និស្ស័យពុករលួយ

23-ឧសភា-2018 - ម៉ោង បណ្ឌិត លូធ័របាននិយាយថា៖ អំពើបាបពីកំណើតគឺប្រៀបបីដូចជាព្រលឹងវិញ្ញាណដែលមានជាតិពុល ឬដូចជាមនុស្សមានជំងឺឃ្លង់ (LW ៧:២៣៣) គឺមានន័យថានិស្ស័យរបស់មនុស្សទាំងមូលសុទ្ធតែមានជាតិពុល និងខូចបង់ពុករលួយ ដូច្នេះហើយបានជាយើងមិនគ្រប់គ្នាចូលចិត្តប្រពឹត្តការអាក្រក់ ហើយរាល់កិច្ចការអ្វីទាំងអស់ដែលពួកគាត់ប្រព្រឹត្តយល់ថាសុទ្ធតែកិច្ចការល្អត្រឹមត្រូវ។ ទោះបីយ៉ាងណាក៏ដោយ និស្ស័យរបស់យើងគឺខូចបង់ពុករលួយទាំងផ្នែក (រូបកាយ និងព្រលឹងវិញ្ញាណ)ដែលព្រះបានបង្កើតឡើង (អំពើបាបពីកំណើតបានរស់នៅក្នុងមនុស្ស មានន័យថា មនុស្សនោះបានខូចបង់ពុករលួយទាំងទាំងនិស្ស័យ និងសភាវគតិរបស់គាត់ទាំងស្រុង)។ ដូចជាមនុស្សដែលមានជំងឺឃ្លង់ដែរ មើលទៅថ្នែកខាងក្រៅរូបរាងរបស់គាត់សុទ្ធតែស្នាមអាក្រក់ដែលមើលទៅគួរឲ្យខ្លាច។ តែអ្វីដែលខុសប្លែកនោះគឺនិស្ស័យរបស់មនុស្សដែលព្រះបានបង្កើតបានត្រូវបានថែទាំ និងការពារដោយព្រះដូច្នេះយើងជាពួកជំនុំត្រូវយល់ពីគោលលទ្ធិនេះ ឬត្រូវបង្រៀនពីគោលលទ្ធិឲ្យបានច្បាស់លាស់ដល់គ្រីស្ទបរិស័ទដទៃទៀតឲ្យបានច្បាស់លាស់ ត្បិតព្រះគម្ពីរបរិសុទ្ធបានបង្រៀនដូច្នេះដែរ។ ម៉្យាងវិញទៀតនោះ នៅក្នុងមាត្រាគោលជំនឿចម្បងរបស់គ្រីស្ទបរិស័ទបានជម្រុញឲ្យយើងបានយល់ឲ្យបានច្បាស់ពីភាពខុសគ្នានេះ ដូចដែលមាត្រាគោលជំនឿនៃការបង្កើត ព្រះគម្ពីរបានធ្វើស្មរបន្ទាល់បញ្ជាក់ថា ព្រះទ្រង់បានបង្កើតមនុស្សមិនគ្រាន់តែមុនពេលដែលមនុស្សធ្លាក់ទៅក្នុងអំពើបាបប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ថានេះជាស្នាមព្រះហស្ថរបស់ព្រះដែលទ្រង់បានបង្កើតតាំងពីមនុស្សធ្លាក់ទៅក្នុងអំពើបាបផងដែរ (ចោទិកថា ៣២:៦, អេសាយ ៤៥:១១, ៥៤:៥, ៦៤:៨, កិច្ចការ ១៧:៥ និងវិវរណៈ ៤:១១)។ យ៉ូបបានបរិយាយថា៖ ត្បិតជើងខ្លួនគេនាំឲ្យគេជាប់មង គេដើរលើរង្វង់អន្ទាក់ជានិច្ច អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ មានខ្សែរូតបង្កប់ក្នុងដីសំរាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ សេចក្តីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស ហើយនឹងដេញតាមប្រកិតនៅកែងជើងគេ កំឡាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្តីអន្តរាយនឹងប្រុងប្រៀបជាស្រេចនៅខាងគេ។ (យ៉ូប ១០:៨-១២) ដូចដែលស្តេចដាវីឌបានបរិយាយថា៖ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ត្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ កាលទូលបង្គំកើតមាននៅទីកំបាំង ហើយបានសូន្យធ្វើបែបចំឡែកៗនៅទីទាបនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានតម្រូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ» (ទំនុកដំកើង ១៣៩:១៤-១៦)។ នៅក្នុងក័ណ្ឋគម្ពីរសាស្តាស្តេចសាឡូម៉ូនបានបញ្ជាក់ថា៖ «ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ» (សាស្តា ១២:៧)។ ការបង្រៀនព្រះគម្ពីរខាងលើនេះបានបញ្ជាក់អះអាងថាព្រះបានបង្កើតមនុស្សតាំងពីមុនធ្លាក់ទៅក្នុងអំពើបាបម្លេះដែលទ្រង់បានបង្កើតទាំងរូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្ស ដូច្នេះហើយនិស្ស័យរបស់មនុស្សដែលព្រះបានបង្កើតនេះមិនអាចប្រពឹត្តអំពើបាបបានទេ មានតែអំពើបាបខ្លួនឯងតែប៉ុណ្ណោះដែលជាអ្នកចូលចិត្តប្រពឹ្រត្តអំពើបាបដោយខ្លួនឯង បើមិនដូច្នេះអ្នកច្បាស់ជាយល់ថាព្រះជាអ្នកបង្កើតអំពើបាបហើយ។ នៅក្នុងសៀវភៅគោលជំនឿនៃគ្រីស្ទបរិស័ទបានពន្យល់ថា៖ ខ្ញុំបានជឿថាព្រះបានបង្កើតខ្ញុំ និងគ្រប់របស់សារពើ ហើយទ្រង់បានប្រទានរូបកាយ និងព្រលឹងវិញ្ញាណ ព្រមទាំង ភ្នែក ត្រចៀក និងរបស់អ្វីទាំងអស់សម្រាប់ការល្អ ហើយទ្រង់នៅតែបន្តការថែរក្សាគ្រប់របស់សារពើទាំងនោះជារៀងរហូត។ ដូចនៅក្នុងសៀភៅគោលលទ្ធិនៃគ្រីស្ទបរិស័ទបានបញ្ជាក់ថា៖ ខ្ញុំជាស្នាមព្រះហស្ថរបស់ព្រះ ហើយខ្ញុំជឿថាទ្រង់នៅតែបន្ថតាមថែរក្សារូបកាយ ព្រលឹងវិញ្ញាណ ហើយគ្រប់ទាំងអវៈយវៈ តូចធំ និងជីវិតរបស់ខ្ញុំជារៀងរហូត។ ទោះបីយ៉ាងណាក៏ដោយ ស្នាមព្រះហស្ថរបស់ទ្រង់ដែលបានបង្កើតនេះបានត្រូវពុករលួយដោយសារតែអំពើបាប ដោយសារតែមនុស្សម្នាក់គឺអ័ដាម ហើយអំពើបាបនេះនឹងបានបន្តទៅដល់កូនចៅរបស់គាត់។ នៅត្រង់ចំណុចនេះបានបញ្ជាក់ថាមនុស្សគ្រប់រូបត្រូវតែថ្វាយការអរព្រះគុណទៅដល់ព្រះសម្រាប់សេចក្តីសប្បុរសរបស់ព្រះសម្រាប់មនុស្សគ្រាប់គ្នា។ ទោះបីយើងជាមនុស្សមានអំពើបាបតូចធំប៉ុន្មានក៏ដោយ ក៏ព្រះទ្រង់មិនដែលមានព្រះហឫទ័យនឹងកាត់ទោសដល់យើងដល់យើងភ្លាមៗនោះដែរ។ ត្បិតទ្រង់បានបង្កើតរូបកាយ និងព្រលឹងវិញ្ញារបស់មនុស្ស (ដោយសារតែបាបមនុស្សបានប្រពឹត្តអំពើបាប) ដើម្បីសម្អាតរូបកាយ និងព្រលឹងវិញ្ញាណនោះឲ្យបានសស្អាតពីអំពើបាបឡើវិញ ហើយប្រោសឲ្យបានបរិសុទ្ធ និងសង្គ្រោះឡើងវិញតាមរយៈព្រះរាជបុត្រារបស់ព្រះតែមួយអង្គគត់។ នៅក្នុងមាត្រាខាងលើនេះបានបញ្ជាក់យ៉ាងច្បាស់ដែលទាក់ទងទៅនឹងនិស្ស័យរបស់មនុស្សដែលបានអះអាងថា អំពើបាបពីកំណើតមិនមែនព្រះជាអ្នកបង្កើតនោះទេ ហើយទ្រង់ក៏មិនមែនជាម្ចាស់នៃអំពើបាបដែរ។ អំពើបាបគឺជាទង្វើរបស់អារក្សតែប៉ុណ្ណោះ។ បើសិនជាគ្មានភាពខុសគ្នារវាងនិស្ស័យ និងភាវគតិនៃរូបកាយ និងព្រលឹងវិញ្ញាណ (ដែលពុករលួយដោយសារតែអំពើបាបពីកំណើត) និងអំពើបាបពីកំណើតនោះទេ (ដោយសារតែនិស្ស័យពុករលួយ) ការបង្រៀនមួយក្នុងចំណោមការបង្រៀនជាច្រើនពិតជាត្រឹមត្រូវ ពីព្រោះព្រះទ្រង់ជាអ្នកបង្កើតនិស្ស័យមនុស្ស ហើយទ្រង់ថែមទាំងបង្កើតអំពើបាបពីកំណើតផងដែរ ដែលការទាំងនេះបានបញ្ជាក់ថាជាកិច្ចការរបស់ទ្រង់បានបង្កើតឡើង ឬដោយសារតែកិច្ចការរបអាក្រក់របស់អារក្ស ដូច្នេះសាតាំងគឺជាអ្នកបង្កើតនិស្ស័យ រូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្សដែលឆ្លុះបញ្ចាំងថានេះគឺជាកិច្ចការរបស់សាតាំង។ បើសិនជាមិនធ្វើការវែកញែកឲ្យបានក្បោះក្បាយនោះទេ អ្នកនឹងយល់ខុសថា និស្ស័យពុករលួយរបស់យើងគឺជាអ្នកធ្វើឲ្យមានអំពើបាបដោយខ្លួនឯង។ ការបង្រៀនទាំងពីរមានការផ្ទុយខុសពីមាត្រាគោលជំនឿរបស់គ្រីស្ទបរិស័ទរបស់យើង។ ដើម្បីបញ្ជាក់ពីភាពខុសឆ្គងទាំងនេះ យើងសូមបញ្ជាក់ថា ស្នាមព្រះហស្ថរបស់ព្រះ និងកិច្ចការរបស់ព្រះគឺមានលក្ខណៈខុសគ្នាពីកិច្ចការរបស់អារក្ស។ ព្រះទ្រង់បានបង្កើតមនុស្សឲ្យមាន រូបកាយ និងព្រលឹងវិញ្ញាណ ហើយមិនគ្រាន់តែប៉ុណ្ណោះទ្រង់បានបង្កើតឲ្យមនុស្សចេះនិយាយ ចេះគិត និងចេះធ្វើកិច្ចការគ្រប់បែបយ៉ាង។ « ត្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ» (កិច្ចការ ១៧:២៨)។ ទោះជាម្ចាស់បានបង្កើតមនុស្សឲ្យមាននិស្ស័យល្អប្រពៃក៏ដោយ ក៏និស្ស័យរបស់មនុស្សចូលចិត្តការប្រព្រឹត្តការអាក្រក់ ទាំងផ្នែកចិត្តគំនិត និងកិច្ចការ។ នេះគឺកិច្ចការដែលសាតាំងបានធ្វើមកលើមនុស្សដែលព្រះបានបង្កើតតាមរយៈអ័ដាម