មេរៀន អំពីការរៃដង្វាយ
២កូរិនថូសជំ៨-៩

21-ឧសភា-2019 - ម៉ោង 10:13:32am សាវ័កប៉ុលបានសរសេរសំបុត្រ២ច្បាប់ទៅពួកកាឡាទីដើម្បីរៃដង្វាយ ជួយដល់ពួកជំនុំនៅទីក្រុងយេរ៉ូសាឡឹម គឺកណ្ឌគម្ពីរ ២កូរិនថូសជំ៨-៩ ដែលបានបរិយាយអំពីការដាក់ដង្វាយ។ លោកប៉ុលបានប្រើលោកទីតុសដើម្បីរៃដង្វាយដើម្បីជួយដល់ពួកជំនុំទីក្រុងយេរ៉ូសាឡឹម ហើយពួកគេបានណាត់គ្នា នៅត្រូអាសដើម្បីជួបគ្នា តែពេលនោះលោកប៉ុលដើររកលោកទីតុសមិនឃើញ ហើយពេលនោះលោកបានធ្វើដំណើរទៅដល់ក្រុងភីលីពបានជួបលោកទីតុស ហើយមានដំណឹង២យ៉ាងប្រាប់ដល់លោកប៉ុល 1.លោកគ្រូអើយគេមិនដាក់ដង្វាយទេ ពេលខ្ញុំអានសំបុត្រចុងក្រោយរបស់លោកទៅគេមិនបានដាក់ដង្វាយទេ ពេលនោះហើយដែលលោកប៉ុលបានសរសេរសំបុត្រថែមទៀតអំពីការថ្វាយ។ សាវ័កប៉ុលបានបង្រៀនថា អ្នកថ្វាយដង្វាយប្រៀបបានជាអ្នកបញ្ញើ ២ជំពូកទៀតគឺជំ៨-៩ បានសរសេរថាអ្នកថ្វាយប្រៀបបានដូចជាអ្នកដែលបញ្ញើរអញ្ចឹង លោកប៉ុលនិយាយពីដង្វាយគឺនិយាយពីគុណភាព មិនមែននិយាយពីបរិមាណទេ។ ដូច្នេះក្នុងនាមជាអ្នកទទួលបញ្ញើត្រូវចេះចាត់ចែងនូវអ្វីដែលព្រះជាម្ចាស់បានផ្ញើរមកយើង។

1


I-ដើម្បីឲ្យមានគុណភាពពីការថ្វាយគឺយើងត្រូវៈ ក.ត្រូវថ្វាយខ្លួនយើងដល់ព្រះជាមុនសិន (២កូរិន៨៖៥) ឧទាហរណ៍កុំឲ្យយើងគិតថាយើងមាន លុយក្នុងផ្ទះប៉ុន្មាន ក្នុងកុងធនាគារប៉ុន្មាន មានទ្រព្យសម្បត្តិប៉ុន្មាន គឺយើងត្រូវថ្វាយខ្លួនយើងសិន កុំគិតអ្វីផ្សេងក្រៅពីខ្លួនយើង។ ខ.យើងត្រូវថ្វាយខ្លួនយើងក្នុងការងារព្រះ ដូចជាពេលខ្លះយើងគ្រាន់តែអធិស្ថាន ឬក៏ចូលក្នុងព្រះវិហារថ្ងៃអាទិត្យ ចូលរួមសិក្ខាសាលា សន្និបាត ប្រជុំគ្នា រួចហើយបែកគ្នា ចូលរួលអ្វីផ្សេងៗតែដល់ពេលចេញទៅ រៀនមិនដែលដាច់ ប្រជុំជាប់ តែដល់ពេលចេញទៅមិនដែលសោះ។ គ.ត្រូវគិតថាការថ្វាយដង្វាយគឺជាឯកសិទ្ធ(២កូរិន៨៖៣-៤) ត្រូវគិតថាការថ្វាយដង្វាយរបស់គឺជាអភ័យឯកសិទ្ធ មិនមែនដោយសារជៀសមិនផុត មិនមែនដោយបង្ខំទេ គឺអ្វីដែលយើងមានសិទ្ធថ្វាយដល់ទ្រង់ក្នុងការងារឬពន្ធ័កិច្ចរបស់ព្រះជាម្ចាស់ដែរ នោះហើយគឺជាដង្វាយដែលមាន គុណភាព។ ឃ.ថ្វាយដោយអំណរ(២កូរិន៨៖២)គឺមិនមែនជាបន្ទុកទេ ថ្វាយដោយទូលាយ ចិត្តទូលាយដោយសប្បាយ គឺត្រូវថ្វាយដោយអំណរ ង.គឺថ្វាយដោយសទ្ធា(២កូរិន៨៖២) គឺដើម្បីតែសយើងថា ជំនឿយើងនៅលើផែនដីនេះយក របស់លោកិយ៍ជារបស់អចិន្រ្តៃឬយកជំនឿយើងជាអចិន្រ្តៃឬយ៉ាងណា ដូច្នេះនៅពេលដែលយើងបានយល់ថាអ្វីដែលនៅលោកិយ៍នេះជារបស់មិនឋិតឋេរនោះហើយដែលយើង ត្រូវរកនគរព្រះជាមុនមិនមែនរបស់លោកិយ៍ដែលមិនឋិតថេរដែលយើងត្រូវគិតវាខ្លាំងនោះទេ។

