ការបកស្រាយនៅក្នុងគម្ពីរ ភីលីព ៣:៧-៨

25-កញ្ជា-2018 - ម៉ោង 12:45:23AM ការបកស្រាយនៅក្នុង ភីលីព ៣:៧-៨ ចំណុចទី៤ ទាក់ទងទៅនឹងការបង្រៀនថា ការប្រព្រឹត្តល្អ ឬអំពើល្អធ្វើឲ្យខូចបង់ដល់សេចក្តីសង្គ្រោះ យើងសូមធ្វើការបស្រាយដូចខាងក្រោមនេះ បើសិនជាអ្នកណាម្នាក់គិតថាអំពើល្អរបស់យើងដែលធ្វើឲ្យយើងរាប់ជាសុចរិត ហើយទទួលបានសេចក្តីសង្គ្រោះនោះព្រះគុណរបស់ព្រះនឹងគ្មានតម្លៃដល់ពួកគាត់ឡើយ ត្បិតសាវ័កប៉ុលបាននិយាយដដែលៗ ៣ដងថាមិនមែនដោយសារការប្រព្រឹត្តល្អរបស់យើងដែលបានរាប់យើងឲ្យបានសុចរិត (ភីលីព ៣:៧-៨) ហើយមិនគ្រាន់តែប៉ុណ្ណោះអំពើល្អរបស់យើងពីមុនគ្មានប្រយោជន៍ ហើយធ្វើឲ្យខាតបង់ថែមទៀតផង។ ហេតុផលនេះមិនមែនបណ្តលមកពីអំពើល្អខ្លួនឯងនោះទេ ប៉ុន្តែគឺបណ្តាលមកពីទំនុកចិត្តក្លែងក្លាយដែលផ្ទុយពីព្រះហឫទ័យរបស់ព្រះដែលទ្រង់ចង់បាន។ ទោះបីយ៉ាងណាក៏ដោយ «អំពើល្អក៏មិនមែនជាអំពើមួយដែលធ្វើឲ្យខូចបង់ដល់សេចក្តីសង្គ្រោះរបស់អ្នកជឿដែរ»ត្បិតអំពើល្អគឺជាផលផ្លែដែលទទួលបានពីសេចក្តីសង្គ្រោះ នៅពេលដែលអំពើល្អទាំងនោះធ្វើឡើងកើតចេញពីដួងចិត្ត ហើយចំណុចនេះហើយដែលព្រះបានធ្វើឲ្យពួកគាត់កែប្រែជីវិតជាថ្មីឡើងវិញ (ភីលីព ១:២០)។ មិនគ្រាន់តែប៉ុណ្ណោះព្រះបន្ទូលរបស់ព្រះទ្រង់បានបង្គាប់ឲ្យអ្នកជឿទាំងឡាយប្រព្រឹត្តអំពើល្អ ហើយនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅក្នុងដួងចិត្តអ្នកជឿប្រព្រឹត្តអំពើល្អនោះ ព្រះទ្រង់សព្វព្រះហឫទ័យនឹងកិច្ចការនោះដោយសារតែព្រះគ្រីស្ទ ព្រមទាំងទ្រង់សន្យាថានឹងប្រទានពរជ័យដល់ជីវិតរបស់ពួកគាត់ថែមទៀតផង។ ហេតុផលនេះដែលធ្វើឲ្យពួកជំនុំរបស់យើងបដិសេធ និងថ្កោលទោសដល់សេចក្តីបង្រៀនទាំងឡាយណាដែលបង្រៀនថា ការប្រព្រឹត្តល្អនាំឲ្យមានសេចក្តីសង្គ្រោះ ហើយជាពិសេសនោះគឺធ្វើការថ្កោលទោសដាច់ខាតចំពោះការបង្រៀនរបស់អ៊ីភីយូរៀន។ គ្រីស្ទបរិស័ទមិនត្រូវទាត់ចោលអំពើល្អ ឬការប្រព្រឹត្តល្អនោះឡើយ ប៉ុន្តែត្រូវធ្វើការដាស់តឿន ហើយលើកទឹកចិត្តឲ្យពួកគាត់ខំប្រឹងធ្វើអំពើល្អ តែអំពើល្អមិនមែនជាចំណុចស្នូលដែលធ្វើឲ្យពួកគាត់ទទួលបានសេចក្តីសុចរិត និងសេចក្តីសង្គ្រោះឡើយ ដូច្នេះសេចក្តីបង្រៀន ឬសេចក្តីអំណេះអំណាងខាងលើនេះមិនត្រូវព្រងើយកន្តើយឡើយ គឺត្រូវតែធ្វើការថ្កោលទោស និងកែតម្រូវដាច់ខាត។

4