានមួយក្រុមនៃរូបភាពរបស់វិញ្ញាណ។ សេចក្តីសង្ឃឹមរបស់មនុស្សបានបង្កើតជារូបភាពមួយដទៃទៀត រូបភាពនៃព្រះជាម្ចាស់ដែលទ្រង់ជួយ និងប្រកបគ្នាជាមួយនឹងមនុស្សជាតិ។ ចំពោះប្រវត្តិសសស្រ្តរបស់មនុស្សជាតិភាគច្រើន សេចក្តីសង្ឃឹមបានរចនាបង្កើតជាព្រះដែលពេញដោយអំណាចដើម្បីធ្វើតាមការបញ្ជារបស់វា។ ស្ថិតនៅក្រោមឥទ្ធិពលនៃសេចក្តីអធិប្បាយរបស់គ្រីស្ទបរិស័ទ មានអ្នករិះគិតមួយចំនួនសម័យនេះបានព្យាយាមដើម្បីនឹងដកស្រង់រូបភាពព្រះដែលរង់ទុក្ខវេទនា។ សព្វានុភាពរបស់ព្រះជាម្ចាស់គឺត្រូវបានទទួលយញ្ញាបូជា តាមរយៈរូបភាពរង់ទុក្ខវេទនា ដើម្បីដោះស្រាយបញ្ហាអាក្រក់តាមរយៈការដាក់ព្រះជាម្ចាស់តែមួយអង្គគត់ ជំនួសឲ្យការរង់ទុក្ខវេទនារបស់រាស្រ្តទ្រង់។ ការស្រង់យករូបភាពនៃអ្នករង់ទុក្ខវេទាននេះសម្តែងអំពីព្រះជាម្ចាស់លាក់កំបាំង ប៉ុន្តែវាបានបន្ទាបអំពីអ្វីដែលមានមនុស្សជាច្រើន និងអ្នកមានជំនឿទាំងអស់បានស្គាល់អំពីព្រះជាម្ចាស់ ទ្រង់នៅតែមានអំណាច ប្រសិនបើទ្រង់នៅតែព្រះជាម្ចាស់នោះ។ ព្រះទាំងឡាយដែល កើតឡើងពីការសាងសង់និងការស្រមើស្រមៃរបស់មនុស្សគឺត្រូវបានបាក់បែកទាំងអស់។ មិនយូរមិនឆាប់ ព្រះទាំងនោះនឹងបង្ហាញខ្លួនរបស់ពួកគេថា ពួកគេគ្រាន់តែជាផ្នែកមួយដ៏តូចនៃរូបភាពរបស់ព្រះជាម្ចាស់ដែលយើងកំពុងតែទន្ទឹងរង់ចាំ។ ការវែកញែកទាំងនេះគឺគ្រាន់តែជាការធ្វើឲ្យមានចិត្តជឿបណ្តោះអាសន្នប៉ុណ្ណោះ។ ប្រសិនបើមិនមែន គំនិតរបស់យើងអំពីព្រះជាម្ចាស់នឹងបរាជ័យទៅជាចំណែកនោះទេ យើងនឹងបរាជ័យក្លាយទៅជាចំណែកស្ថិតនៅក្រោមភាពមិនគ្រប់គ្រាន់ ឬស្ថិតនៅក្រោមការថ្កោលទោសរបស់ព្រះជាម្ចាស់មិនខាន។ អ្នកមានជំនឿបានពេញដោយសេចក្តីរីករាយ ក្នុងការដែលដឹងថាព្រះជាម្ចាស់របស់ពួកគេបានសម្តែងរូបអង្គទ្រង់តាមរយៈរស្មីដ៏មានអំណាចនៃព្រះអាទិត្យលិច តាមរយៈរស្មីនៃការរះឡើងវិញនៃព្រះអាទិត្យ។ ពួកគេនឹងទទួលស្គាល់ទីសំគាល់នៃសេចក្តីក្រោធរបស់ទ្រង់ និងសេចក្តីមេត្តាករុណារបស់ទ្រង់តាមរយៈ ការបើកសម្តែងនៃប្រវត្តិសាស្រ្តរបស់មនុស្ស។ ពួកគេនឹងធ្វើកំណត់សំគាល់អំពីការមានប្រសិទ្ធិភាពនៃព្រះហស្តដ៏មានអំណាចរបស់ទ្រង់ទៅលើដំណើរការនៃបញ្ញាចិត្តផ្ទាល់ខ្លួន ហេតុផល និងញ្ញាណរបស់ពួកគេ។ ប៉ុន្តែពួកគេក៏នឹងយល់ស្របអំពីភាពតឹងរ៉ឺងអំពីដែនកំណត់ ក្នុងការវែកញែកទៅលើមូលដ្ឋានបែបនេះទៅចំពោះអ្នកដែលស្ថិតនៅក្រៅសេចក្តីជំនឿដែរ។ នៅពេលដែលអ្នកមិនជឿអាចធ្វើចលនាទៅកាន់ទិសដៅនៃការស្គាល់ព្រះជាម្ចាស់ពិតតាមរយៈការវែកញែកនេះ អ្នកមានជំនឿគួរតែប្រើប្រាស់ការវែកញែកនេះ។ តែយ៉ាងណាមិញ ពួកគេនិយាយកាត់ “រឿងមិនសំខាន់” ការនិយាយអំពីព្រះជាម្ចាស់គឺតូចតាចណាស់នៅពេលដែលយើងព្យាយាមពិពណ៌នាដ៏មានកំណត់តាមរយៈការបើកសម្តែងជាទូទៅ ឬការបើកម្តែងតាមរយៈធម្មជាតិ។ ពួកគេនឹងបែរទៅរកព្រះជាម្ចាស់ជំនួសវិញ នៅពេលដែលគេនិយាយអំពីមនុស្សដែលធ្លាក់ក្នុងអំពើបាប។ ចំពោះបញ្ហានេះព្រះជាម្ចាស់មានបន្ទូលពីលើឈើឆ្កាងមកថា ៖ “ខ្ញុំស្រឡាញ់អ្នក” ហើយនឹងព្រះបន្ទូលតាមរយៈមាត់ផ្នូរមកថា៖ “ខ្ញុំមានជីវិតសម្រាប់អ្នក”។
page hit counter free
Visit Counter