កម្មវិធី​ Keyboard របស់​ Samsung នឹង​មាន​ Floating mode ចង់ប្រើ​ទាល់តែ​ដំឡើង​ Android Pie សិន

31-តុលា-2018 - ម៉ោង 03:59:23PM Samsung មាន​គម្រោង​បន្ថែម​មុខងារ​សំខាន់​មួយ​លើ​កម្មវិធី​ Keyboard លើ​ Android របស់​ខ្លួន​ ដែល​មាន​ប្រើ​លើ​ Gboard របស់​ Google។ Floating mode ជា​មុខងារ​ថ្មី​មួយ​ មិន​ទាន់​អាច​ប្រើ​ សម្រាប់​ម្ចាស់​ Galaxy នៅ​ឡើយ​ទេ​ លុះត្រា​ បាន​ដំឡើង​ Android Pie ជំនាន់​ Beta។

4


វេបសាយ​ XDA Developers បាន​កំណត់​សម្គាល់​ជំនាន់​ថ្មី​នៃ​ Samsung Keyboard ក្នុង​ Android Pie ជំនាន់​ Beta សម្រាប់​ Samsung Galaxy S9/S9+ និង​ Galaxy Note 9។ កំណែទម្រង់​កម្មវិធី​នេះ​រួម​មាន​ Floating mode ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់រំកិល​ Keyboard លើ​អេក្រង់​បាន​។ Floating mode ថ្មី​អាច​បើក​ប្រើ​បាន​ពី​ Settings Menu របស់​ Keyboard ត្រង់​កន្លែង​មាន​ជម្រើស​ Standard Keyboard និង​ One-handed Keyboard៕