ការប្រើប្រាស់អំណាច
Exercising Dominion

01-តុលា-2018 - ម៉ោង 05:03:23PM នៅក្នុងចំណងទាក់ទងខ្សែរដេករបស់យើង រូបអង្គព្រះត្រូវបានរចនាឡើងលើសពីអ្វីទាំងអស់គឺដើម្បីឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ ការថែរក្សា និងការមបារម្ភរបស់ព្រះជាម្ចាស់ ទៅចំពោះរបស់សព្វសារពើដទៃទៀត ជាពិសេសគឺមនុស្ស។ វាជាការអស្ចារ្យណាស់ក្នុងការធ្វើជាកូនព្រះ ហើយវាក៏ជាការអស្ចារ្យណាស់ដែរ ដើម្បីមានការទទួលខុសត្រូវ ចំពោះកិច្ចការដែលទ្រង់បានប្រទានមកដល់យើងជាមនុស្ស។ ការទទួលខុសត្រូវទាំងនេះត្រូវបានសង្ខេបតាមរយៈពាក្យ អំណាច ក្នុងបទគម្ពីរលោកុប្បត្តិ១ (ខ. ២៦, ២៨)។ ពាក្យនេះគឺមានការយល់ច្រឡំយ៉ាងខ្លាំងក្នុងវប្បធម៌លោកខាងលិច ពីព្រោះអ្នកអាចបទគម្ពីរបានបកស្រាយ គំនិតនៃបទគម្ពីរទៅជាគំនិតខាងលោកីយ៍។
អំណាច មានន័យថា “ភាពជាចៅហ្វាយ”។ តាមរយៈរចនាសម្ពន្ធអំណាចនៃលោកីយ៍ដែលធ្លាក់ចុះក្នុងអំពើបាបនេះ ភាពជាចៅហ្វាយមានន័យថាអំណាចដែលបានអនុវត្តន៍ដោយព្រោះតែភាពមានអំណាច។ វាជាការពិតណាស់ដែលស្តេចលូវីសទី១៤ ប្រកាសថាគឺទ្រង់មិនមែនបំរើសម្រាប់កិច្ចការរដ្ឋរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់គឺជា “អ្នកបំរើទី១” សម្រាប់ប្រជាជនប្រទេសបារាំងផងដែរ។ ប៉ុន្តែតាមពិតទៅ រចនាសម្ពន្ធខាងនយោបាយបានដាក់ឲ្យមនុស្សមួយចំនួន “គ្រប់គ្រង” មិនមែនតែបំរើ ប៉ុន្តែក៏ត្រូវបានគេបំរើផងដែរ។ រចនាសម្ពន្ធអំណាចនៃលោកីយ៍នេះ គឺងាយនឹងប្រើប្រាស់ដើម្បីប្រយោជន៍អាត្មានិយមផ្ទាល់ខ្លួន។
ពាក្យថាអំណាចតាមរយៈអត្ថន័យរបស់ព្រះជាម្ចាស់គឺមានភាពខុសគ្នាទាំងស្រុង។ អ្នកដឹកនាំសាសន៍ដទៃគឺធ្វើជាចៅហ្វាយលើរាស្រ្តរបស់ពួកគេ។ ប៉ុន្តែព្រះគ្រីស្ទបានបង្រៀនដល់សាវ័ករបស់ទ្រង់ថា៖ “ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ” (ម៉ាកុស ១០:៤៣)។ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ។ គំរូររបស់ព្រះគ្រីស្ទគឺច្បាស់លាស់៖ “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង” (ម៉ាកុស ១០:៤១-៤៥)។
ព្រះជាម្ចាស់ធ្វើជាចៅហ្វាយស្ថិតនៅខាងក្រោម មិនមែនគ្រប់ដណ្តប់ពីលើមនុស្សដែលទ្រង់បង្កើតនោះឡើយ។ ទ្រង់គឺជាអ្នកគ្រប់គ្រង ហើយទ្រង់បានប្រើប្រាស់អំណាចបានយ៉ាងត្រឹមត្រូវ។ ទ្រង់បានប្រើប្រាស់ការគ្រប់គ្រងនេះ ដោយព្រោះតែមនុស្សជាតិតែទ្រង់បានបង្កើត មិនមែនព្រោះតែរូបអង្គទ្រង់នោះឡើយ។ ដូច្នេះគឺតាមរយៈអំណាច ដែលរាស្រ្តរបស់ទ្រង់ត្រូវតែប្រើប្រាស់ ហើយអំណាចនេះត្រូវបានតាក់តែងដើម្បីបំរើ ដើម្បីធ្វើជាចៅហ្វាយ ក្នុងអត្ថន័យដើម្បីស្អាងរូបកាយ នៃសេចក្តីស្រឡាញ់ ការថែរក្សា និងការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់ចំពោះរាស្រ្តទ្រង់។ អំណាចនេះមិនបានទាញយកប្រយោជន៍ពីធម្មជាតិ ឬមនុស្សដើម្បីប្រយោជន៍របស់អ្នកប្រើប្រាស់អំណាចឡើយ។ អំណាចនេះគឺធ្វើជាចៅហ្វាយពីខាងក្រោម គាំទ្រ លើកកម្ពស់ ទទួលយក ហើយនឹងដឹកនាំ តម្រង់ទិស។
