កំហុសខុសឆ្គងរបស់បេឡាគាសនិយម និង មេនីឈៀននិយម,CCMC

កំហុសខុសឆ្គងរបស់បេឡាគាសនិយម និង មេនីឈៀននិយម

23-ឧសភា-2018 - ម៉ោង គោលលទ្ធិនេះនេះត្រូវតែរក្សា និងការពារដើម្បីកុំឲ្យដើរចូលទៅក្នុងការបង្រៀនខុសឆ្គងរបស់បេឡាគាសនិយម ឬមេនីឈៀននិយម។ សម្រាប់ការបង្រៀន ឬគោលលទ្ធិរបស់ពួកគាត់ទាំងពីរនេះ ពួកជំនុំរបស់យើងខ្ញុំធ្វើការថ្កោលទោស និងបដិសេធយ៉ាងមុតមាំដោយធ្វើការសង្ខេបដូចខាងក្រោមនេះ៖ ១. យើងធ្វើការបដិសេធ និងថ្កោលទោសទាំងស្រុងចំពោះការបង្រៀនទាំងចាស់ និងថ្មីរបស់ពួកបេឡាគាសនិយមដែលបង្រៀនថា៖ អំពើបាបពីកំណើតគឺគ្រាន់តែជាកំហុសមួយតែប៉ុណ្ណោះ ដោយសារតែមនុស្សណាម្នាក់នោះប្រពឹត្ត គឺវាមិនមែនប៉ះពាល់ទៅលើនិស្ស័យធម្មជាតិរបស់មនុស្សទេ។ ២. អ្នកមានអំពើបាប និងសេចក្តីប៉ងប្រថ្នាខាងការអាក្រក់មិនមែនជាអំពើបាបនោះទេ វាគ្រាន់តែសភាវៈ ឬការបង្កើតឡើងសម្រាប់ឆ្លុះបញ្ចាំងពីចរិកលក្ខណះនៃនិស្ស័យរបស់មនុស្សតែប៉ុណ្ណោះ។ ៣. ការបង្រៀនដែលបរិយាយនៅខាងលើនេះបានយល់ឃើញថា ការអាក្រក់ហាក់ដូចជាមិនចាត់ទុកថាជាអំពើបាបនៅចំពោះព្រះ ហើយដោយសារតែអស់អ្នកណាដែលមិនជឿលើព្រះគ្រីស្ទគឺជាកូនខ្ញាល់របស់ព្រះ ហើយរស់នៅក្រោមអំណាចរបស់អារក្សសាតាំង (លុះត្រាតែគាត់បានទទួលជឿព្រះគ្រីស្ទទើបគាត់បានសង្គ្រោះ)។ ៤.យើងត្រូវតែបដិសេធ ហើយធ្វើការថ្កោទោសរាល់ការបង្រៀនខុសឆ្គងរបស់ពួកបេឡាគាសទាំងឡាយដូចខាងក្រោមនេះ ការបង្រៀនទាក់ទងទៅនឹងនិស្ស័យធម្មជាតិរបស់មនុស្ស ការធ្លាក់ក្នុងអំពើបាប ដែលពួកគាត់បង្រៀនថាវាមិនមែនការពុករលួយនោះទេ ជាពិសេសផ្នែកខាងព្រលឹងវិញ្ញាណគឺនៅតែល្អ និងបរិសុទ្ធជានិច្ច ត្បិតនិស្ស័យធម្មជាតិផ្ទាល់បានពោលថានៅតែមានលក្ខណៈល្អគ្រប់លក្ខណ៍។ ៥. អំពើបាបពីកំណើតគឺគ្រាន់តែជាទង្វើនៅផ្នែកខាងក្រៅតែប៉ុណ្ណោះ ដោយវាគ្រាន់តែស្នាមប្រឡាក់តិចតួចតែប៉ុណ្ណោះនៅក្នុងនិស្ស័យធម្មជាតិរបស់មនុស្ស ឬវាគ្រាន់តែជាការខូចបង់ផ្នែកខាងក្រៅតែប៉ុណ្ណោះ។ ជីវិតរស់នៅក្នុងអំពើបាបពីកំណើត ជានិស្ស័យពីធម្មជាតិរបស់មនុស្សអាចប្រពឹត្ត