ការជ្រើសតាំង “ការតម្រូវទុកជាមុន” ការស្គាល់ជាមុនអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់

12-វិច្ឆិកា-2018 - ម៉ោង 2:33:23PM ទោះបើជាមាត្រានេះមិនបានសរសេរឡើងដើម្បីឆ្លើយតបការជជែកវែកញែកណាមួយច្បាស់លាស់នៅក្នុងចំណោមពួកជំនុំលូធើរិនក៏ដោយ តែវាជាល្អក្នុងការបន្ថែមមាត្រានេះ។ លោកចន កាល់វិននិងអ្នកដើរតាមគាត់បានបង្កើតសេចក្តីបង្រៀនមួយដែលគេស្គាល់ថា៖ “ការតម្រូវទុកជាមុនទេ្វ”។ សេចក្តីបង្រៀនដែលខុសឆ្គងនិងគួរឲ្យភ័យខ្លាចនេះបានចែងមកថា៖ ព្រះជាម្ចាស់បានចាក់ប្រេងតាំងទុកជាមុន និងតម្រូវទុកជាមុនមនុស្សខ្លះសម្រាប់ស្ថាននរក ហើយអ្នកដទៃទៀតទ្រង់បានបានចាក់ប្រេងតាំងទុកជាមុន និងតម្រូវទុកជាមុនដើម្បីឡើងទៅស្ថានសួគ៌។ មាត្រាទី១១បានដោះស្រាយយ៉ាងច្បាស់លាស់ចំពោះ សេចក្តីបង្រៀនដែលពេញដោយសេចក្តីភ័យខ្លាចនិងមិនតាមរយៈបទគម្ពីរនេះ ហើយបានបង្ហាញថាសេចក្តី បង្រៀននេះគឺមានកំហុសយ៉ាងធ្ងន់ធ្ងរ។ សេចក្តីបង្រៀនរបស់ព្រះគម្ពីរស្តីអំពីការរើសតាំងគឺសម្រាប់តែគ្រីស្ទបរិស័ទប៉ុណ្ណោះ។ គោលលទ្ធិនៃការរើសតាំងគឺជាការកំសាន្តចិត្តដល់គ្រីស្ទបរិស័ទនៅក្នុងពេលវេទនានិងជួបការលំបាក។ សេចក្តីសង្គ្រោះរបស់យើងក្នុងព្រះគ្រីស្ទគឺប្រាកដនិងច្បាស់លាស់ដែលការប្រកបគ្នារបស់យើង ជាមួយនឹងព្រះជាម្ចាស់ត្រូវបានស្គាល់មុនកំណើរនៃលោកីយ៍មកម្លេះ។ គឺមានតែអ្នកដែលបានជឿលើព្រះគ្រីស្ទប៉ុណ្ណោះ ដែលមានបញ្ហាចំពោះខ្លួនរបស់ពួកគេអំពីការរើសតាំងរបស់ពួកគេ។ អ្នកដែលពិតជាមិនជឿ ឬអស់អ្នកដែលធ្លាក់ចេញពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ គឺមិនបារម្ភអំពីបញ្ហាទាំងនេះឡើយ។ នៅពេលដែលយើងទទួលសេចក្តីល្បួងក្នុងជីវិតនេះ មាត្រានេះបានចង្អុលប្រាប់ដល់យើងអំពីព្រះគុណរបស់ព្រះជាម្ចាស់ និងសេចក្តីសន្យានៃដំណឹងល្អដែលបានផ្សាយមកដល់យើង និងដៅចំណាំយើងតាមរយៈព្រះបន្ទូល និងពិធីព្រះអំណោយទានដ៏ពិសិទ្ឋនៅលើទីអាសនា។

4


ចំពោះមាត្រានេះគឺគ្មានការមិនយល់ស្រជាសាធារណៈណាមួយបានកើតឡើងនៅក្នុងចំណោមអ្នកទេវាវិទូដែលប្រកាសគោលជំនឿក្រុងអ័ក្សបឺកនោះទេ។ ប៉ុន្តែដោយព្រោះតែការរើសតាំងគឺជាមាត្រាដែលកំសាន្តចិត្ត ប្រសិនបើយើងប្រើប្រាស់ឲ្យបានសមរម្យត្រឹមត្រូវ និងដើម្បីការពារជម្លោះអំពីសេចក្តីបង្រៀននេះ នាពេលអនាគត នោះសេចក្តីបង្រៀននេះក៏ត្រូវបានពន្យល់ក្នុងការសរសេរនេះដែរ៖
