នរវិទ្យានៃព្រះគម្ពីរ
Biblical Anthropology

16-វិច្ឆិកា-2018 - ម៉ោង 3:11:23PM មនុស្សជាតិដែលព្រះជាម្ចាស់បានបង្កើតបានពិពណ៌នាអំពីការផ្គុំឡើងនៃខ្លួនរបស់ពួកគេថាជា ទ្ធេសមាសភាពនិយម ឬត្រីសមាសភាពនិយម គឺផ្គុំឡើងដោយពីរផ្នែក ឬបីផ្នែក។ ព្រះគ្រីស្ទមានបន្ទូលអំពីការបំផ្លាញចោលនៃរូបកាយ និងព្រលឹង (ម៉ាថាយ១០:២៨) គ្រប់ទាំងផ្នែករបស់មនុស្សទាំងអស់គឺរួមមកក្នុង២ផ្នែក២។ អ្នកសរសេរសំបុត្រទៅកាន់សាសន៍ហេព្រើរបានបែងចែកព្រលឹង និងវិញ្ញាណ ដែលស្របគ្នាជាមួយនឹងការបែងចែកនៃសន្លាក់ និងខួរឆ្អឹងនៅក្នុងរូបកាយរបស់មនុស្ស គឺបានស្នើរឡើងថានៅក្នុងផ្នែកដែលមើលមិនឃើញរបស់មនុស្សគឺមាន២ផ្នែកតូចៗ (ហេព្រើរ ៤:១២)។

4


។សាវ័កប៉ុលបានប្រើត្រីសមាសភាពនិយម (Trichotomous) ក្នុងការពិពណ៌នាអំពីពួកជំនុំក្រុងថេស្សាឡូនិចក្នុងការប្រសិទ្ធិពរចំពោះពួកគេ (១ ថេស្សាឡូនិច ៥:២៣)។ តែយ៉ាងណាមិញ នាងម៉ារាបានប្រើប្រាស់ពាក្យ “ព្រលឹង”និង “វិញ្ញាណ” ក្នុងការបើកចម្រៀងដំបូងរបស់នាងដែលពាក្យទាំងពីរនេះហាក់បីដូចជាមានន័យដូចគ្នា (លូកា ១:៤៦-៤៧)។ គ្មានកន្លែងណាមួយក្នុងព្រះគម្ពីរដែល ព្រះជាម្ចាស់បានបង្ហាញច្បាស់លាស់អំពីផែនការណ៍នៃការបង្កើតទម្រង់របស់មនុស្សជាតិឡើយ។ អ្នកសរសេរបទគម្ពីរគឺបានសរសេរទៅតាមការពិពណ៌នានៃវប្បធម៌នៅក្នុងសង្គមរបស់ពួកគេ។ហេតុដូច្នេះយើងមិនចាំបាច់ដើម្បីចាក់សោរខ្លួនរបស់យើងទៅក្នុងការពិពណ៌នាមួយណានោះទេ។
រូបកាយនិងព្រលឹង Body and Soul
ពីព្រោះព្រះជាម្ចាស់គឺជាវិញ្ញាណ (យ៉ូហាន ៤:២៤) ហើយយើងមិនអាចមើលឃើញទ្រង់ និងពីព្រោះតែរូបកាយរបស់យើងបានធ្វើឲ្យយើងបរាជ័យដោយព្រោះតែការស្លាប់របស់ពួកគេ នោះយើងមានទំនោរមិនសូវគិតអំពីរូបកាយរបស់យើងឡើយ ជាពិសេសនៅពេលដែលយើងមានអារម្មណ៍មិនល្អ។ គ្រីស្ទបរិស័ទបានដឹងថារូបកាយរបស់ពួកគេនឹងរស់ឡើងវិញ (១កូរិនថូស១៥:៤២-៤៤)។ រូបកាយរបស់មនុស្សកើតឡើងតាមការបង្កើតនៃព្រះហស្តរបស់ព្រះជាម្ចាស់ ចេញពីធូលីដី ដោយរចនាជាមួយនឹងធាតុផ្សំដែលគ្មានរូបកាយតាមរយៈរូបអង្គព្រះសម្រាប់តួនាទីតាមរយៈរូបកាយនិងមិនមែនតាមរយៈរូបកាយ (លោកុប្បត្តិ ១:២៦-៣១, ២:៧)។ ព្រះជាម្ចាស់ទ្រង់រាប់បញ្ចូលទាំងរូបកាយរបស់មនុស្ស នៅពេលដែលទ្រង់ប្រកាសថាគ្រប់ទាំងអស់ល្អប្រពៃ (លោកុប្បត្តិ ១:៣១)។ ហេតុដូច្នេះព្រះជាម្ចាស់ទ្រង់មើលងាយចំពោះការបដិសេធគ្រប់ប្រភេទ ឬការបំពាន់ទៅលើរូបកាយរបស់មនុស្ស ចំពោះរូបកាយរបស់យើងផ្ទាល់និងរូបកាយរបស់អ្នកជិតខាងយើង។ ទ្រង់អំពាវនាវឲ្យយើងជួយ ហើយចងមិត្តភាពជាមួយនឹងអ្នកជិតខាងរបស់យើងក្នុងគ្រប់តម្រូវការខាងសាច់ឈាម។