និងរក្សាសេចក្តីសុចរិត ហើយមានអំណាចគ្រប់គ្រងលើផ្នែកព្រលឹងវិញ្ញាណបានថែមទៀតផង។ ៦. អំពើបាបពីកំណើតគឺមិនមែនជារបស់ខូចបង់ ឬក៏កង្វះខាតនោះទេ វាគ្រាន់តែជាភាពលំបាកព្រលឹងវិញ្ណាណផ្នែកខាងក្រៅតែប៉ុណ្ណោះ ហើយហាក់បីដូចជាលោហៈធាតុមួយដែលប្រដាក់ទៅនឹងទឹកផ្លែឈើ ហើយអំណាចនៃនិស្ស័យធម្មជាតិនេះមិនអាចត្រូវបានលាងសំអាតដោយទឹកផ្លៃឈើនោះបានទេ ដូចគ្នាដែរ ស្នាមប្រឡាក់នៅក្នុងអំពើបាបពីកំណើតក៏មិនអាចលាងសំអាតបានងាយស្រួលដែរ។ ៧. អស់អ្នកណាដែលបង្រៀនថា និស្ស័យរបស់មនុស្សបានត្រូវខូចបង់តាំងពីការធ្លាក់នៅក្នុងអំពើបាបមុនដំបូងនោះគឺមិនត្រឹមត្រូវទេ ត្បិតនិស្ស័យរបស់មនុស្សមិនបានត្រូវខូចបង់ទាំងស្រុងទោះនៅផ្នែកព្រលឹងវិញ្ញាណ និងរូបកាយក៏ដោយ។ ពួកគាត់បង្រៀនថា អ្វីដែលពួកជំនុំ បាបច្រៀងសរសើនៅក្នុងព្រះវិហារថា៖ «ដោយសារតែអំពើបាបរបស់អ័ដាមបានធ្វើឲ្យនិស្ស័យ និងផ្នែកសភាវគតិរបស់មនុស្សគ្រប់រូបពុករលួយ»។ ការបង្រៀនបែបនេះគឺមិនត្រឹមត្រូវនោះទេ ត្បិតនិស្ស័យពីកំណើតរបស់មនុស្សគ្រប់រូបនៅមានឆន្ទៈល្អនៅឡើយទោះបីជាតិចតួចក្តីក៏ដោយ។ ដោយសារតែការធ្លាក់ទៅក្នុងអំពើបាបពីដំបូងបានធ្វើឲ្យ និស្ស័យរបស់មនុស្សគ្រប់រូបមិនបានបង្កើតឡើងល្អបរិសុទ្ធនោះទេពីព្រោះតែអំពើបាបពីកំណើត។ គំនិតរបស់យើងជាបឯមបានយល់ថាគ្រប់តំណពូជរបស់អ័ដាមសុទ្ធតែមនុស្សមានបាប និងពុករលួយ (ទំនុកដំកើង ៥១:៥)។ ដូច្នេះហើយអំពើបាបពីកំណើតគឺមិនកើតឡើងដោយឯងៗនោះទេគឺហើយក៏វាមិនទាក់ទងទៅនឹងនិស្ស័យបាបរបស់មនុស្សដែរ។ អ្វីដែលធ្វើឲ្យមនុស្សប្រពឹត្តបាបនោះគឺដោយសារតែសភាវគតិ រូបកាយ និងព្រលឹងវិញ្ញាណពុករលួយរបស់មនុស្សខ្លួនឯងនោះទេ។ អំពើបាបពីកំណើត និងនិស្ស័យរបស់មនុស្ស (ពុករលួយដោយសារតែអំពើបាបពីកំណើត) មិនអាចធ្វើការវែកញែកឲ្យដាច់ចេញពីគ្នាបានទេ ទោះបីជានិស្ស័យរបស់មនុស្សល្អបរិសុទ្ធ និងមិនពុករលួយនៅចំពោះព្រះក៏ដោយ ហើយអ្វីដែលសំខាន់នោះគឺអំពើបាបពីកំណើតនេះឯង (ដែលរស់នៅក្នុងនិស្ស័យរបស់មនុស្ស)គិតតែប្រពឹត្តអំពើអាក្រក់។ អូគូស្ទីនបានសរសេថា