សេចក្តីថ្លែងការណ៍ស្រប សេចក្តីបង្រៀនបរិសុទ្ធនិងពិតត្រឹមត្រូវនិងការប្រកាសគោលជំនឿ អំពីមាត្រានេះ
១. ដើម្បីជាកិច្ចចាប់់ផ្តើមនោះ យើងត្រូវស្គាល់ពីភាពខុសគ្នារវាងការស្គាល់ទុកជាមុន និងការតម្រូវទុកអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ គួរតែបានរក្សាគំនិតទាំងពីរនេះឲ្យបានត្រឹមត្រូវ។ ២. ការស្គាល់ទុកជាមុនរបស់ព្រះជាម្ចាស់គឺគ្មានអ្វីក្រៅពី៖ ព្រះជាម្ចាស់ស្គាល់គ្រប់ទាំងអស់នៅមុនពេលដែលហេតុការណ៍កើតឡើង ដូចដែលមានចែងទុកនៅក្នុងបទគម្ពីរ ដានីយ៉ែល ២:២៨ ថា៖ “ តែមានព្រះ១អង្គដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្តីអាថ៌កំបាំងបានហើយទ្រង់បានសំដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតទ្បើងមកនៅថ្ងៃក្រោយ”។

4


៣. ការស្គាល់ទុកជាមុននេះបានគ្រប់ដណ្តប់ទៅលើអ្នកជឿនិងអ្នកមិនជឿដូចគ្នា។ ប៉ុន្តែវាមិនមែនជាមូលហេតុដែលនាំឲ្យកើតមានការអាក្រក់ និងអំពើបាបនោះឡើយ។ យើងអាចនិយាយម្យ៉ាងទៀតថា វាមិនមែនជាអ្វីដែលបណ្តាលឲ្យមនុស្សប្រព្រឹត្តខុសឡើយ (ដែលកាលដើមគឺកើតឡើងពីអារក្សនិងមនុស្សអាក្រក់ឆន្ទៈដែលអាក្រក់)។ ជាមួយនឹងគ្នានោះ វាមិនបានបណ្តាលឲ្យមានមហន្តរាយចំពោះពួកគេ ដែលជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេនោះ។ ប៉ុន្តែការស្គាល់ជាមុនគ្រាន់តែដាក់កំរិតហេតុការណ៍ និងដោះស្រាយចំពោះការកំណត់នៃមហន្តរាយរបស់ពួកគេ “តើវាគួរតែកើតឡើងយ៉ាងណា?” តើយ៉ាងគួរតែមានរយៈពេលប៉ុន្មាន?។ ហេតុការណ៍ទាំងអស់នេះកើតឡើង ដើម្បីបំរើអ្នកដែលទ្រង់បានរើសតាំងសម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេ ទោះបើជាមហន្តរាយគឺជាការអាក្រក់ក៏ដោយ។ ៤. ការតម្រូវទុកជាមុន ឬក៏ការរើសតាំងដ៏អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ គឺគ្រប់ដណ្តប់ដែលអ្នកជឿលើព្រះជាម្ចាស់ ជាកូនជាទីស្រលាញ់របស់ព្រះជាម្ចាស់។ វាជាហេតុផលនៃសេចក្តីសង្គ្រោះរបស់ពួកគេ ដែលទ្រង់ប្រទានដល់ពួកគេផងដែរ។ ទ្រង់រៀបចំផែនការណ៍សម្រាប់សេចក្តីសង្គ្រោះផងដែរ។ សេចក្តីសង្គ្រោះរបស់យើងបានសង់នៅលើគ្រឹះយ៉ាងរឹងម៉ាំ ដែលទ្វារនៃស្ថាននរកមិនអាចឈ្នះបានឡើយ (យ៉ូហាន ១០:២៨ ម៉ាថាយ ១៦:១៨)។ ៥. វាមិនមែនជាការស្វែងរកនៅក្នុងប្រឹក្សានៃសេចក្តីអាថ៌កំបាំងរបស់ព្រះជាម្ចាស់នោះឡើយ។ វាជាការស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅកន្លែងណាដែលបទគម្ពីរបានសម្តែងឡើងមក។ ៦. ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដឹកនាំយើងទៅចំពោះព្រះគ្រីស្ទ ដែលទ្រង់គឺជាសៀវភៅជីវិតដែលនៅក្នុងសៀវភៅនោះគ្រប់ទាំងអស់បានសរសេរ និងបានរើសតាំងចំពោះអស់អ្នកណាដែលបានទទួលសង្គ្រោះអស់កល្បជានិច្ច។ ពីព្រោះមានសេចក្តីចែងទុកមកក្នុងបទគម្ពីរអេភេសូ ១:៤ថា៖ “តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់”។
៧. ព្រះគ្រីស្ទបានត្រាស់ហៅមនុស្សមានបាបទាំងអស់មកកាន់ទ្រង់ ហើយទ្រង់សន្យាប្រទានដល់ពួកគេនូវការសម្រាក។ ទ្រង់មានព្រះទ័យ “ព្រះហឫទ័យពិត” ឲ្យមនុស្សទាំងអស់គួរតែមកកាន់ទ្រង់ ហើយទ្រង់អាចនឹងជួយពួកគេ។ ទ្រង់បានថ្វាយរូបអង្គទ្រង់ដល់ពួកគេក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយនឹងមានព្រះទ័យចង់ឲ្យពួកគេបានឮព្រះបន្ទូល ហើយនឹងមិនចុកត្រចៀករបស់ពួកគេ ឬ “បដិសេធ” មើលងាយចំពោះព្រះបន្ទូល។ ជាងនេះទៅទៀត ទ្រង់បានសន្យានូវអំណាចនិងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងជំនួយដែល មកពីព្រះសម្រាប់ការថែរក្សានិងសេចក្តីសង្គ្រោះអស់កល្បជានិច្ច “ដើម្បីឲ្យយើងអាចនៅតែរឹងម៉ាំក្នុងសេចក្តីជំនឿ និងទទួលបានសេចក្តីសង្គ្រោះអស់កល្បជានិច្ច”។ ៨. យើងមិនគួរឈានទៅដល់សេចក្តីសន្និដ្ឋានអំពីការរើសតាំងរបស់យើងដែលទទួលបានជីវិតអស កល្បដោយអាស្រ័យលើហេតុផលរបស់យើង ឬក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នោះឡើយ។ ការគិតបែបនេះ នឹងដឹកនាំយើងទៅរកការមិនប្រយ័ត្នប្រយែង ចុះចាញ់ ជីវិតដែលចូលចិត្តសប្បាយ ឬធ្លាក់ចុះក្នុងភាពអស់ សង្ឃឹម។ វានឹងអាចធ្វើឲ្យគំនិតខាងមហន្តរាយរបស់យើងកម្រើកឡើងក្នុងចិត្តរបស់មនុស្ស។ ដរាបណាពួកគេដើរតាមហេតុផលរបស់ពួកគេ នោះពួកគេមិនអាចរក្សាខ្លួនឲ្យមានជោគជ័យបានដោយ នោះពួកគេនឹងគិតថា៖ “ប្រសិនបើព្រះជាម្ចាស់បានរើសតាំងខ្ញុំឲ្យមានសេចក្តីសង្គ្រោះ នោះខ្ញុំមិនអាចទទួលទោសឡើយ ទោះជាខ្ញុំធ្វើអ្វីក៏ដោយ”។ ម្យ៉ាងវិញទៀតនោះគឺ “ប្រសិនបើខ្ញុំមិនត្រូវបានរើសតាំងឲ្យមានជីវិតអស់កល្ប វាគ្មានបញ្ហាអ្វីឡើយ ទោះបើជាខ្ញុំធ្វើល្អយ៉ាងណា វាជាការគ្មានប្រយោជន៍អ្វីទាំងអស់”។ ៩. “ការថ្កោលទោសពិតចំពោះសេចក្តីបង្រៀននៃការតម្រូវទុកជាមុន” ត្រូវតែរៀនចេញពីដំណឹងល្អបរិសុទ្ធក្នុងព្រះគ្រីស្ទតែមួយ ដែលតាមរយៈដំណឹងល្អបរិសុទ្ធបានធ្វើបន្ទាល់យ៉ាងច្បាស់លាស់ថា៖ “ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្តីមេត្តាករុណាដល់គ្រប់គ្នា (រ៉ូម ១១:៣២) ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ (២ ពេត្រុស ៣:៩) ហើយនឹងជឿលើព្រះអម្ចាស់ព្រះគ្រីស្ទ (ចូរមើលបទគម្ពីរអេសេគាល ១៨:២៣ ៣៣:១១, ១៨ ១យ៉ូហាន២:២)។ ១០. ឥឡូវនេះចូរឲ្យអស់អ្នកណាដែលបារម្ភអំពីព្រះហឫទ័យបើកសម្តែងរបស់ព្រះជាម្ចាស់បានធ្វើបានសេចក្តីបង្គាប់ដែលសាវ័កប៉ុលបានពិពណ៌នា នៅក្នុងសំបុត្រទៅកាន់ពួកជំនុំក្រុងរ៉ូម។ ជាដំបូងសាវ័កប៉ុលបានដឹកនាំពួកគេឲ្យលន់តួរបាប (រ៉ូម ១-២) ដើម្បីស្គាល់អំពីចំណេះនៃអំពើបាប (រ៉ូម ៣:១-២០) មានសេចក្តីជំនឿក្នុងព្រះគ្រីស្ទ (រ៉ូម ៣:២១- ៣:២១) ដើម្បីស្តាប់បង្គាប់តាមព្រះជាម្ចាស់ (រ៉ូម ៦-៨)។ បន្ទាប់មកគាត់បាននិយាយអំពីសេចក្តីអាថ៌កំបាំងរបស់ព្រះជាម្ចាស់នៃការរើសតាំង (រ៉ូម ៩-១១)។ គោលលទ្ធិនេះមានប្រយោជន៍ ហើយមានជាការលួងលោមចំពោះមនុស្សដែលមានដំណើរនៃជីវិតបែបនេះ។

4


១១. តែយ៉ាងណាមិញ “ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ” (ម៉ាថាយ ២២:១៤)។ បទគម្ពីរនេះមិនមែនមានន័យថា ព្រះជាម្ចាស់មិនមានព្រះហឫទ័យនឹងសង្គ្រោះមនុស្សទាំងអស់នោះឡើយ។ ប៉ុន្តែមូលហេតុដែលអ្នកខ្លះមិនបានសង្គ្រោះគឺពីព្រោះ៖ ពួកគេមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឡើយ ប៉ុន្តែមើលងាយចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយការតាំងចិត្ត ចុកត្រចៀករបស់ពួកគេ និងបិទចិត្តរបស់ពួកគេ។ តាមរយៈការធ្វើបែបនេះពួកគេបានបិទផ្លូវធម្មតា (លូកា ១៦:២៩-៣១) សម្រាប់ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះទ្រង់មិនអាចនឹងធ្វើកិច្ចការក្នុងជីវិតរបស់ពួកគេបាននោះឡើយ។ ឬក៏នៅពេលដែលពួកគេបានស្តាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេបានធ្វើឲ្យមានពន្លឺចេញពីព្រះបន្ទូលម្តងទៀត ហើយបានបដិសេធចំពោះព្រះបន្ទូលម្តងទៀតដែរ។ ប៉ុន្តែការអាក្រក់របស់ពួកគេគឺទទួលខុសត្រូវចំពោះការប្រព្រឹត្តិនេះ “ដែលពួកគេវិនាស” មិនមែនជាព្រះជាម្ចាស់ ឬអ្នករើសតាំងរបស់ទ្រង់នោះឡើយ (២ ពេត្រុស ២:១-៣ លូកា ១១:៤៩-៥២ ហេព្រើរ ១២:២៥-២៦)។ ១២. គ្រីស្ទបរិស័ទម្នាក់គួរតែបារម្ភអំពីខ្លួនរបស់គាត់ “ក្នុងគិតសញ្ជឹង” ជាមួយនឹងមាត្រាអំពីការរើសតាំងអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ គឺដរាបណាដែលសេចក្តីបង្រៀននេះបានបើកសម្តែងឡើងក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ទ្រង់បង្ហាញព្រះគ្រីស្ទជាសៀវភៅនៃជីវិត ដែលទ្រង់បានបើក និងសម្តែងមកកាន់យើងតាមរយៈការអធិប្បាយនៃដំណឹងល្អបរិសុទ្ធ ដូចដែលមានចែងក្នុងបទគម្ពីររ៉ូម ៨:៣០ ថា៖ “ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ” ។ ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានតម្រូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់ (អេភេសូ ១:១១-១២) ដែលទ្រង់នឹងមិនសង្គ្រោះនរណាម្នាក់ឡើយលើកលែងតែអស់អ្នកណាដែលបានស្គាល់ព្រះរាជបុត្រារបស់ទ្រង់គឺព្រះគ្រីស្ទ ហើយនឹងពិតជាបានជឿទៅលើទ្រង់។ ចំពោះគំនិតដទៃទៀតគឺត្រូវតែបោះបង់ចោល “ទាំងស្រុង” “ចេញពីគំនិតខាងឯព្រះ”។ ពីព្រោះសេចក្តីទាំងនោះមិនមែនមកពីព្រះជាម្ចាស់នោះឡើយ តែវាកើតចេញពីការស្នើរឡើងនៃសត្រូវរបស់យើងគឺអារក្ស។ តាមរយៈគំនិតស្នើរឡើងនោះ វាបានប៉ុនប៉ងដើម្បីធ្វើឲ្យខ្សោយ ឬក៏ដកចេញទាំងស្រុងពីក្នុងខ្លួនរបស់យើងនូវការកំសាន្តចិត្តដែលពេញដោយសេរីល្អ ដែលយើងមានក្នុងគោលលទ្ធិពេញដោយព្រះគុណនេះ។ យើងអាចនិយាយម្យ៉ាងទៀតថា យើងអាចនិយាយ “ដោយប្រាកដ” ថាគឺកើតឡើងតាមរយៈព្រះគុណដ៏បរិសុទ្ធ ដោយគ្មានកុសលផ្ទាល់ខ្លួនរបស់យើងឡើយ យើងត្រូវបានរើសតាំងក្នុងព្រះគ្រីស្ទដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។ គ្មានអ្នកណាម្នាក់អាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាបានឡើយ (យ៉ូហាន ១០:២៩)។ ទ្រង់មិនត្រឹមតែបានសន្យាការរើសតាំងដោយព្រះគុណនេះជាមួយនឹងពាក្យបន្ទូលប៉ុណ្ណោះទេ ប៉ុន្តទ្រង់បានបញ្ជាក់យ៉ាងច្បាស់លាស់ដោយសម្បថ ហើយនឹងដៅចំណាំតាមរយៈពិធីអំណោយទានដ៏បរិសុទ្ធ។ យើងអាច “គួរតែ” ហៅសេចក្តីទាំងនេះមកក្នុងចិត្តនៅក្នុងពេលល្បួងខ្លាំង ហើយនឹងទទួលការកំសាន្តចិត្តតាមរយៈសេចក្តីទាំងនោះ ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច (អេភេសូ ៦:១៦)។