គ្រប់ទាំងអ្វីៗដែលយើងអាចគិតអំពីសមាភាគនៃរូបកាយរបស់យើង នោះវាជាការងាយបំផុតដែលយើងអាចរាប់សមាភាគនៅសល់របស់យើងគឺជា “មិនមែនជារូបកាយ”។ កត្តានេះគឺបានបង្ហាញរបៀបដែលយើងចងភ្ជាប់ជាមួយនឹងរូបកាយរបស់យើងយ៉ាងខ្លាំង។ រូបកាយរបស់យើងបានផ្តល់នូវទិសដៅចំពោះការគិតរបស់យើងអំពីខ្លួនរបស់យើង។ តែយ៉ាងណាមិញ យើងគិតអំពីខ្លួនរបស់យើងគឺជារូបកាយមួយ ដែលរាប់បញ្ចូលរបស់ជាច្រើនដែលមិនមែនជារូបកាយ។ យើងនិយាយអំពីមនុស្សដែលមិនអាចគិតបានល្អ (ឬយ៉ាងហោចណាស់ដូចដែលយើងគិត) ដូចជា “បានបាត់បង់ខួរក្បាលរបស់ពួកគេ” ប៉ុន្តែពួកគេនៅតែមានខួរក្បាល។ យើងចង់មានន័យថាខួរក្បាលមិនមានដំណើរការល្អដូចដែលយើងគិត។ យើងនិយាយអំពីមនុស្សដែលមិនមានអារម្មណ៍អ្វីដែលយើងចង់ឲ្យពួកគេមានអារម្មណ៍គឺជាមនុស្ស “គ្មានចិត្ត” ទោះបើជាមានសាច់ដុំធំលើទ្រូងរបស់ពួកគេ នៅតែមានប្រហោងបន្តលោត។ គឺមានអ្វីមួយដែលមិនមែនជារូបកាយអំពីខ្លួនរបស់យើងគឺមានសារៈសំខាន់។ ចិត្តនិងគំំនិត អារម្មណ៍និងញ្ញាណរបស់យើង គឺមានភាពសំខាន់សម្រាប់ញ្ញាណរបស់យើង គឺដូចជាការដែលថាយើងជានរណាតាមរយៈរូបកាយរបស់យើង។
ជារឿយៗសមាភាគដែលមើលមិនឃើញទាំងនេះគឺត្រូវបានភ្ជាប់ជាមួយនឹងគ្នា ហើយនឹងឲ្យឈ្មោះថា៖ “ព្រលឹង”។ “ព្រលឹង” គឺរាប់បញ្ចូលទាំងអំណាចហេតុផល និងសមត្ថភាពមានអារម្មណ៍ ឆន្ទៈ បញ្ញាចិត្ត និងបុគ្គលិកលក្ខណៈ។ វារាប់បញ្ចូលគ្រប់ទាំងអ្វីដែលធ្វើឲ្យមានភាពខុសគ្នារវាងរូបកាយដែលមានជីវិត និងសព។ វារួមទាំងគ្រប់អ្វីៗដែលធ្វើឲ្យយើងមាន “ជីវិត”។ គឺមិនអាចប៉ះពាល់បាន តែពួកវាពិត ហើយយើងទទួលការល្បួងថាពួកវាពិត “យើង”។ ទោះបើជាគ្រូពេទ្យខាងជីវៈគឺត្រឹមត្រូវតាមរយៈការជឿរបស់ពួកគេ ដែលថាគ្រប់ទាំងញ្ញាណ និងសកម្មភាពនៃអារម្មណ៍អាចនឹងត្រូវបានពន្យល់តាមរយៈការបញ្ចូលភ្លើងឆ្លងកាត់តាមរយៈខួរក្បាលរបស់មនុស្ស តែយើងបដិសេធចំពោះការកន្ទ្រាក់ដែលភ្ជាប់ទៅក្នុងខួរតូច និងខួរធំ។