ក្នុងព្រះគម្ពីរលោកុប្បត្តិ១ ព្រះជាម្ចាស់បានភ្ជាប់ “អំណាច”ជាក់លាក់ជាមួយនឹងធម្មជាតិ ប៉ុន្តែអ្នកមានជំនឿទទួលស្គាល់ថាពួកគេត្រូវបានត្រាស់ហៅដើម្បីអនុវត្តន៍ការបំរើដូចគ្នានេះ ដើម្បីឆ្លុះបញ្ចាំងការថែរក្សានិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដូចគ្នាផងដែរ។ ព្រះជាម្ចាស់បានទតឃើញភ្លាមៗថា គឺវាល្អទេសម្រាប់មនុស្សតែនៅតែឯង (លោកុប្បត្តិ ២:១៨)។ គាត់មិនមែនត្រូវការចៅហ្វាយ ឬអ្នកបំរើនោះទេ តែគឺអ្នកជំនួយ (លោកុប្បត្តិ ២:១៨) មនុស្សម្នាក់ដែលឈរក្បែរគាត់ ក្នុងសហគមមួយដែលជួយគ្នាទៅវិញទៅមក។ សហគមរបស់មនុស្សជាតិគឺជាអត្ថន័យសំខាន់របស់មនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតឲ្យដូចរូបអង្គទ្រង់។ គ្មាននរណាម្នាក់ស្ថិតនៅលើកោះម្នាក់ឯងនោះឡើយ យើងត្រូវបានភ្ជាប់គ្នាលើសពីសម្លេងជួងដែលបន្លឺរឡើង។ យើងត្រូវបានចូលរួមគ្នាក្នុងសហគមមនុស្សជាតិ តាមរយៈព្រះជាម្ចាស់ដែលប្រទានជីវិតដល់យើង និងជីវិតដែលមានទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។

4

ព្រះជាម្ចាស់បានរៀបចំជារចនាសម្ពន្ធចំពោះការបំរើរបស់មនុស្សពេញវ័យ ក្នុងការប្រើប្រាស់អនុវត្តនៃការទទួលខុសត្រូវនៃអំណាចរបស់ខ្លួនក្នុងអាណាចក្រខ្សែរដេកនៃជីវិតរបស់ពួកគេ។ ទ្រង់បានរៀបចំជីវិតរបស់មនុស្សជាតិដើម្បីរស់នៅក្នុងទីកន្លែងមួយ ឬក្នុងស្ថានភាពក្នុងផ្ទះ ផ្តល់នូវមុខរប សហការជាមួយនឹងសង្គម និងថ្វាយបង្គំព្រះជាម្ចាស់។ នៅក្នុងស្ថានភាពនីមួយនៃការបំរើនេះព្រះជាម្ចាស់បានប្រទានការទទួលខុសត្រូវចំពោះមនុស្សជាតិ “ឆ្លើយតប-សមត្ថភាព (Reaponse- abilities)” គឺជាសមត្ថភាពដើម្បីឆ្លើយតបចំពោះតម្រូវការរបស់មនុស្សជាតិតាមរយៈរូបអង្គព្រះក្នុងមានជា “ស្រោមមុខ” ស្ថិតនៅពីក្រោមអស់អ្នកណាដែលទ្រង់យាងមកដើម្បីការពារនិងប្រទានឲ្យ។ អ្នកជឿនិងអ្នកមិនជឿគឺដូចគ្នាដើម្បីស្វែងរកជីវិតក្នុងស្ថានភាពទាំងនេះ។ តាមរយៈការទទួលខុសត្រូវរបស់ពួកគេ ពួកគេបានស្វែងរកប្រពភទីនៃអត្តសញ្ញាណ ការធានា និងអត្ថន័យនៃជីវិត។ អ្នកមិនជឿអាចមើលចំពោះការទទួលខុសត្រូវនេះគឺជាឲកាស ឬភារកិច្ច ជាភាពរីករាយ ឬកាតព្វកិច្ច ឬកិច្ចការលំបាក។ អ្នកជឿស្គាល់ថាជាការត្រាស់ហៅ គឺជាការត្រាស់ហៅដែលមកពីព្រះជាម្ចាស់ដើម្បីធ្វើជាស្រោមមុខរបស់ទ្រង់ ដើម្បីនឹងឆ្លុះបញ្ចាំងរូបអង្គរបស់ទ្រង់ក្នុងការសម្តែងសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដើម្បីឲ្យជីវិតមានដំណើរការទៅមុន។
