សេរីភាពជាកូនរបស់ព្រះ Free to Be God’s Children

28-ធ្នូ-2018 - ម៉ោង 11:07:00AM ទស្សនៈសហសម័យល្បីល្បាញស្តីអំពីសេរីភាពរបស់មនុស្ស គឺប្រហែលជាបង្ហាញនូវការប្រកួតប្រជែងធ្ងន់ធ្ងរបំផុតចំពោះការយលល់ដឹងនៃអ្នកជឿនៅអាមេរិចខាងជើងស្តីអំពីលក្ខណៈរបស់យើងក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។ គឺមានទស្សនៈ២ស្តីអំពីសេរីភាពរបស់មនុស្ស ទេវបុព្វឆន្ទៈ (Determinism) និង ស្ម័គ្រចិត្តនិយម (Voluntarism) គឺមានភាពទូលំទូលាយក្នុងវប្បធម៌នេះ។ គំនិតទាំងពីរនេះគឺមានភាពផ្ទុយគ្នា ប៉ុន្តែតាមរយៈការគិតរបស់មនុស្សជាច្រើន គំនិតទាំងពីរនេះគឺពិបាកនឹងមានសេចក្តីសុខសាន្តជាមួយនឹងគ្នាណាស់។
សេរីភាពជាកូនរបស់ព្រះ
Free to Be God’s Children ទស្សនៈសហសម័យល្បីល្បាញស្តីអំពីសេរីភាពរបស់មនុស្ស គឺប្រហែលជាបង្ហាញនូវការប្រកួតប្រជែងធ្ងន់ធ្ងរបំផុតចំពោះការយលល់ដឹងនៃអ្នកជឿនៅអាមេរិចខាងជើងស្តីអំពីលក្ខណៈរបស់យើងក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។ គឺមានទស្សនៈ២ស្តីអំពីសេរីភាពរបស់មនុស្ស ទេវបុព្វឆន្ទៈ (Determinism) និង ស្ម័គ្រចិត្តនិយម (Voluntarism) គឺមានភាពទូលំទូលាយក្នុងវប្បធម៌នេះ។ គំនិតទាំងពីរនេះគឺមានភាពផ្ទុយគ្នា ប៉ុន្តែតាមរយៈការគិតរបស់មនុស្សជាច្រើន គំនិតទាំងពីរនេះគឺពិបាកនឹងមានសេចក្តីសុខសាន្តជាមួយនឹងគ្នាណាស់។
ទេវបុព្វឆន្ទៈ
Determinism នេះគឺជាលើកទី១ ចាប់តាំងពីសម័យពួកជំនុំដំបូង មានមនុស្សជាច្រើនស្ថិតនៅក្នុងវប្បធម៌ជុំវិញយើងបានសុំលាលែងខ្លួនរបស់ពួកគេចេញពីប្រភេទនៃទេវបុព្វឆន្ទៈ។ ទេវបុព្វឆន្ទៈបានដាក់អំណាចខ្ពស់បំផុត ចំពោះការសម្រេចចិត្តរបស់មនុស្សជាតិស្ថិតនៅខាងក្រៅការសម្រេចចិត្តរបស់បុគ្គល ដោយដាក់មនុស្សជាតិ ចំពោះសេចក្តីមេត្តាករុណាចំពោះអ្វីមួយស្ថិតនៅខាងក្រៅ។ អំណាចនិងគោលការណ៍នៃវប្បធម៌សម័យរបស់លោកប៉ុល (រ៉ូម៨:៣៨) ត្រូវបានជំនួសដោយទេវបុព្វឆន្ទៈតាមពូជ ឬការបង្ខិតបង្ខំខាងបរិយាកាសជុំវិញ។មនុស្សទាំងឡាយត្រូវបានគេប្រាប់ ហើយជារឿយៗពួកគេជឿថា ពួកគេត្រូវបានជាប់អន្ទាក់ដោយការបង្រួបបង្រួមតាមពូជរបស់ពួកគេ។ ពួកគេមិនអាចក្លាយជាអ្វីដែលកោសិការរបស់ពួកគេមិនបានដាក់កម្មវិធី