ទុកចិត្តលើព្រះអាទិករ រក្សាជីវិតជាមួយនឹងគ្នា Trust in the Creator Holds Life Togather
អ្នកមានជំនឿយល់ថាគឺនៅមាន “សមាភាគមួយ” នៅក្នុងខ្លួនរបស់មនុស្ស គឺលើសពីរូបកាយ និងព្រលឹង។ រូបកាយ និងសមាភាគមួយចំនួននៃព្រលឹង (ចិត្ត ហេតុផល ឆន្ទៈ អារម្មណ៍ ។ល។) ដែលយើងបានពិពណ៌នាគឺនៅតែបំពេញតួនាទី ទោះបើជាមិនពេញលេញនៅក្នុងចំណងទាក់ទងខ្សែរដេកនៃជីវិតនៅលើផែនដី ហើយមានអំពើបាបសោយរាជ្យលើជីវិតរបស់យើងក៏ដោយ។ តែយ៉ាងណាមិញ ដើម្បីឲ្យបានពេញលេញក្នុងការដែលព្រះជាម្ចាស់បានបង្កើតយើង យើងត្រូវតែស្ថិតនៅក្នុងការប្រកបគ្នាជាមួយនឹងព្រះជាម្ចាស់ផងដែរ។ ការទុកចិត្តដែលបានចងភ្ជាប់យើងទៅនឹងព្រះជាម្ចាស់កើតឡើងតាមរយៈដំណើរការដែលមើលមិនឃើញនៃខួរក្បាល និងបេះដូង (Heart)។ សមត្ថភាពដើម្បីទុកចិត្តលើព្រះជាម្ចាស់អាចនឹងត្រូវបានហៅថាជាផ្នែកទី៣នៃមនុស្សជាតិ ហើយត្រូវបានគេហៅថា៖ “វិញ្ញាណ” ។ ប៉ុន្តែវាអាចជាការបំភាន់ក្នុងការដាក់ចំណងទាក់ទងខ្សែរឈរនៃមនុស្សជាតិរបស់យើង ស្របជាមួយនឹងសមាភាគទាំង២ផ្នែកនៃមនុស្សជាតិ ដែលអាចមានតាំងនៅខាងក្រៅសេចក្តីជំនឿលើព្រះជាម្ចាស់។ បន្ទាប់មកយើងអាចគិតថាសេចក្តីជំនឿគឺជា “វត្ថុ” (ដែលគ្រីស្ទបរិស័ទមជ្ឈឹមសម័យហៅថា៖ “ទម្លាប់”) ដែលអាចនឹងដាក់បញ្ចូលម្តងទៅក្នុងមនុស្សជាតិដែលធ្លាក់ចុះក្នុងអំពើបាប តាមរយៈការផ្លាស់ប្តូរសរីរាង្គរបស់មនុស្ស។

4

ការទុកចិត្តលើព្រះជាម្ចាស់គឺមិនមែនគ្រាន់តែ សមាភាគមួយដទៃទៀតរបស់មនុស្សជាតិនោះឡើយ។ ការទុកចិត្តគឺជាចំណងទាក់ទងដែលបានចាប់យ៉ាងខ្ជាប់ចំពោះរូបកាយទាំងមូលរបស់យើង រូបកាយនិងព្រលឹង ហេតុផលនិងឆន្ទៈ ចិត្តនិងអារម្មណ៍។ ការទុកចិត្តបានបំពេញភាពជាមនុស្សរបស់យើង តាមរយៈការបំពេញការទុកចិត្តជាមួយនឹងចំណងទាក់ទងខ្សែរឈនៃការរស់នៅរបស់មនុស្ស។ ការមិនទុកចិត្តគឺបានបំបាក់បំបែកចំណងទាក់ទងនោះ ការមិនជឿគឺបានដាក់ការទុកចិត្តខុសទិសដៅ ហើយស្វែងរកអត្តសញ្ញាណ ការធានា និងអត្ថន័យជីវិតនៅកន្លែងដទៃទៀត គឺមិនមែនលើព្រះយេហ៊ូវ៉ានោះឡើយ។ វិញ្ញាណរបស់យើងមិនគ្រាន់តែសមាភាគមួយដទៃទៀត ដូចជារូបកាយ ឆន្ទៈ អារម្មណ៍ និងហេតុផលរបស់យើងនោះឡើយ (ទោះបើជាវិញ្ញាណ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាចំណុចនេះតាមរបៀបដទៃក៏ដោយ)។ តែផ្ទុយទៅវិញ “វិញ្ញាណ” របស់យើងគឺកើតឡើងពីសរីរៈទាំងមូលរបស់យើង ចូលទៅជិតព្រះជាម្ចាស់ ដែលទ្រង់បានលូកព្រះហស្តរបស់ទ្រង់ដើម្បីបង្កើតវិញ្ញាណនៃការទុកចិត្ត សេចក្តីស្រឡាញ់របស់យើង ការកោតខ្លាចដូចជាក្មេងរបស់យើងចំពោះទ្រង់ ដោយទ្រង់បានបង្កើតយើង។ ពាក្យ ការទុកចិត្ត គឺល្អជាងពាក្យ វិញ្ញាណ ចំពោះមនុស្សក្នុងការមានចំណងទាក់ទងជាមួយនឹងព្រះជាម្ចាស់។
វិញ្ញាណ និងការទុកចិត្តរបស់យើងគឺសម្រាកក្នុងទ្រង់។ ភាសាហេព្រើរគឺ Shalom គឺបានសង្ខេបអំពីអត្ថន័យនៃការសម្រាកនៅក្នុងទ្រង់។ ការបកប្រែធម្មតាគឺពាក្យ “សេចក្តីសុខសាន្ត” ប៉ុន្តែវាមានអត្ថន័យលើពីការគ្រាន់តែការឈប់ ឬអវត្តមាននៃភាពសាហាវឃោឃៅ។ វចនានុក្រមបានផ្តល់នូវអត្ថន័យជាច្រើនចំពោះពាក្យថា សាឡូម៖ ភាពពេញលេញ សុខុមាលភាព មិនបារម្ភ សុខស្រួល រីកចម្រើន ស្ថានភាពនឹងនរ អហឹង្សា សុភាពល្អ មិត្តភាព ស្និតស្នាល សេចក្តីសង្គ្រោះ។ ចំណែកទម្រង់ជាកិរិយាសព្ទគឺមានន័យថា ៖ “ពេញលេញ ឬបញ្ចាប់” “ស្ថិតក្នុងស្ថានភាពល្អ ឬគ្មានរបួស” “ធ្វើឲ្យនឹងនរ, ពេញលេញ, ល្អ”។
នៅក្នុងសួរអេដែន អ័ដាម និងនាងអេវ៉ាគឺមិនមាន “សេចក្តីសុខសាន្ត” ច្រើនដែលគេកម្មសិទ្ធដែលពួកគេអាចរកបានសម្រាប់ខ្លួនរបស់ពួកគេនោះឡើយ ទោះបើពួកគេ “ស្ថិតនៅក្នុងភាពសុខសាន្ត” ក៏ដោយ។ ការរស់នៅរបស់ពួកគេគឺស្ថិតនៅក្នុងរង្វង់នៃភាពចុះសំរុងគ្នា និងស្ថានភាពល្អឥតគ្រោះថ្នាក់ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេជាអំណោយទាន។ ស្ថានភាពនេះហើយជាស្ថានភាពនៃមនុស្សជាតិរបស់ពួកគេ។ ពួកគេត្រូវបានរចនាឡើងដើម្បីក្លាយទៅជាមនុស្សសុច្ចរិត គឺស្ថិតនៅក្នុងកន្លែងត្រឹមត្រូវ ស្ថិតនៅក្នុងចំណងទាក់ទងត្រឹមត្រូវ លើសពីនេះគឺមានចំណងទាក់ទងជាមួយនឹងព្រះអាទិកររបស់ពួកគេ។ ចំពោះពួកគេសេចក្តីសុខសាន្តគឺមានន័យថាមានជីវិតរបស់នៅជាមួយនឹងគ្នាទាំងអស់ ជាមួយនឹងវត្ថុទាំងឡាយរបស់វានៅក្នុងកន្លែងមួយដែលត្រឹមត្រូវ។ សេចក្តីសុខសាន្តគឺមិនមែនជាការសម្រាកឡើយ តែគឺជាការពេញដោយការសម្រាក។ វាគឺជាទំនុកចិត្តមួយដែលគ្រប់កិច្ចការទាំងអស់មានដំណើរយ៉ាងល្អនៅក្នុងចំណោមសកម្មភាពទាំងអស់របស់មនុស្សជាតិ។ នៅក្នុងអំណោយទាននៃសេចក្តីសុខសាន្តនេះក៏មានការប្រោសលោះនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ័ដាមនិងនាងអេវ៉ាដែរ។ ចំពោះពូជពង្សរបស់ពួកគេទាំងអស់ សេចក្តីសុខសាន្តគឺជាការទុកចិត្តថាព្រះជាម្ចាស់នឹងសម្តែងដល់នូវអំណោយទាននៃព្រះវត្តមានរបស់ទ្រង់ និងរក្សាយើងទុកជាកូនចៅរបស់ទ្រង់។

