ប្រភេទ​ផ្លែ​ដែល​យើង​ព្រងើយកន្តើយ....

04-វិច្ឆិកា-2018 - ម៉ោង 8:19:23AM ផ្លែ​ល្វា​គឺជា​ប្រភព​ផ្គត់ផ្គង់​សារជាតិ​កាក​សរសៃ​ដ៏​សម្បូរ ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ខ្លាំង ហើយ​ថែមទាំង​ជួយ​បង្ការ​នឹង​ប្រឆាំង​តបត​ជំងឺមហារីក​មួយចំនួន ។​

4


ផ្លែ​ល្វា​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ ។​ ​ផ្លែ​ល្វា​ក៏​មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម ។ ផ្លែ​ល្វា​ក៏​ផ្ទុក​កាល់ស្យូម​យ៉ាងច្រើន ដោយ​អ្នក​គ្រាន់តែ​បរិភោគ​ផ្លែ​នេះ​ស្រស់​តែ ២-3 គ្រាប់​ក្នុង​១​ថ្ងៃ ក៏​វា​គ្រប់គ្រាន់​កាល់ស្យូម​ឲ្យដល់​ប្រព័ន្ធ​ឆ្អឹង​បាន​យ៉ាង​គ្រប់គ្រាន់ ។​ ​ផ្លែ​ល្វា​មាន​ផ្ទុក​ម៉ាញ៉េ​ស្យូម និង វីតាមីន K2 រួម​នឹង​កាល់ស្យូម ហើយ​ការ​គួបផ្សំ​រវាង​ម៉ាញ៉េ​ស្យូម និង K2 វា​ជួយ​ឲ្យ​ប្រព័ន្ធ​ឆ្អឹង​មាន​សុខភាព​មាំមួន​ល្អ​ណាស់ ។ ប្រភេទ​ផ្លែ​នេះ​ក៏​ជួយ​ឲ្យ​រាងកាយ​ប្រឆាំង​តបត​នឹង​បណ្តា​រ៉ាឌីកាល់​សេរី ដែលជា​មូលហេតុ​បង្ក​ឲ្យមាន​ជំងឺ​ជា​ច្រើន ។​ផ្លែ​ល្វា ក៏​ជួយ​រក្សា triglyceride (​សារធាតុ​ខ្លាញ់​) ឲ្យនៅ​កម្រិតទាប ដែល​រាងកាយ​អាច​គ្រប់គ្រង​បាន ហើយ​ក៏​ប្រសើរ​ដល់​សុខភាព​បេះដូង ។​​ខាងលើ​ជា​ផលប្រយោជន៍​ទូទៅ​របស់​ផ្លែ​ល្វា ។ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ​តួនាទី​របស់​ផ្លែ​នេះ ក្នុង​ការព្យាបាល​ជំងឺមហារីក ។​
ផ្លែ​ល្វា​សម្បូរ​សារធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​។​ ​ដំបូងបង្អស់​គេ​ពិនិត្យឃើញថា ផ្លែ​ល្វា​ស្រស់​ឬ​ក្រៀម ព្រោះ​តែ​វា​សម្បូរ​ជាតិ​កាក​សរសៃ ទើប​វា​មាន​តួនាទី​ធំធេង​សម្រាប់​បង្ការ​ជំងឺមហារីក​ព្រោះ​វៀន​ធំ ។​ ​ការ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ជា​ហេតុ​ធ្វើឲ្យ​វា ជួយ​ដល់​ការបង្ការ និង​ព្យាបាល​ជំងឺមហារីក​ដោះ ព្រោះថា វត្តមាន​នៃ​បណ្តា​រ៉ាឌីកាល់​សេរី ត្រូវបាន​ចាត់ទុក​ថា ជា​មូលហេតុ​សំខាន់​បំផុត​បង្ក​ឲ្យមាន​ជំងឺមហារីក ។​

4


​ទន្ទឹម​នោះ ការស្រាវជ្រាវ​កន្លង​ទៅ​ថ្មីៗ​នេះ បង្ហាញឲ្យឃើញថា សារធាតុ​ដែល​គេ​ចម្រាញ់​ចេញពី​ផ្លែ​ល្វា ជួយ​ដល់​ការ​បង្ខាំង​កំណើន​កោសិកា​មហារីក​បាន​ដល់​ទៅ ៧៥% ។ ការសិក្សា​នេះ ត្រូវបាន​ចាប់ផ្តើម​លើ​អ្នក​ជំងឺមហារីក​ខួរក្បាល​។ ស្រដៀង​គ្នា​នេះដែរ​នៅ​ក្នុង​ការទប់ស្កាត់ និង​ជួយ​ព្យាបាល​ជំងឺ​មហារីក​ថ្លើម សារធាតុ​ចម្រាញ់​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់ ក្នុង​ការព្យាបាល​មហារីក​ថ្លើម ហើយ​ទទួលបាន​លទ្ធផល​វិជ្ជមាន ។ កំណើន​នៃ​កោសិកា​មហារីក​ត្រូវបាន​កាត់បន្ថយ​ស្ទើរតែ​ទាំងស្រុង ៕

4