គួរ​ឲ្យ​សរសើរ! និស្សិត​ន័រតុន ២ រូប​បង្កើត​កម្មវិធី​កុំព្យូទ័រ​ស្គាល់​អារម្មណ៍​មនុស្ស

26-គុម្ភះ-2018 - ម៉ោង 10:28:32am

ប្រព័ន្ធ​សុវត្ថិភាព​គ្រប់​ឧបករណ៍​ប្រើប្រាស់​ ជា​កត្តា​ចាំ​បាច់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្វាយខ្វល់​ជា​ប្រចាំ ដើម្បី​បញ្ចៀស​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រហូត​ឈាន​ដល់​ការ​បាត់បង់​ទិន្នន័យ​ឬ​ទង្វើ​គំរាមកំហែង​បែបណា​មួយ។ ស្នាដៃ​ថ្មី​របស់​និស្សិត សៀក ពិសិដ្ឋ និង​កញ្ញា ស្រេន ណា​ស៊ីមះ និស្សិតឆ្នាំទី២ នៃ​សកលវិទ្យាល័យ​ន័រតុន មាន​ឈ្មោះ​ថា NU Speech Assistance ឬ​ MENA ជា​បច្ចេកវិទ្យា​ថ្មី មិនទាន់​មាន​អ្នក​ធ្វើ​នៅ​ឡើយ ដែល​អាច​មាន​សមត្ថភាព​អាន​អក្សរ​នៅ​លើ​ក្រដាស អាច​ប្រើ​ជា​ជំនួយ​ដល់​ជន​ពិការ​ភ្នែក។ និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ សៀក ពិសិដ្ឋ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ការ​ធ្វើ​គម្រោង​នេះ​ប្រើ​ពេល​ជិត​មួយ​ឆ្នាំ​ ជួប​ការ​លំបាក​ច្រើន​ដូច​ជា​ ការ​ព្យាយាម​សិក្សា​ពី​បច្ចេកវិទ្យា​ A.I(Artificial intelligence) និង​ណាមួយ​បច្ចេកវិទ្យា​នេះ​ថ្មី​សម្រាប់ពួកគេ។

1

ស្នាដៃ​ថ្មី​របស់​និស្សិត សៀក ពិសិដ្ឋ និង​កញ្ញា ស្រេន ណា​ស៊ីមះ និស្សិតឆ្នាំទី២ នៃ​សកលវិទ្យាល័យ​ន័រតុន មាន​ឈ្មោះ​ថា NU Speech Assistance ឬ​ MENA ជា​បច្ចេកវិទ្យា​ថ្មី មិនទាន់​មាន​អ្នក​ធ្វើ​នៅ​ឡើយ ដែល​អាច​មាន​សមត្ថភាព​អាន​អក្សរ​នៅ​លើ​ក្រដាស អាច​ប្រើ​ជា​ជំនួយ​ដល់​ជន​ពិការ​ភ្នែក។ និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ សៀក ពិសិដ្ឋ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ការ​ធ្វើ​គម្រោង​នេះ​ប្រើ​ពេល​ជិត​មួយ​ឆ្នាំ​ ជួប​ការ​លំបាក​ច្រើន​ដូច​ជា​ ការ​ព្យាយាម​សិក្សា​ពី​បច្ចេកវិទ្យា​ A.I(Artificial intelligence) និង​ណាមួយ​បច្ចេកវិទ្យា​នេះ​ថ្មី​សម្រាប់ពួកគេ។