ពួកមេនីឈៀននិយមបង្រៀនថាគឺមិនមែនដោយសារតែមនុស្សនោះទេដែលប្រពឹត្តអំពើបាប គឺដោយសារតែអំពើបាបពីកំណើត ប៉ុន្តែក៏អ្វីដែលមានភាពខុសគ្នា និងប្លែកនៅក្នុងសារជាតិរបស់មនុស្សម្នាក់ៗផងដែរ។ ព្រះទ្រង់មិនដែលមានព្រះហឫទ័យចោទប្រកាន់ និងកាត់ទោសទេ តែដោយសារតែច្បាប់របស់មនុស្សទេដែលបានបង្ហាញថាមនុស្សគ្រប់រូបពុករលួយដោយសារតែអំពើបាប ដែលនោះហើយហៅថាជាអំពើបាបពីកំណើតនៅក្នុងមនុស្សគ្រប់ៗរូប។ ដូចដែលការបង្រៀនដែលបានបញ្ជាក់នៅក្នុងនិក្ខេបទខាងលើនេះដែលបរិយាយអំពី (ការបង្រៀនអំពើបាបពីកំណើត) និស្ស័យរបស់មនុស្សគ្រប់រូបដែលមានកំណើតពីឪពុកម្តាយគឺគ្រប់គ្នាត្រូវតែមានអំពើបាប ហើយចូលចិត្តតែប្រពឹត្តការអាក្រក់ដោយសារតែអំពើបាបពីកំណើត។ មិនគ្រាន់តែប៉ុណ្ណោះនិស្ស័យរបស់មនុស្សគឺខូចបង់ពុករលួយទាំងផ្នែករូបកាយ និងព្រលឹងវិញ្ញាន ទោះបីទាំងការប្រពឹត្តរបស់យើងមួយចំនួនបង្ហាញពី ភាពសន្តោសប្រណី បង្ហាញពីសេចក្តីពិត និងបង្ហាញពីសេចក្តីសុចរិតយ៉ាងណាក៏ដោយ។ ទោះបីយ៉ាងណាក៏ដោយ និស្ស័យរបស់មនុស្សគឺមិនត្រូវបានបំផ្លាញចោល ឬប្តូរផ្លាស់ទៅជាសភាវៈមួយផ្សេងទៀតទេ ដែលជាធម្មតាគេហៅថានិស្ស័យ ឬសារជាតិថ្មីមួយបានទេ ត្បិតសភាវៈរបស់មនុស្សម្នាក់ៗមានតែមួយគត់។ ដោយសារតែអំពើពុករលួយនេះហើយដែលបានធ្វើឲ្យ និស្ស័យរបស់មនុស្សគ្រប់ៗគ្នាពុករលួយ ហើយត្រូវបានកាត់ទោសតាមក្រឹត្យវិន័យ ហើយគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ មានតែការពឹងអាងទៅលើការលោះរបស់ ព្រះគ្រីស្ទទ្រង់ទេទើបយើងបានទទួលការអត់ទោសបាប (កាឡាទី ៣:១០-១១០។ ក្រឹត្យវិន័យបានវាយផ្ទាលយើងគ្រប់ៗគ្នា គឺមិនដោយសារតែយើងបានបង្កើតឡើយដូចរូបអង្គទ្រង់នោះទេ គឺដោយសារតែយើងជាមនុស្សមានអំពើបាប និងចូលចិត្តប្រពឹត្តការអាក្រក់ ហើយតាំងពីការដាក់ទៅក្នុងអំពើបាបដំបូងមក មនុស្សគ្រប់រូបនឹងត្រូវធ្វើការកាត់ទោស គឺមិនដោយសារតែយើងជាមនុស្សបានបង្កើតនោះទេ គឺដោយសារតែយើងជាមនុស្សដែលចូលចិត្តប្រពឹត្តអំពើបាប និងការអាក្រក់។
page hit counter free
Visit Counter