គោលទ្ធិនៃការបង្កើតលោករបស់ព្រះជាម្ចាស់ក៏បានស្អាង ភាពសក្តិសមផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងនាមជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតផងដែរ។ វាជាការប្រមាថក្នុងស្តីបន្ទោសចំពោះកំហុសទៅលើ “តែមនុស្សជាតិ” ពីព្រោះព្រះជាម្ចាស់មិនបានធ្វើរបស់សំណល់ឡើយ។ បញ្ហានៃការរស់នៅរបស់មនុស្សមិនបានកើតឡើងចេញពីភាពនៃមនុស្សជាតិរបស់យើងនោះឡើយ។ វាកើតឡើងចេញពីការបោះបង់ចោលភាពជាមនុស្សជាតិរបស់យើង ចេញពីព្រះជាម្ចាស់និងការរស់នៅក្នុងការបំរើចំពោះរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត។ មនុស្សជាតិគឺឈរនៅទីខ្ពស់ក្នុងការរចនារបស់ព្រះជាម្ចាស់សម្រាប់ចក្រវាលរបស់ទ្រង់ (ទំនុកតម្កើង ៨:៣-៨)។ ការដែលស្រឡាញ់ខ្លួនរបស់យើងជាងការដែលយើងស្រឡាញ់ព្រះជាម្ចាស់ ការស្តាប់ចំពោះសម្លេងរបស់យើងជាជាងការដែសស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការប្លន់ដណ្តើមភាពជាមនុស្សជាតិរបស់យើង។ ការស្រឡាញ់ខ្លួនរបស់យើងតាមវិធីដែលព្រះជាម្ចាស់ស្រឡាញ់យើង ក្នុងនាមជាកូនរបស់ទ្រង់ គឺប្រកាសសេរីល្អរបស់ព្រះជាម្ចាស់ជាអ្នកបង្កើតយើង និងទទួលស្គាល់អំណាចរបស់ទ្រង់ក្នុងនាមជាមនុស្សជាតិដែលទ្រង់បានបង្កើតយើង។
ជាងនេះទៅទៀត គោលទ្ធិនៃការបង្កើតលោកបានស្អាងភាពសក្តិសមចំពោះមនុស្សជាតិដទៃទៀត។ គ្រប់ទាំងភាពភាពលំអៀង ភាពជាសត្រូវ ការស្អប់គ្នាគឺត្រូវបានទាត់ចោលតាមរយៈភាពសក្តិសមដែលព្រះជាម្ចាស់បានដាក់ទៅលើគ្រប់ទាំងជីវិតរបស់នបងប្អូនប្រុសស្រី ទោះបើជាពួកគេរស់នៅឆ្ងាយពីទ្រង់ដោយភាពគ្មានជំនឿក៏ដោយ។ ការស្រឡាញ់ ការយកចិត្តទុកដាក់ និងការបារម្ភចំពោះគ្នាទៅវិញទៅមកគឺត្រូវការតាំងឡើងតាមរយៈការដែលព្រះជាម្ចាស់បានដាក់យើងជាមួយគ្នាជាមួយនឹងអ្នកដទៃតាមរយៈការរស់នៅជាមនុស្សជាតិ ក្នុងសហគមដែលគាំទ្រគ្នាទៅវិញទៅមក តាមដែលទ្រង់បានប្រទានដល់មនុស្សម្នាក់ៗ។ ទ្រង់បានត្រាស់ហៅឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលយើងបានស្រឡាញ់ខ្លួនរបស់យើង។ បញ្ញាត្តិរបស់ដែលទ្រង់ ដែលបានប្រកាសតាមរយៈព្រះរាជបុត្រាទ្រង់ ដែលថាយើងជាកូនដែលទ្រង់ស្រឡាញ់ បានធ្វើឲ្យយើងក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ ចេះស្រឡាញ់ខ្លួនរបស់យើងនិងអ្នកដទៃ។

4