1


II.ភាពងាយរងគ្រោះនៃការថ្វាយមានអ្វីខ្លះ?ចំនុចនេះគឺត្រូវដឹង(២កូរិន៨៖២-៥) ទោះបីក្នុងគ្រាលំបាកឬទុក្ខវេទនាយើងឃើញថាពួកជំនុំនៅទីនោះគឺចង់អោយប៉ូលយកដង្វាយនោះយកទៅជួយដល់ពួកជំនុំដែលខ្វះខាត គឺអង្វរដល់ប៉ូលអោយយកដង្វាយនោះទៀតផង។ សូមមើលគម្ពីរដំណឹងល្អ ដែលស្រ្តីថ្វាយដង្វាយ២ស្លឹង ហើយនឹងស្រ្តីនៅសារិបតា
របាំងជីវិត៖ភាពពិតនៃជីវិតរបស់យើងតែងតែខិតខំរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិតផ្គត់ផ្គង់គ្រួសារដើម្បីខ្លួនឯងនិងសាច់ញាតិសន្តានរបស់ខ្លួន ហើយពេលខ្លះយើងរាល់គ្នាគិតតែខ្លួនឯងតែប៉ុណ្ណោះដើម្បីបំពេញសេចក្តីត្រូវការផ្សេងៗ យើងមិនបានចាត់ចែងនូវទ្រព្យសម្បត្តិដែលព្រះបានផ្ញើរមកយើងអោយបានត្រឹមត្រូវទេ ហើយយើងយកទៅចាត់ចែងទៅតាមនិស្ស័យសាច់ឈាមរបស់យើង ហើយយើងឃើញថាមានគ្រីស្ទបរិស័ទច្រើនណាស់ដែលចំណាយពេលវេលាដើម្បីរត់តាមលុយមិនឈប់សំរាកពីការងារសូម្បីតែថ្ងៃអាទិត្យទៀតផង ហើយក៏លែងមកព្រះវិហារក៏មាន ហើយមិនត្រឹមតែប៉ុណ្ណោះគេយកលុយធ្វើជាព្រះរបស់គេទៀតផង ដូចដែលក្រឹតវិន័យទី១ដែលចែងថា មិនត្រូវអោយឯងមានព្រះឯណាទៀតឡើយ បានន័យថាពេលណាដែលចិត្តអស់លោកអ្នកបងប្អូនប្រាថ្នា ពឹងអាងឬមហិចតាចង់បាននោះហើយគឺជាព្រះអស់លោកអ្នក បច្ចុប្បន្ននេះយើងឃើញថាគ្រីស្ទ បរិស័ទច្រើនណាស់ក្នុងនោះក៏មានយើងរាល់គ្នាក្នុងនោះដែរ និងមនុស្សផ្សេងៗទៀតដែលយើងឃើញថា ហៀរពោរពេញទៅដោយអំពើបាបដែលគេយកមាសប្រាក់ ទ្រព្យសម្បត្តិ លុយកាក់ ភាពអាត្មានិយម កេរ្តិ៍ឈ្មោះ តំណែងសក្ក័យស តួនាទី មុខមាត់ ដើម្បីពឹងអាងក្នុងជីវិតរបស់ពួកគេ ហើយការទាំងនោះគេមិនដឹងខ្លួនថាគេធ្វើអ្វីទេហើយគេគិតថាវាត្រឹមត្រូវ យ៉ាងណាមិញយើងក៏ដូចគ្នាដែរ ដោយសារនិស្ស័យពុករលួយ ឬនិស្ស័យបាបក្នុងជីវិតសាច់ឈាមនេះ យើងតែងតែប្រាថ្នាចង់បានវាមកក្នុងជីវិតម្នាក់ៗ ផ្លូវទាំងអម្បាលមាណដែលយើងលឺអម្បាញ់មិញនេះវានឹងដឹកនាំយើងអោយទៅរកផ្លូវវិនាសហិនហោចយ៉ាងពិតប្រាកដមែន គឺគ្មានផ្លូវណាដែលជួយបងប្អូនទៅរកផ្លូវព្រះឃើញឡើយ លទ្ធផលចុងក្រោយគឺនាំអោយមានការបែកបាក់ ប្រេះស្រាំ ហើយវាគ្រាន់តែជាការបោកបញ្ឆោតខ្លួនឯង និងអ្នកដ៏ទៃតែប៉ុណ្ណោះ ចុងក្រោយគឺបឹងភ្លើងអស់កល្បជានិច្ច។
ដំណឹងល្អ៖ តែដោយសារព្រះគុណ សេចក្តីស្រឡាញ់ និងមេត្តាករុណារបស់ទ្រង់ ទ្រង់បានទតឃើញការទាំងអស់នេះហើយដែលជារបាំងជីវិតសំរាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ គឺព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាទ្រង់អោយមកសង្រ្គោះយើងរាល់គ្នាតាមរយៈព្រះរាជបុត្រាទ្រង់គឺព្រះនាមថា ព្រះយេស៊ូវគ្រីស្ទ ដើម្បីអោយយើងអាចចូលក្នុងសមាជិកគ្រួសារនៃទ្រង់ ហើយតាមរយៈពិធីបុណ្យជ្រមុជទឹកតែ១ ជំនឿតែ១ ព្រះបន្ទូលតែ១ ដែលទ្រង់បានប្រទាន ពេលនោះព្រះវិញ្ញាណទ្រង់បានដឹកនាំយើងអោយដើរតាមផ្លូវរបស់ទ្រង់វិញ ហើយអោយយើងបានយល់ពីរបស់ដែលទ្រង់បានផ្ញើរ ផ្ទុកផ្តាក់ដល់យើងហើយអោយយើងចេះចាត់ចែងទៅតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់វិញ។ ដូច្នេះមេរៀនថ្ងៃនេះបានដាស់តឿនក្រើនរំលឹកយើងគ្រប់ៗគ្នា អោយចេះថ្វាយចិត្តទៅចំពោះព្រះជាម្ចាស់ និងដង្វាយដែលត្រូវចូលរួមក្នុងពន្ធ័កិច្ចព្រះជាម្ចាស់ ដែលព្រះបានផ្ញើរយើង គ្រប់ៗគ្នា។ អាម៉ែន!!

អត្ថបទដោយលោកគ្រូ វ៉ាន រ៉ាវី
ពួកជំនុំព្រះគ្រីស្ទលូធើរិនភ្នំពេញ
ថ្ងៃទី ២១ខែឧសភា ឆ្នាំ២០១៩
E-mail: ravy719@gmail.com
សូមព្រះប្រទានពរ