មេរៀនទី២ ​នគរមួយចេញ នគរមួយទៀតមកដល់!

26-គុម្ភះ-2018 - ម៉ោង 10:28:32am ដើម្បីយល់អំពីសាច់រឿងដ៏មហិមាក្នុងព្រះគម្ពីរ អ្វីដែលសំខាន់ គឺត្រូវដឹងពីដំណើរទាក់ទង ដែលកើតឡើងក្នុងរឿងនោះ និងដំណាក់ កាលក្នុងព្រះគម្ពីរ ដែលសាច់រឿងដ៏អស្ចារ្យនោះ លាតត្រដាងឱ្យឃើញ។ រូបភាពទី២ នៅទំព័រ៦ ក្នុងសៀវភៅមេរៀន មើលតាមបទគម្ពីរ(See Through the Scripture) រៀបរាប់អំពីដំណាក់កាលនេះ។ 1-មើល រូបភាពទី២ និងអាចអត្ថបទអម ដើម្បីឱ្យខ្លួនឯងស្គាល់ទីតាំងស្រុក(ប្រទេស) ទីក្រុង និងទន្លេ ខាងក្រោមនេះ។ ក. ស្រុក(ប្រទេស)៖ អេស៊ីព្ទ ភេនីស អាសស៊ើរ មេឌី ពើស៊ី ក្រិក អ៊ីតាលី

4

ខ. ទីក្រុង៖ អ៊ើរ បាប៊ីឡូន ខារ៉ាន យេរូសាឡឹម ណូព(Memphis) ដាម៉ាស នីនីវេ ពើស៊ីប៉ូលី (ក្រុងពើស៊ីប៉ូលី ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ សព្វថ្ងៃនេះ។ ក្រុងអ៊ើរ និងក្រុងបាប៊ីឡូន ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ សព្វថ្ងៃនេះ។) គ. ទន្លេ៖ ទីគ្រីស អ៊ើប្រាត (ទន្លេទាំងពីរ ហូរកាត់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃនេះ។) សាសន៍ហេត សម័យបុរាណ ធ្លាប់រស់នៅតំបន់មួយ សព្វថ្ងៃគេហៅថា ប្រទេសទួគីរ។ មនុស្សជាច្រើនជឿថា រឿងក្នុងព្រះគម្ពីរសញ្ញាចាស់ រៀបរាប់តែពីវីរជន និងមនុស្សល្អ ដែលទន្ទឹងរង់ចាំព្រះជាម្ចាស់ចាត់បញ្ជូនព្រះ សង្គ្រោះឱ្យលោះគេពីអំពើបាប យ៉ាងអន្ទះសារ។ យ៉ាងណាម៉ិញ អស់អ្នកណាដែលចាប់ផ្ដើមសិក្សាតាមដំណើររឿងក្នុងព្រះគម្ពីរ ដោយប្រើ ផែនទីដែលមាននៅក្នុងមេរៀន មើលតាមបទគម្ពីរ រកឃើញថា រឿងដ៏មហិមាក្នុងព្រះគម្ពីរ ជារឿងមួយស្មុគស្មាញ និងពិបាកយល់បំផុត។ 2-រូបភាពខាងក្រោម មានរូប “ញញួរកាត់ក្ដី” មួយ (តំណាងឱ្យការជំនុំជម្រះរបស់ព្រះជាម្ចាស់) ដំទៅលើកន្លែងមួយ ដែលគេហៅថា “ទឹកដីសន្យា”។ យើងតាមខគម្ពីរខាងក្រោមន តើព្រះជាម្ចាស់ប្រើអ្នកណា មកដាក់ទណ្ឌកម្មលើប្រជារាស្ត្ររបស់ទ្រង់ ដែលរស់នៅ ក្នុងទឹកដីសន្យានេះ?

4