នោះឡើយ។ ពួកគេដាក់ទោសទៅលើជំងឺ ឬគំរូនៃអត្តចរិតដែលកោសិការរបស់ពួកគេបានដាក់ក្នុងខ្លួនរបស់ពួកគេ។ ម្យ៉ាងវិញទៀត មនុស្សត្រូវបានគេប្រាប់ថា ការអប់រំនិងបរិយាកាសនៃទីលំនៅរបស់ពួកគេគឺជាទម្លាប់គំរូដែលស្ថិតនៅបន្ទាប់ពីភាពដែលអាចនឹងបែកបាក់បាន។ ពួកគេជាជនរងគ្រោះនៃសង្គម និងប្រព័ន្ធសេដ្ឋកិច្ចដែលបានកាត់បន្ថយពួកគេយ៉ាងមានប្រសិទ្ធភាពចេញពីប្រយោជន៍ចម្រងនៅក្នុសង្គម ហើយគឺមានកិច្ចការតិចតួចណាស់ ដែលពួកគេអាចដោះស្រាយបាន។ មនុស្សជាតិរស់នៅ ក្នុងទស្សនៈរបស់អ្នកទេវបុព្វឆន្ទៈ “លើសពីសេរីភាព និងភាពថ្លៃថ្នូរ” បានធ្វើឲ្យប្រសើរឡើងតាមរយៈ “ភស្តុតាង” ពីធម្មជាតិ និងវិទ្យាសាស្រ្តសង្គម។ ទេវបុព្វឆន្ទៈនិយមហាក់បីដូចជាអះអាងជាច្រើនអំពីបទពិសោធន៍របស់មនុស្ស។ ក៏ប៉ុន្តែគ្រប់ទាំងភស្តុតាងដែលអ្នកបកស្រាយសម័យបច្ចុប្បន្នអំពីស្ថានភាពមនុស្សនៃការប្រមូលផ្តុំចំពោះទស្សនៈទេវបុព្វឆន្ទៈបានបរាជ័យដើម្បីឲ្យយើងជឿពេញលេញ។ កិច្ចការនេះគឺជនរង់គ្រោះម្នាក់នៃធម្មជាតិ ឬ ការជួយឲ្យរីកចម្រើននេះស្រែកឡើងប្រឆាំងជាមួយនឹងការជំនុំជម្រះ។
ស្ម័គ្រចិត្តនិយម
Voluntarism ទស្សនៈដែលផ្ទុយពីទេវបុព្វឆន្ទៈនិយមគឺស្ម័គ្រចិត្តនិយម។ ស្ម័គ្រចិត្តនិយមគឺជាការជឿថាឆន្ទៈរបស់មនុស្សគឺមានសេរីភាពក្នុងការអនុវត្តជម្រើសរបស់វាលើកិច្ចការជាច្រើន ទោះបើមិនមែនជម្រើសទាំងអស់ចំពោះបុគ្គលម្នាក់។ ការជឿលើឆន្ទៈសេរី ឬជម្រើសនៃសេរីភាពរបស់មនុស្ស គឺស្ថិតនៅលើចំណុចសំខាន់នៃ ប្រព័ន្ធនៃការឲ្យតម្លៃរបស់អាមេរិចខាងជើងសម័យបច្ចុប្បន្ន។ វាបានកើតឡើងតាមរយៈការជឿថាបុគ្គលម្នាក់ត្រូវតែថែរក្សាខ្លួនរបស់គាត់ ឬរបស់នាង។ ឫសគល់របស់ស្ម័គ្រចិត្តនិយមគឺជាផ្នែកមួយនៃគំនិតរបស់សាសន៍ក្រិចសម័យបុរាណ។ នៅសម័យរុងរឿងនៃទស្សនៈវិទ្យារបស់សាសន៍ក្រិច ក្នុងសម័យកាលរបស់លោកសូក្រាត លោកប្លាតុង និងលោកអារីស្តូត រូបភាពអំពីព្រះអាទិករត្រូវបានបន្ទាបមកត្រឹមគំនិតខាងសាសនាប៉ុណ្ណោះ។ មនុស្សជាតិត្រូវបានទុកឲ្យនៅម្នាក់ឯងដើម្បីសម្រេច និងគ្រប់គ្រងលើវេសនារបស់ខ្លួន។ ដើម្បីនឹងគិតតាមរយៈមូលដ្ឋានផែនការណ៍សម្រាប់សកម្មភាពរបស់មនុស្សជាតិតាមរបៀបបែបនេះ វាជាការសំខាន់ណាស់ដើម្បីអះអាងឲ្យបានទូលាយអំពីឆន្ទៈរបស់មនុស្ស