ព្រះជាម្ចាស់គឺជាអង្គបុគ្គល
God Is a Person

29-សីហា-2018 - ម៉ោង ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេ ហើយនឹងបញ្ជាក់អំពីរូបអង្គទ្រង់ថា “អញគឺជាអញដ៏ជាព្រះ” (និក្ខមនំ ៣:១៤)។ អ្នកកាត់ស្រាយនៃព្រះនាមរបស់ព្រះជាម្ចាស់នេះបានលើកយកនូវសំណើរផ្សេងៗពីគ្នាអំពីអត្ថន័យនៃព្រះនាមនេះ។ ការបង្ហាញរបស់ព្រះជាម្ចាស់អំពីរូបអង្គទ្រង់គឺនៅតែជាសេចក្តីអាថ៌កំបាំងដដែល។
សាសន៍យ៉ូដាសម័យបុរាណមានការគោរពជាខ្លាំង ដោយបដិសេធមិនឲ្យព្រះនាមដ៏បរិសុទ្ធ “ព្រះយេហូវ៉ា” មិនត្រូវបានបញ្ចេញ ឬនិយាយតាមរយៈបបូរមាត់មិនស្អាតនោះឡើយ។ ពួកគេគ្រាន់តែនិយាយជាធម្មតាថា៖ “ព្រះអម្ចាស់” នៅពេលដែលពួកគេអានព្រះនាមនេះក្នុងបទគម្ពីរ។ ជនជាតិអាមេរិចខាងជើងគឺចង់ឲ្យមនុស្សរាល់គ្នា ហៅឈ្មោះដំបូងរបស់ខ្លួន ដូច្នេះពួកគេក៏ចាប់ផ្តើមហៅព្រះនាមរបស់ទ្រង់ដំបូងគេបង្អល់ជាលើកទី១នៅក្នុងប្រវត្តិសាស្រ្តក្នុងពួកជំនុំ គឺ “ព្រះយេហូវ៉ា”។ បន្ទាប់មកទ្រង់ក៏ត្រូវបានគេហៅថា៖ “ព្រះយេស៊ូវ ជាព្រះមែស្សី”។ ព្រះនាមនេះគឺមានភាពច្បាស់លាស់ណាស់ មិនដូចជាព្រះនាម “ព្រះយេហ៊ូវ៉ា” នោះឡើយ។ ព្រះនាមនេះបានប្រាប់យើងថា ព្រះជាម្ចាស់បានកើតមកជាសាច់ឈាមមនុស្ស ក្នុងនាមជាព្រះសង្គ្រោះដែលមនុស្សជាតិរង់ចាំ គឺជាព្រះសង្គ្រោះដែលទទួលការចាក់ប្រេងតាំងក្នុងរាស្រ្តរបស់ទ្រង់។
ទ្រង់មិនអាចនឹងពិពណ៌នាអំពីភាវៈក្នុងអង្គទ្រង់ទៅចំពោះមនុស្សដែលទ្រង់បង្កើតបានឡើយ ជាសេសចំពោះមនុស្ស ដែលបានប្រព្រឹត្តិបាប។ ប៉ុន្តែទ្រង់បានប្រកាសអំពីព្រះនាមរបស់ទ្រង់។ ទ្រង់មានព្រះហឫទ័យចង់បើសម្តែងឲ្យមនុស្សបានដឹងអំពីទ្រង់។ ទ្រង់បានរម្លឹកឲ្យលោកម៉ូសេអំពីចំណងនៃការប្រកបគ្នាផ្ទាល់ខ្លួន ដែលទ្រង់បានធ្វើឡើងជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប (និក្ខមនំ ៣:៦)។
មានមនុស្សសម័យខ្លះជឿថាអំណាចខ្ពស់បំផុតនៃចក្រវាលនេះគឺមិនមែនជាអង្គបុគ្គលណាមួយឡើយ ប៉ុន្តែគឺជាកំលាំងថាមពលនៃព្រះ។ ការជឿបែបនេះគឺជាការបដិសេធអំពីភាពជាបុគ្គលរបស់ព្រះជាម្ចាស់ ដែលអាចកើតឡើងតាមរយៈការបាក់ទឹកចិត្តរបស់មនុស្សជាមួយនឹងបុគ្គលផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើមានភាពបែកបាក់ខ្ទេចខ្ទីចំពោះបុគ្គលភាពនិងចំណងទាក់ទងផ្ទាល់ខ្លួនរបស់ ខ្ញុំសង្ឃឹមថានឹងមានអ្នកជួយខ្ញុំ ដែលគាត់មិនមែនគ្រាន់តែជា “មនុស្ស” នោះឡើយ។ មានអ្នកដទៃទៀតជឿថាការពិពណ៌នាភាពជាបុគ្គល តាមរយៈគំរូរបស់មនុស្ស ចំពោះព្រះជាម្ចាស់គឺជាកាត់បន្ថយចំពោះទ្រង់។