១៣. ក្រៅពីកិច្ចការទាំងនេះ យើងគួរតែប្រព្រឹត្តដោយការយកចិត្តទុកដាក់បំផុត ដើម្បីរស់នៅទៅ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូចដែលសាវ័កប៉ុលបានលើកទឹកចិត្តក្នុងបទគម្ពីរ ២ពេត្រុស១:១០ថា៖ “ដើម្បីនឹងធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង” ។ ជាពិសេសយើងគួរតែតោងភ្ជាប់ “មិនឲ្យស្រកមួយទទឹងសសៃរសក់ណាមួយ” ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមិនអាចហើយនឹងមិនធ្វើឲ្យយើងបរាជ័យឡើយ។ ១៤. តាមរយៈការពន្យល់សង្ខេបៗ នៃការរើសតាំងដ៏អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ សេរីល្អគឺត្រូវតែថ្វាយដល់ព្រះជាម្ចាស់ពេញលេញនិងទាំងស្រុង។ ទ្រង់សង្គ្រោះយើង ដោយយោងទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាមរយៈសេចក្តីមេត្តាករុណាតែមួយ ដោយគ្មានកុសលរបស់យើងណាមួយនោះឡើយ។ គ្មានមូលហេតុត្រូវបានប្រទានដល់អ្នកណាម្នាក់ចំពោះការមើលងាយ ឬថោកទាប ឬជីវិតសាហាវណាមួយឡើយ។ “គ្មានឲកាសណាមួយដែលអាចនឹងរកបានចំពោះអស់អ្នកដែលមានការបារម្ភក្នុងចិត្តយ៉ាងខ្លាំង និងចិត្តទន់ខ្សោយ ឬសម្រាប់អ្នកដែលចូលចិត្តការសប្បាយនោះឡើយ”។
ប្រតិនិក្ខេបបទ ឬសេចក្តីថ្លែងការណ៍បដិសេធសេចក្តីបង្រៀនក្លែងក្លាយអំពីមាត្រានេះ
ពួកជំនុំយើងជឿ និងប្រកាន់ភ្ជាប់ចំពោះសេចក្តីបង្រៀននេះ៖ នៅពេលដែលអ្នកណាម្នាក់បង្រៀន គោលលទ្ធិនៃព្រះគុណនៃការរើសតាំងរបស់ព្រះជាម្ចាស់ឲ្យមានជីវិតអស់កល្ប តាមរយៈវិធីមួយដែលបង្កបញ្ហាដល់គ្រីស្ទបរិស័ទ មិនអាចកំសាន្តចិត្តរបស់ពួកគេតាមរយៈសេចក្តីបង្រៀននេះ ប៉ុន្តែពួកគេត្រូវបានធ្វើឲ្យខូចខាត ឬមើលងាយ ឬក៏នៅពេលដែលអ្នកមិនប្រែចិត្តត្រូវបានចម្រើនក្នុងជីវិតដ៏សាហាវរបស់ពួកគេ បន្ទាប់មកគោលលទ្ធិនៃការរើសតាំងមិនត្រូវបានបង្រៀន (ដោយការអាក្រក់ និងមានកំហុស) ទៅតាមព្រះបន្ទូលនិងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ តែផ្ទុយទៅវិញ គោលលទ្ធិនេះត្រូវបានបង្រៀនដោយ យោងទៅតាមហេតុផល និងតាមរយៈការជំរុញទឹកចិត្តរបស់សាតាំងដែលត្រូវបណ្តាសារទៅវិញ។ វាដូចជាអ្វីដែលសាវ័កបានធ្វើបន្ទាល់ក្នុងបទគម្ពីររ៉ូម ១៥:៤ថា៖ “ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ” ។ ហេតុដូច្នេះ យើងបដិសេធសេចក្តីបង្រៀនខុសឆ្គងខាងក្រោម៖ ១. ព្រះជាម្ចាស់មិនមានព្រះហឫទ័យឲ្យមនុស្សទាំងអស់សារភាពបាប ហើយនឹងជឿលើដំណឹងល្អទាំងអស់នោះឡើយ។ ២. នៅពេលដែលព្រះជាម្ចាស់បានហៅយើងមកកាន់ទ្រង់ ទ្រង់មិនដែលយកចិត្តទុកដាក់ថាឲ្យមនុស្សទាំងអស់គួរតែមកឯទ្រង់ទាំងអស់នោះឡើយ។ ៣. ព្រះជាម្ចាស់មិនមានព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះនោះឡើយ។ ប៉ុន្តែមានអ្នកខ្លះ ត្រូវបានរើសតាំងសម្រាប់ការថ្កោលទោសដើម្បីមិនឲ្យពួកគេបានសង្គ្រោះឡើយ ដោយមិនសំដៅចំពោះអំពីបាបរបស់ពួកគេ តាមរយៈព្រះតំរិះនិងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ៤. មិនត្រឹមតែតាមរយៈសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ និងកុសលបរិសុទ្ធបំផុតរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ គឺមានអ្វីមួយស្ថិតនៅក្នុងខ្លួនរបស់យើងដែលបណ្តាលឲ្យមានការរើសតាំងរបស់ព្រះជាម្ចាស់ ពីព្រោះតែសេចក្តីទាំងនេះព្រះជាម្ចាស់បានរើសតាំងយើងឡើងដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច។ សេចក្តីទាំងនេះគឺជាគោលលទ្ធិដែលប្រមាថគួរឲ្យភ័យខ្លាច និងពេញដោយកំហុស។ តាមរយៈសេចក្តីបង្រៀនទាំងនេះគ្រប់ទាំងការកំសាន្តចិត្តដែលគ្រីស្ទបរិស័ទនៅក្នុងដំណឹងល្អបរិសុទ្ធ និងការប្រើប្រាស់នៃពិធីព្រះអំណោយទានដ៏បរិសុទ្ធនៅលើទីអាសនាត្រូវបានដកចេញពីពួកគេអស់។ ហេតុដូច្នេះ គោលលទ្ធិទាំងអស់នេះមិនអាចត្រាប្រណីនៅក្នុងពួកជំនុំនៃព្រះជាម្ចាស់បានឡើយ។ នេះជាការពន្យល់សង្ខេប និងសាមញ្ញានៃមាត្រាដែលមានជម្លោះទាំងឡាយ។ អស់រយៈពេលយ៉ាងយូរពួកគេបានធ្វើការវែកញែកនិង បង្រៀនដោយមានការជជែកវែកញែកនៅក្នុងចំណោមអ្នកទេវាវិទូនៃក្រុងអ័ក្សបឺក។ ហេតុដូច្នេះគ្រប់ទាំងគ្រីស្ទបរិសុទ្ធ ដោយយោងទៅតាមការដឹកនាំរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់និងសេចក្តីបង្រៀនជាសាមញ្ញារបស់ទ្រង់ អាចនឹងមើលឃើញថាខុសឬត្រូវ។ វាមិនត្រឹមតែគោលលទ្ធិដែលបរិសុទ្ធត្រូវបានបង្ហាញនោះទេ ប៉ុន្តែក៏មានគោលលទ្ធិដែលក្លែងក្លាយ និងមានកំហុសត្រូវបានបដិសេធនិងលះបង់ចោល។ ដូច្នេះគ្រប់ទាំងការបែកបាក់ដែលនាំឲ្យអាក់អន់ចិត្តដែលបានកើតឡើងទាំងអស់ ត្រូវបានដោះស្រាយនិងបានសម្រេចទាំងអស់”។ សូមឲ្យព្រះជាម្ចាស់ដែលពេញដោយព្រះចេស្តារ និងព្រះវរបិតានៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបាន ប្រទានព្រះគុណនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដើម្បីឲ្យយើងបានក្លាយទៅជាតែមួយក្នុងទ្រង់ ហើយនឹងឈរយ៉ាងរឹងម៉ាំក្នុងការបង្រួបបង្រួមនៃអាណាចក្រគ្រីស្ទបរិស័ទនេះ ដែលគាប់ព្រះហឫទ័យដល់ទ្រង់! អាម៉ែន។