អំពីសេចក្តីជំនឿរបស់់យើង និងសេចក្តីជំនឿ Our Faith and the Faith

23-ឧសភា-2018 - ម៉ោង “កាលដើមឡើយមានព្រះបន្ទូល” (យ៉ូហាន ១:១)។ ព្រះទ្រង់មានបន្ទូលថា “ចូរឲ្យមាន...” ហើយគ្រប់ទាំងអស់ក៏មានកើតឡើង តាមរយៈព្រះចេស្តារនៃព្រះបន្ទូលរបស់ទ្រង់ (លោកុប្បត្តិ ១:៣, ៦, ៩, ១១, ១៤, ២០, ២៤)។ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ ១៥ មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ… ដូចជាមានសេចក្តីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្តីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្តីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎» (រ៉ូម ១០:១៤-១៥)។ ព្រះជាម្ចាស់សព្វព្រះហឫទ័យដោយមានបន្ទូល។ ទ្រង់មានចាប់ផ្តើមបង្កើតឲ្យមានពិភពលោកនេះតាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់របស់សព្វសារពើក៏មានតាំងនៅ។ នៅពេលដែលមនុស្សដែលទ្រង់ មានបង្កើតមក សង្ស័យចំពោះព្រះបន្ទូលទ្រង់ ហើយបានគេចចេញពីព្រះវត្តមានរបស់ទ្រង់ ទ្រង់ក៏បានហៅពួកគេឲ្យមកឯទ្រង់វិញ (លោកុប្បត្តិ ៣:៩)។ ដើម្បីប្រមូលរាស្រ្តរបស់ទ្រង់មកវិញ ព្រះជាម្ចាស់បានដាក់ព្រះ ចេស្តាររបស់ទ្រង់ទៅលើភាសារបស់មនុស្ស៖ ដំណឹងល្អដែលបានប្រមូលមនុស្សដើម្បីនឹងទុកចិត្តលើទ្រង់។ ដំណឹងល្អរបស់ទ្រង់គឺជាព្រះចេស្តារ ដែលទ្រង់បានប្រើប្រាស់ដើម្បីនាំមនុស្សមកកាន់សេចក្តីសង្គ្រោះ (រ៉ូម ១:១៦)។ ដំណឹងល្អរបស់ព្រះជាម្ចាស់សម្រាប់មនុស្សធ្លាក់ចុះក្នុងអំពើបាប បាននាំពួកគេឲ្យចូលមកក្នុងការប្រកបគ្នាដែលស្ថិត ក្នុងព្រះគុណនិងការសណ្តោសប្រណីដែលទ្រង់បានរៀបចំពួកគេនៅក្នុងសួរអេដែន។ ដំណឹងនៃការអត់ទោសបាបនិងជីវិតថ្មីបានលើកមនុស្សដែលធ្លាក់ចុះក្នុងអំពើបាបទាំងនេះ ទៅក្នុងការប្រកបគ្នាដែលគ្រប់លក្ខណ៍ជាមួយនឹងទ្រង់។ សេចក្តីសុច្ចរិតនោះជារបស់យើង ពីព្រោះយើងត្រូវបានធ្វើឲ្យដើម្បីចាប់ កាន់ព្រះបន្ទូលសន្យាក្នុងសេចក្តីជំនឿ (រ៉ូម ១:១៧)។