មនុស្សជាតិគ្រប់រូបហាក់ដីដូចជាមានភាពតូចតាចណាស់ដើម្បីគ្រប់គ្រាន់ក្លាយទៅជាព្រះ។ ព្រះជាម្ចាស់គឺត្រូវតែធំជាង ភាពដែល “គ្រាន់តែជា” ជាបុគ្គល។ ការពិពណ៌នាបុគ្គលភាពរបស់ទ្រង់គឺជាការធ្វើឲ្យទ្រង់បានលក្ខណៈជាមនុស្ស៖ ដោយការកាត់បន្ថយព្រះជាម្ចាស់ តាមរយៈទម្រង់លក្ខណៈរបស់មនុស្ស។ តែយ៉ាងណាមិញ អ្នកដទៃទៀតគឺមិនទទួលស្គាល់ភាពជាបុគ្គលរបស់ព្រះជាម្ចាស់ឡើយ ពីព្រោះពួកគេបានទទួលស្គាល់ថា ជាចុងក្រោយនោះបុគ្គលភាពគឺមានអំណាចខ្ពស់ជាងភាពមិនមែនជាបុគ្គល។ ពួកគេពេញចិត្តជាមួយនឹង កំលាំងថាមពលនៃព្រះ ជាជាងបុគ្គលភាពរបស់ព្រះ ពីព្រោះពួកគេមានអារម្មណ៍ថាតាមរយៈវិធីនេះ (បុគ្គលភាពរបស់ព្រះ) គឺមានភាពចម្លែករវាងមនុស្សនឹងព្រះជាម្ចាស់។
ការចាប់យកភាពជាព្រះក្នុងទម្រង់ជា “កំលាំង” គឺអាចនឹងរក្សាអំណាចរបស់វា។ ក៏ប៉ុន្តែទោះបើយើងធ្វើដូច្នេះក៏ដោយ យើងក៏ទទួលការល្បួងដើម្បីធ្វើឲ្យកំលាំងក្លាយទីជាបុគ្គលដូចជាក្នុងខ្សែរភាពយន្តសង្គ្រាមផ្កាយ (Star War)៖ “សូម្បីថាមពលស្ថិតនៅជាមួយនឹងអ្នក”។ ធម្មជាតិអាចនឹងជំនួសព្រះជាម្ចាស់ ប៉ុន្តែតាមរយៈការធ្វើបែបនេះធម្មជាតិបានក្លាយទៅជា “មាតា” របស់មនុស្សជាតិ។ ប្រហែលជា យើងតយុទ្ធប្រឆាំងជាមួយនឹងជាមួយនឹងការកែប្រែលក្ខណៈនៃមនុស្សរបស់ព្រះជាម្ចាស់ ពីព្រោះយើងសង្ស័យថាកែការប្រែលក្ខណៈរបស់មនុស្សរបស់ទ្រង់អាចនឹងកែប្រែលក្ខណៈនៃមនុស្សយើង។ ការកាត់បន្ថយទ្រង់ពីបុគ្គលភាពទៅជាកំលាំងគឺការបន្ថយបុគ្គលភាពរបស់យើង។
ជាការពិតណាស់ ព្រះជាម្ចាស់បានបន្ទាបរូបអង្គទ្រង់មកកើតជាមនុស្សតាមរយៈ ភាពជាបុគ្គលនៃព្រះយេស៊ូវនៃភូមិណាសារ៉ែត។ ទ្រង់គឺជាអង្គនររូបកម្មដើម។ វាមិនមែនមកពី យើងមើលទៅទ្រង់មានលក្ខណៈដូចជារូបយើង ហើយយើងគិតថាទ្រង់គឺជាមនុស្សដូចជាយើងនោះឡើយ។ យើងគឺជាមនុស្ស ពីព្រោះយើងត្រូវបានបង្កើតយើងឲ្យចំនឹងរូបអង្គទ្រង់ (លោកុប្បត្តិ ១:២៧, កូលូស ៣:១០)។ ភាពជាបុគ្គលរបស់ទ្រង់គឺមានតាំងនៅមុនពេលភាពជាមនុស្សរបស់យើងបានកើតមកម្លេះ។
ដូច្នេះទ្រង់គឺជាអង្គបុគ្គលដែលស្ថិតនៅអស់កល្បជានិច្ច។ ទ្រង់គឺជាដើម ហើយជាចុង។ ក្រៅពីទ្រង់គ្មានព្រះឯណាទៀតឡើយ គ្មានដើមកំណើតនិងព្រះអាទិករនៃគ្រប់ទាំងអស់ណាផ្សេងទៀតឡើយ (អេសាយ ៤៤:៦ ៤៥:៥)។ ទ្រង់គឺសក្តិសមនឹងទទួលការទុកចិត្ត ដោយព្រោះទ្រង់បានរចនា និងបង្កើតជីវិតរបស់មនុស្ស (លោកុប្បត្តិ ១:២៧-:២២៥)។ ទ្រង់គឺជាប្រភពនៃការបើកសម្តែងដែលយើងអាចទុកចិត្តបាន ដែលបានធានា និងប្រទានអត្ថន័យគ្រប់មនុស្សទាំងឡាយ។ ទ្រង់គឺជាព្រះជាម្ចាស់។