លក្ខណៈសម្បត្តិរបស់ព្រះ
The Attributes of God

31-សីហា-2018 - ម៉ោង យើងចូលចិត្តព្យយាមដើម្បីពិពណ៌នាអំពីព្រះជាម្ចាស់ ពីព្រោះយើងមិនអាចស្វែងយល់អំពីសារៈ (អំណាច) របស់ទ្រង់ ឬព្រំដែននៃតាំងនៅរបស់ទ្រង់។ នៅសតវត្សរ៍ទី១៧ អ្នកទេវវិទូរពួកជំនុំលូធើរិន ឈ្មោះយ៉ូហាន អង់ទ្រេន គ្វីនស្ទេន បានបង្ហាញលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់គឺមាន៖ គ្រប់លក្ខណ៍, តេជានុភាព, ព្រះពរ, ការបង្រួបបង្រួម, សាមញ្ញ, ទ្រង់ជាវិញ្ញាណ ស្មោះត្រង់ កិរិយាល្អ ឯករាជ្យ អស់កល្បជានិច្ច មិនអាចវាស់បាន សព្វវត្តមាន មិនប្រែប្រួល និងមនុស្សដែលទ្រង់បង្កើតមិនអាចយល់អំពីទ្រង់បានឡើយ។ ទ្រង់មានជីវិត អមតភាព បញ្ញាខ្ពង់ខ្ពស់បំផុត មានគ្រប់ទាំងចំណេះដឹងនិងប្រាជ្ញា។ ទ្រង់មានព្រះហឫទ័យ សេរីភាព ស្លូតបូត សេចក្តីស្រឡាញ់ ព្រះគុណ សេចក្តីមេត្តាករុណា អត់ធ្មត់ បរិសុទ្ធ សុច្ចរិត អំណាច និងសេចក្តីពិត។
លោកគ្វីនស្ទេន និងក្រុមរបស់បានបែងចែកបញ្ញីអំពីលក្ខណៈរបស់ព្រះជាម្ចាស់របស់ពួកគេជា៣ផ្នែកគឺ៖ លក្ខណៈដែលពិពណ៌នាអំពីព្រះជាម្ចាស់ជាពាក្យដែលមិនស្របគ្នាជាមួយនឹងមនុស្ស (អស់កល្បជានិច្ច, គ្មានព្រំដែន) និងលក្ខណៈដែលពិពណ៌នាអំពីមនុស្សតាមវិធីតិចតួច (កិរិយាល្អ, ប្រាជ្ញា) និងលក្ខណៈដែលនិយាយតែអំពីព្រះជាម្ចាស់ (អស់កល្បជានិច្ច) និងលក្ខណៈដែលនិយាយអំពីទ្រង់ក្នុងការប្រកបគ្នាជាមួយនឹងមនុស្សដែលទ្រង់បានបង្កើត (ព្រះគុណ), លក្ខណៈដែលពិពណ៌នាអំពីទ្រង់ដោយវិជ្ជមាន (កិរិយាល្អ) និងលក្ខណៈដែលពិពណ៌នាទ្រង់ដោយអវិជ្ជមាន (មិនអាចវាល់បាន)។ ទាំងអ្នកប្រពៃណីខាងទស្សនៈវិទ្យានៃលោកខាងលិច និងបទគម្ពីរគម្ពីរបានផ្តល់នូវសម្រាប់បញ្ជី និងការបែងចែកបែបនេះ។ អ្នកសរសេរបទគម្ពីរបានពិពណ៌អំពីព្រះជាម្ចាស់ តាមរយៈការជួបគ្នាជាមួយនឹងមនុស្សដែលទ្រង់បានបង្កើត ហើយជារឿយៗតាមរយៈព្រះនាមនោះគឺបានពិពណ៌អំពីលក្ខណៈខ្លះៗរបស់ទ្រង់។ ជារឿយៗតាមរយៈកណ្ឌគម្ពីរសញ្ញាចាស់បានពិពណ៌នាទ្រង់ជាស្តេចនៃរាស្រ្តរបស់ទ្រង់ ហើយលក្ខណៈរបស់ស្តេចត្រូវបានពិពណ៌នាចំពោះទ្រង់។
ព្រះជាម្ចាស់ដែលជាស្តេចបានដឹកនាំដោយអំណាច និងសេរីល្អជារៀងរហូត។ ស្តេចមួយអង្គនេះត្រូវបានលើកតម្កើង ព្រោះភាពស្មោះត្រង់ និងព្រះគុណ ដែលទ្រង់បានរក្សានិងប្រទានចំពោះរាស្រ្តរបស់ទ្រង់ និងចំពោះការស្តាប់នូវពាក្យអង្វររបស់ពួកគេ (ទំនុកតម្កើង ១៤៥:១១-២០, ប្រហែល. ទំនុកតម្កើង ៩៣, ៩៦, ៩៧, ៩៩)។ ស្តេចមួយអង្គនេះមានតួនាទីជា ចៅហ្វាយ អ្នកដឹកនាំ និងជាអ្នកសង្គ្រោះ (អេសាយ ៣៣:២២)។ ទ្រង់គង់នៅកណ្តាលរាស្រ្តរបស់ទ្រង់ ហើយជំនួសការភ័យខ្លាច និងសេចក្តីកំសោយរបស់ពួកគេដោយការរីករាយអរសប្បាយ ដោយការសម្រាកក្នុងសេចក្តីស្រឡាញ់ ដោយព្រោះទ្រង់នឹងដកគ្រោះថ្នាក់ចេញពីពួកគេ ហើយនឹងនាំពួកគេត្រឡប់មកទីលំនៅរបស់ពួកគេវិញ (សេផានេ ៣:១៥-២០)។ ទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចទ្រង់ គឺទ្រង់ដែលរើសមរដកឲ្យរាស្ត្រទ្រង់ (ទំនុកតម្កើង ៤៧)។
នៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មីព្រះជាម្ចាស់ គឺនៅតែទទួលស្គាល់ថាជាស្តេច តាមរយៈការសរសើរតម្កើងដល់ទ្រង់ (១ ធីម៉ូថេ១:១៧, ៦:១៥, វិរណៈ ១៥:៣)។ ជារឿយៗការដឹកនាំរបស់ទ្រង់ត្រូវបានបង្ហាញតាមរយៈនគររបស់ទ្រង់ (ម៉ាថាយ ៦:៣៣)។ ប៉ុន្តែឥឡូវនេះព្រះគ្រីស្ទបានអធិស្ឋានផ្ទាល់ទៅរក “ព្រះវរបិតា” (ម៉ាថាយ ៦:៩, លូការ ១១:២) ហើយហៅស្តេចនោះថា “ព្រះវរបិតា” (ម៉ាថាយ១៣:៤៣, ២៦:២៩)។ សាវ័កប៉ុលបានចូលចំពោះព្រះជាម្ចាស់តាមរយៈសេចក្តីអធិស្ឋានទូលអង្វរ “ឲអ័ប្បា! ព្រះវរបិតា” (រ៉ូម ៨:១៥,កាឡាទី ៤:៦)។ សាវ័កប៉ុលបានចាប់ផ្តើមសំបុត្រភាគច្រើនរបស់គាត់ ដោយការទទួលស្គាល់ថាព្រះជាម្ចាស់គឺជាព្រះវរបិតា (រ៉ូម ១:៧, ១កូរិនថូស ១:៣, ២កូរិនថូស១:២, កាឡារី១:៣, អេភេសូ១:២, ភីលីព ១:២, កូលូស ១:២, ១ថេស្សាឡូនិច១:១-២, ២ ថេស្សាឡូនិច១:២, ១ធីម៉ូថេ១:២, ២ធីម៉ូថេ១:២, ទីតុស ១:៤)។
សាវ័កពេត្រុសក៏បានហៅព្រះជាម្ចាស់ថាជា “ព្រះវរបិតា” (១ ពេត្រុស ១:១៧)។ ព្រះវរបិតានៃសេរីល្អ (អេភេសូ១:១៧) ហើយនឹងសក្តិសមចំពោះការអរព្រះគុណ (អេភេសូ ៥:២០)។ ព្រះវរបិតានេះបានរើសតាំងរាស្រ្តរបស់ទ្រង់ដើម្បីក្លាយទៅជាគ្រួសារផ្ទាល់ខ្លួនរបស់ទ្រង់ (១ពេត្រុស១:២) ហើយនឹងក៏ជាអ្នកជំនុំជម្រះរបស់ពួកគេដែរ (១ពេត្រុស១:១៧)។ ព្រះវរបិតានេះបានប្រទានដល់រាស្រ្តរបស់ទ្រង់នូវមរកតនៃអ្នកបរិសុទ្ធ ដោយទ្រង់បានសង្គ្រោះពួកគេចេញពីនគរនៃសេចក្តីងងឹត ហើយនឹងផ្លាស់ប្តូរទៅក្នុងនរគរបស់ព្រះរាជបុត្រារបស់ទ្រង់ (កូលូស ១:១២-១៤)។ ព្រះវរបិតាបានទទួលកូនរបស់ទ្រង់ ដោយការស្រឡាញ់ពួកគេ ហើយនឹងប្រទានដល់ពួកគេនូវការលើកទឹកចិត្តអស់កល្បជានិច្ច និងសេចក្តីសង្ឃឹមល្អប្រសើរតាមរយៈព្រះគុណរបស់ទ្រង់ (២ ថេស្សាឡូនិច ២:១៦-១៧)។
នៅក្នុងសម័យបុរាណក្បែរភាគខាងកើត ស្តេចត្រូវបានពិពណ៌នាជា “ឪពុក” នៃប្រជាជនរបស់ពួកគេ។ ស្តេចនិងឪពុកគឺបានការពារ និងផ្តល់ចំពោះរាស្រ្តនិងកូនទាំងឡាយ។ ការផ្លាស់ប្តូរពី “ស្តេច” ទៅជា “ឪពុក” ជាការពិពណ៌នាអំពីព្រះជាម្ចាស់អាចនឹងនាំទ្រង់កាន់តែជិត គឺទ្រង់បានយាងមកកាន់តែជិតតាមរយៈការបើកសម្តែងនៃសេចក្តីស្រឡាញ់របស់ទ្រង់ក្នុងព្រះយេស៊ូវគ្រីស្ទ។ ការផ្លាស់់ប្តូរនេះមិនបានធ្វើឲ្យមានការប្រែប្រួលចំពោះរូបភាពនៃសេចក្តីស្រឡាញ់ និងការថែរក្សាព្រះជាម្ចាស់នោះឡើយ។