បានធ្វើឲ្យមនុស្សគ្រប់គ្នាមានអំពើបាប។ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ត្បិតគ្រប់គ្នាបានធ្វើបាបហើយ» (រ៉ូម ៥:១២)។ នៅក្នុងមាត្រាគោលជំនឿចំណុចទី២បានបញ្ជាក់ថា ព្រះរាជបុត្រារបស់ព្រះយាងមកចាប់កំណើតជានិស្ស័យមនុស្សមិនដែលប្រព្រឹត្តបាបសោះ។ ទោះបីទ្រង់យាងមកចាប់កំណើតជានិស្ស័យមនុស្សក៏ដោយក៏ទ្រង់មិនដែលបានប្រពឹត្តបាបសោះ ដែលខុសពីមនុស្សគ្រប់គ្នា(ហេព្រើរ ២:១៤-១៧)។ ដូច្នេះហើយបានជាគ្រូបង្រៀនព្រះគម្ពីរដែលប្រកាន់ខ្ជាប់ទៅគោលលទ្ធិត្រឹមត្រូវបានបង្រៀនថាទោះបីព្រះគ្រីស្ទទ្រង់យាងមកយកជានិស្ស័យរបស់មនុស្ស ដូចមនុស្សក៏ដោយ ក៏ទ្រង់មិនដែលប្រពឹត្តបាបដូចជាមនុស្សនោះទេ ហើយពួកគាត់ប្រឆាំងជានិច្ចទៅលើការបង្រៀនខុសឆ្គងមួយណាផ្ទុយពីការពិត។ បើសិនជាគ្មានភាពខុសគ្នារវាងនិស្ស័យ ឬភាវគតិនៃរូបពុករលួយរបស់មនុស្ស និងអំពើបាបពីកំណើតនោះទេ ការបង្រៀនមួយក្នុងចំណោមការបង្រៀនជាច្រើនពិតជាត្រឹមត្រូវ ពីព្រោះព្រះគ្រីស្ទទ្រង់មិនបានទទួលយកជានិស្ស័យមនុស្សយើង ហេតុដូច្នេះហើយទ្រង់មិនមានអំពើបាប។ ម៉្បាងវិញទៀតអាចនិយាយបានថា ព្រះគ្រីស្ទទ្រង់បានយាងមកយកកំណើតជានិស្ស័យជាមនុស្ស ទើបទ្រង់មានអំពើបាប។ ការបង្រៀនបែបនេះគឺផ្ទុយស្រឡេះខុសពីព្រះគម្ពីរ ដែលចែងថា ព្រះគ្រីស្ទទ្រង់បានយាងមកយកនិស្ស័យដូចមនុស្ស តែទ្រង់មិនបានផ្ទុកអំពើបាបពីកំណើតនោះទេ។ នេះគឺជាការពិតដែលបានបញ្ជាក់ថា និស្ស័យរបស់មនុស្ស (តាំងពីការធ្លាក់ទៅក្នុងអំពើបាប) និងអំពើបាបពីកំណើតមិនមែនជារឿងមួយស្រដៀងគ្នានោះទេ រឿងនេះប្រាកដជាមានភាពខុសប្លែកពីគ្នា។ ចំណុចទី៣ នៅក្នុងមាត្រាគោលជំនឿនៃការប្រោសឲ្យបានបរិសុទ្ធ ព្រះគម្ពីរបានបញ្ជាក់ថាមានតែព្រះទេដែលលាងសំអាត និងប្រោសមនុស្សឲ្យបានបរិសុទ្ធពីគ្រប់រអំពើបាប (១កូរិនថូស៦:១១, ១យ៉ូហាន១:៧) មិនគ្រាន់ប៉ុណ្ណោះទ្រង់ថែមទាំងបានសង្គ្រោះមនុស្សឲ្យរួចពីអំពើបាបផងដែរ (ម៉ាថាយ ១:២១)។ ទ្រង់មិនដែលមានព្រះហឫទ័យស្អប់ដល់មនុស្សមានអំពើបាបនោះទេ ហើយមិនគ្រាន់តែប៉ុណ្ណោះនោះបានទៀតព្រះទ្រង់បានទទួលពួកគាត់ដោយព្រះគុណតាមរយៈព្រះគ្រីស្ទ ហើយអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យនោះគឺអំពើបាប។ មានអ្នកមិនជឿ និងមនុស្សជាច្រើនបានបដិសេធទៅលើពិធីបុណ្យជ្រមុជទឹក (ដោយព្រះនាមព្រះវរបិតា ព្រះនាមព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ)ថាអាចសំអាតអំពើបាបរបស់ពួកគាត់បាន។ ទោះបីជាមនុស្សភាគច្រើនបានបដិសេធទៅលើអ្វីដែលព្រះគម្ពីរបង្រៀនក៏ដោយ ក៏យើងមិនត្រូវបង្ខំឲ្យពួកគាត់បានជឿនោះដែរ ហើយការទាំងអស់នោះគឺទុកឲ្យព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្តឲ្យពួកគាត់បានជឿ។ ចំណុចទី៤ មាត្រាគោលជំនឿនៃការរស់ឡើងវិញ ព្រះគម្ពីរបានធ្វើស្មរបន្ទាល់យ៉ាងច្បាស់ថា កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញនឹងត្រូវរស់ឡើងវិញម្តងទៀត(១កូរិនថូស ១៥:៥៤-៥៧)។ បើសិនជាគ្មានភាពខុសគ្នារវាង រូបកាយពុករលួយ និងអំពើបាបពីកំណើតនោះទេ ការបង្រៀនមួយក្នុងការបង្រៀនជាច្រើនពិតជាត្រឹមត្រូវ (ផ្ទុយពីមាត្រាគោលជំនឿរបស់គ្រីស្ទបរិស័ទ) រូបកាយរបស់យើងនឹងមិនបានរស់ឡើងវិញទេនៅថ្ងៃជំនុំជម្រះចុងក្រោយរបស់ព្រះ ហើយរូបកាយ និងព្រលឹងវិញ្ញាណរបស់យើងនឹងមិនមានជីវិតអស់កល្ប ពីព្រោះយើងជាមនុស្សមិនមានបាប ឬម៉្យាងវិញទៀត អំពើបាបនឹងកើតឡើងម្តងទៀតនៅថ្ងៃចុងក្រោយ ហើយមានតែអស់អ្នកណាដែលព្រះបានជ្រើសរើសទើបមានជីវិតអស់កល្បជានិច្ច។ ការបង្រៀនបែបនេះគឺពិតជាខុសឆ្គង ហើយត្រូវតែធ្វើការបដិសេធជានិច្ច ត្បិតការបង្រៀននេះបានបង្រៀនថា អំពើបាបពីកំណើតគឺកើតឡើងដោយសារតែរូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្សពុករលួយដោយខ្លួនឯង។ សារុបសេចក្តីមកការបង្រៀន បានបង្រៀនថា និស្ស័យពុករលួយរបស់មនុស្ស និងអំពើបាបពីកំណើតគឺមិនមានភាពខុសគ្នានោះទេ។ មាត្រាគោលជំនឿគ្រីស្ទបរិស័ទរបស់យើងបានបញ្ជាក់ថា ហេតុអ្វីបានជាមានភាពខុសគ្នារវាង និស្ស័យរបស់មនុស្ស និងភាវៈគតិរបស់មនុស្ស (ពុករលួយដោយសារតែអំពើបាប) និងអំពើបាប (ដែលធ្វើឲ្យមនុស្សគ្រប់រូបពុករលួយ)។ សេចក្តីអំណេះអំណាងសាមញ្ញនៃការបង្រៀនផ្ទុយគ្នានេះនៅក្នុង (និក្ខេបទ និងប្រតិនិក្ខេបទ)គឺគ្រប់គ្រាន់សម្រាប់ធ្វើវែកញែកឲ្យដឹងខុសត្រូវដោយខ្លួនឯងសដូចដែលបានបរិយាយខាងលើរួចទៅហើយ។ គោលបំណងនៅក្នុងសៀវភៅនេះគឺមិនធ្វើវែកញែករកខុសត្រូវឲ្យបានលំអិតនោះទេ ហើយអ្វីដែលយើងផ្តោតទៅលើសំខាន់នោះគឺគ្រាន់តែចង់ចង្អុលបង្ហាញពីមាត្រាគោលជំនឿរបស់គ្រីស្ទបរិស័ទយើងតែប៉ុណ្ណោះ។