ដូចរូបអង្គទ្រង់ In the Image of God
ព្រះជាម្ចាស់គឺជាព្រះអាទិករ ជាជីដូនជីតា ជាឪពុក។ ទ្រង់យកព្រះទ័យទុកដាក់ ហើយនឹងស្រឡាញ់យើង។ ទ្រង់បានការពារ ហើយនឹងប្រទានពរដល់យើង។ ទ្រង់គឺជាប្រភពដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាអត្តសញ្ញាណ ការធានា និងអត្ថន័យជីវិតរបស់យើង។ ទ្រង់គឺជាព្រះជាម្ចាស់ ជាប្រភពសំខាន់បំផុតនៃជីវិតរបស់យើង។ យើងមិនអាចកំណត់ព្រំដែនទ្រង់បានឡើយ។ ទ្រង់អាចស្ថិតនៅទីណាដែលទ្រង់គង់នៅ ឬទ្រង់មិនគង់នៅ។ ទ្រង់អាចស្វែងរកកន្លែងនៅក្នុងជីវិតរបស់យើង។ ទ្រង់គឺជាព្រះអាទិករ គឺជាអត្ថន័យនៃគោលទ្ធិនៃការបង្កើតរបស់ព្រះជាម្ចាស់។
យើងគឺជាមនុស្សដែលព្រះបានបង្កើត។ ក្នុងនាមជាមនុស្សជាតិគឺជាអំណោយទានដ៏អស្ចារ្យ។ វាជាការអស្ចារ្យណាស់ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ ដោយស្ថិតនៅក្នុងសេចក្តីស្រឡាញ់ និងការធានាក្នុងព្រះហស្តរបស់ទ្រង់។ ព្រះជាម្ចាស់បានបង្កើតយើងជាផ្នែកមួយនៃគ្រួសាររបស់ទ្រង់ ឲ្យដូចរូបអង្គទ្រង់ (លោកុប្បត្តិ ១:២៦-២៧)។ គ្រីស្ទបរិស័ទបានធ្វើការបកស្រាយចំពោះឃ្លា៖ “ឲ្យដូចរូបអង្គទ្រង់” មានអត្ថន័យមួយចំនួន។ មានអ្នកខ្លះបានឲ្យនិយមន័យថាជាមនុស្សគ្រប់លក្ខណៈ និងបរិសុទ្ធ។ អ្នកដទៃទៀតបានទទូចថា វាគឺជាសមត្ថភាពរបស់មនុស្សដើម្បីរកហេតុផល និងធ្វើការសម្រេចចិត្ត គឺជាសរីរៈរបស់មនុស្សដែលពួកគេតែងតែឲ្យនិយមន័យថាជាចំណុចកណ្តាលនៃភាពជាមនុស្សជាតិរបស់យើង។ មានអ្នកដទៃទៀតបានជឿថាគឺជាលក្ខណៈសម្បត្តិរបស់មនុស្សដទៃទៀត ដូចជាការបង្កើតរបស់យើង និងសេចក្តីចំណង់របស់យើងដើម្បីនឹងបង្កើតកូនចៅផ្ទាល់ខ្លួនរបស់យើង គឺបានឆ្លុះបញ្ចាំងអំពីរូបអង្គព្រះខ្លះមិនខាន។ រូបអង្គព្រះគឺរាប់បញ្ចូលកិច្ចការទាំងនេះ។ នៅក្នុងចំណងទាក់ទងនៃខ្សែរឈររូបអង្គព្រះនៅក្នុងមនុស្សគឺត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងអំពីព្រះជាម្ចាស់គឺ សេចក្តីស្រឡាញ់ និងការថែរក្សាដែលព្រះជាម្ចាស់បង្ហាញមកដល់យើង។