3

ពិសិដ្ឋ​បាន​បន្ត​ថា កម្មវិធី MENA ដំណើរការ​​មិនបាច់​ប្រើ​ក្ដារចុច (Keyboard) ឬ Mouse ឡើយ។ គ្រាន់​តែ​ប្រាប់​ឈ្មោះ​កម្មវិធី​ដែល​ចង់​បើក​នោះ​ជា​ការ​ស្រេច។ MENA ជា​កម្មវិធី​ប្លែកប្រើប្រាស់​បច្ចេកវិទ្យា AI មាន​មុខងារ​ជាច្រើន​សម្រាប់​ជួយ​ឱ្យ​អ្នកប្រើប្រាស់​មាន​ភាព​ងាយស្រួល និង​អាច​កម្សាន្ត​អារម្មណ៍​បាន​ទៀត​ផង។ កម្មវិធី នេះ​អាច​យល់​ពី​អារម្មណ៍​របស់​មនុស្ស ហើយ​វា​អាច​ធ្វើជា​ជំនួយការ​សម្រាប់​ការ​ធ្វើ​ការងារ​ជាច្រើន។ MENA អាច​អាន​សៀវភៅ​ឱ្យ​ស្ដាប់​បាន​ទៀត​ផង​ ដោយ​គ្រាន់តែ​ដាក់​សៀវភៅ​នៅ​ពីមុខ​កាមេរ៉ា​តែប៉ុណ្ណោះ។ លក្ខខណ្ឌ​នេះ​អាច​ជួយ​ឱ្យ​ចំណេញ​ពេលវេលា​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​ជាមួយ​នឹង​សំឡេង​អាន​អត្ថបទ​ដែល​មាន​ប្រយោជន៍​ច្រើន។

ជាង​នេះ​ទៀត វា​ក៏​អាច​ជា​ជំនួយការ​ក្នុង​ការ​ស្រាវជ្រាវ​​។ អ្នក​អាច​សួរ​សំណួរ​ជាច្រើន​ទៅកាន់ MENA នៅ​ពេល​ឆ្ងល់ ហើយ​ទទួល​មក​វិញ​នូវ​ចម្លើយ​ដែល​មាន​លក្ខណៈ​សុក្រឹត​មួយ តែ​បើ​សំណួរ​ណា MENA មិន​អាច​ឆ្លើយ​បាន វា​នឹង​ស្រាវជ្រាវ​ក្នុង Google ឱ្យ​​តែ​ម្ដង។ “MENA អាច​ជា​មិត្តភក្តិ​ក៏​ថា​បាន ព្រោះ​កម្មវិធី​នេះ​អាច​ស្គាល់ចិត្ត​របស់​អ្នក​ច្បាស់ និង​អាច​ជា​អ្នក​យកចិត្តទុកដាក់​ចំពោះ​អ្នក​ទៀត​ផង។ នៅ​ពេល​ដែល​អ្នក​​ចង់​ចេញទៅ​ក្រៅ ប្រសិនបើ​មេឃ​ភ្លៀង MENA នឹង​ប្រាប់​​ថា កំពុង​មាន​ភ្លៀង កុំ​ភ្លេច​យក​ឆត្រ​ទៅ​ផង ហើយ​ប្រសិនបើ​ធ្វើ​ការងារ​លើស​ម៉ោង MENA នឹង​ជួយ​ដាស់តឿន កុំ​ភ្លេច​ញ៉ាំ​បាយ ជាដើម"។ ពិសេស​ទៀត​នោះ កម្មវិធី​នេះ​ក៏​អាច​ជួយ​សម្រាល​ភាព​ធុញទ្រាន់ ឬ​អាច​ជួយ​លួងលោម​នៅ​ពេល​បាក់​ទឹកចិត្ត។ នៅ​ពេល​ដែល​អ្នក​​ធ្វើការ​យូរ ហើយ​មាន​ភាព​ធុញទ្រាន់ MENA អាច​មើល​ដឹង​តាមរយៈ​ទឹកមុខ​។ នៅ​ពេល​នោះ វា​នឹង​ចាក់​ចម្រៀង​ឱ្យ​អ្នក​ស្ដាប់ ឬ​បង្ហាញ​វីដេអូ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​រីករាយ​មុននឹង​ចាប់ផ្ដើម​បន្ត​ការងារ​ទៅមុខ​ទៀត។