អ្នកជឿនិងសាវ័ក
Believers and Disciples

29-សីហា-2018 - ម៉ោង ដូច្នេះយើងជាមនុស្សនៃសេចក្តីជំនឿ ជាអ្នកជឿ។ ពាក្យសំខាន់នេះរម្លឹកដល់យើងថា យើងពឹងផ្អែកទៅលើកម្មបទនៃសេចក្តីជំនឿ។ មានអ្នកខ្លះបានបែកចែកអត្ថន័យនៃពាក្យ អ្នកជឿ ពីពាក្យ សាវ័ក ។
សាវ័ក មានអត្ថន័យជាធម្មតាថា “មនុស្សដែលដើរតាមព្រះគ្រីស្ទ និងរៀនពីទ្រង់”។ តាមរយៈព្រះគម្ពីរពាក្យទាំងពីរនេះអាចប្រើប្រាស់ដោយមានអត្ថន័យដូចគ្នា។ តែយ៉ាងណាមិញ គ្រីស្ទបរិស័ទសន័យនេះបានព្យាយាមដើម្បីបែងចែកអត្ថន័យនៃពាក្យទាងពីរ នេះឲ្យមានភាពខុសគ្នាចំពោះអ្នកណាដែលបានសម្តែងកិច្ចការប្រព្រឹត្តិល្អខ្លះបានប្រសើរ (សាវ័ក) ពីអ្នកដែលគ្រាន់តែជាពួកជំនុំ “ធម្មតា” (អ្នកជឿធម្មតា)។
នេះមិនមែនជាការបែកចែកភាពខុសគ្នាតាមបទគម្ពីរនោះឡើយ។ អ្វីៗដែលយើងបានប្រព្រឹត្តក្នុងនាមជាគ្រីស្ទបរិស័ទគឺតែងតែជាចំណុចទី២ ហើយជាលទ្ធផលដែលថាយើងជានរណាក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។ សកម្មភាពរបស់យើងគឺហូរចេញពីឥរិយាបទរបស់យើង គឺជាឥរិយាបទដែលទុកចិត្តលើព្រះគ្រីស្ទ។ ដើម្បីព្យាយាមស្អាងអត្តសញ្ញាណសំខាន់បំផុតរបស់យើងទៅលើអ្វីដែលយើងធ្វើ ជាជាងអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់យើងគឺតែងតែបញ្ចាប់ដោយការថ្វាយបង្គំរូបព្រះ។ ជាដំបូង យើងជាអ្នកជឿ ទោះបើយើងដើរតាមព្រះគ្រីស្ទតាមរយៈការប្រព្រឹត្តរបស់យើង។ វាគ្មានអ្វីខុសជាមួយនឹងពាក្យថា សាវ័ក នោះឡើយ ប៉ុន្តែសាវ័កទាំងឡាយគឺជាអ្នកជឿដំបូងនិងសំខាន់បំផុត។
អ្នកជឿគឺជាកូនរបស់ព្រះជាម្ចាស់។ យើងមិនបានបង្កើតកម្មវត្ថុសម្រាប់សេចក្តីជំនឿរបស់យើងនោះទេ។ កូនទាំងឡាយក្នុងលោកីយ៍គឺមានម្តាយនៅទីនោះ ដែលជាកម្មវត្ថុនៃសេចក្តីជំនឿ។ ឪពុករបស់យើងបានលើកយើងឡើង ដើម្បីឲ្យយើងអាចរៀនដើម្បីមានអារម្មណ៍សុវត្តិភាពនៅក្នុងដៃរបស់ពួកគេ។ សេចក្តីជំនឿមិនអាចតាំងមាននៅបានឡើយ ប្រសិនបើកម្មវត្ថុរបស់វាមិនបានបង្កើតវាមកនោះ។ ដូច្នេះ សេចក្តីជំនឿមិនមែនជាកិច្ចការប្រព្រឹត្តល្អដែលយើងអាចមិនធ្វើការគ្រប់គ្រងបាននោះឡើយ។ សេចក្តីជំនឿគឺជា អំណោយទានមកពីកម្មវត្ថុរបស់វា។ ជាមួយនឹងគ្នានោះ វាជាការសំខាន់ណាស់ដើម្បីកត់សសំគាល់ថាការទុកចិត្តនេះគឺលើសពីការគ្រាន់តែជឿ (វាហាក់បីដូចជាមិនមានការចាប់អារម្មណ៍ទទួលស្គាល់ព្រះជាម្ចាស់ដែលបានស្រឡាញ់យើងរហូតដល់សុគតនោះទេ)។ ការទុកចិត្តគឺលើសពីការទទួលយល់ព្រមខាងប្រាជ្ញា។ ការទុកចិត្តនេះបានដណ្តើមយកជីវិតរបស់យើងទាំងអស់ វាបានជ្រាបទៅក្នុងគ្រប់ទាំងការសម្រេចចិត្តទាំងអស់របស់យើងសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។
ព្រះជាម្ចាស់ធ្វើឲ្យកើតឡើងតាមរយៈការមានបន្ទូលមកកាន់យើង សូម្បីតែឪពុកម្តាយលើផែនដីរបស់យើងបានកែច្នៃជីវិតរបស់យើងតាមរយៈពាក្យសំដីរបស់ពួកគេ។ ទ្រង់មានបន្ទូលមកកាន់យើង ថែមទាំងប្រទានព្រះបន្ទូលទ្រង់មកដល់យើង ជាពាក្យបន្ទូលសន្យា ហើយយើងបានឆ្លើយតបដោយការទុកចិត្ត។ ជាដំបូង យើងទុកចិត្តលើទ្រង់ ដោយព្រោះយើងបានស្តាប់ឮទ្រង់។ ទ្រង់បង្រៀនដល់យើងថា ទ្រង់ជានរណា? តើយើងជានរណា? ហើយតើផែនដីរបស់ទ្រង់ជាអ្វី?