ប្រសិនបើមិនមែនទាំងអស់ មិនបានដាក់កំរិតដោយភាពសំខាន់ តាមរយៈកំលាំង ឬស្ថានភាពខាងក្រៅ។ ប្រទេសក្រិចបានស្ថាបនាសង្គមមានជោគជ័យមួយលើមូលដ្ឋាននៃការជឿបែបនេះ។ ពួកគេបានស្វែងយល់ឃើញថា យ៉ាងហោចណាស់ ការលើកទឹកចិត្តចំពោះសង្គមឲ្យមានសកម្មភាពប្រព្រឹត្តិ ដោយមានសេរីភាព ដោយយោងទៅតាមស្តង់ដារសមហេតុផល ដោយដឹកនាំទៅការគ្រប់គ្រងល្អ និងមានប្រយោជន៍សម្រាប់សង្គមទាំងមូលចំពោះសហគម។

1


នៅក្នុងកំឡុងពេលនៃសម័យ “Enlightentment សម័យកាលបំភ្លឺ= the period in the 18th century in Europe, when many people began to emphasize the importance of science and reason, rather than religion and tradition)” សតវត្សរ៍ទី១៨ ប្រទេសនៅទ្វីបអឺរ៉ុបមានសេចក្តីសន្និដ្ឋាននៃសេចក្តីបង្រៀននេះដូចគ្នា។ ដោយការស្អប់ខ្ពើមសង្គ្រាមជាង១សតវត្សរ៍ ការស្អប់ខ្ពើមចំពោះជម្លោះខាងសាសនា និងការកើតឡើងនៃការដាក់ទំនុកចិត្តលើខ្លួនឯងពីព្រោះតែបច្ចេកទេស និងការរីចម្រើនខាងវេជ្ជសាស្រ្ត ពួកគេស្វែងរកឃើញដំណោះស្រាយចំពោះបញ្ហានៅក្នុងការអនុវត្តចំពោះនៃហេតុផលរបស់មនុស្ស ដែលប្រតិបត្តិក្នុងសេរីភាពនៃជម្រើស។ អ្នកសនិទានករ (ជនហេតុផលនិយម) ក្នុងសម័យនេះបានបង្ខំឲ្យមានកេរ្តិ៍ដំណែលរបស់សាសន៍ក្រិចដែលបានផ្តល់និយមន័យចំពោះមនុស្សជាតិទៅលើ ឆន្ទៈសេរី គំនិត និងគ្រប់គ្រង់ខ្លួនឯង (លោក ប្រេកបានដាក់នូវការអនុវត្តនដែលអាក្រក់ជាច្រើនចំពោះទស្សនៈនេះ លើសហគមដោយដាក់ឲ្យពួកគេប្រតិបត្តិ ប្រពៃណីនិងសារៈសំខាន់នៃសេដ្ឋកិច្ចសម័យដើម)។ ទស្សនៈនេះគឺជាផ្នែកមួយ នៃមូលដ្ឋានទ្រឹស្តីរបស់បដិវត្តន៍របស់អាមេរិច។ ជោគជ័យនៃបដិវត្តន៍ និងជោគជ័យនៃសង្គមគឺត្រឹមតែអាចធ្វើឲ្យប្រសើរទស្សនៈចំពោះមនុស្សជាតិនេះប៉ុណ្ណោះ។
ចំពោះគំនិតនៃឆន្ទៈសេរី ដោយធ្វើការឯករាជ្យមិនទាក់ទងជាមួយនឹងព្រះអាទិករ ហើយនឹងគ្រប់គ្រងខ្លួនឯងដោយពឹងផ្អែកលើហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ គឺមិនអាចស្វែងរកឃើញក្នុងបទគម្ពីរឡើយ។ ការពិពណ៌នាអំពីសេរីភាពរបស់មនុស្សតាមរយៈអ្នកសរសេរព្រះគម្ពីរ គឺមិនមានក្នុងអវត្តមាននៃស្ថានភាពណាមួយ ដែលបានឃុំឃាំង ឬបង្រួមឲ្យតូចសម្រាប់សមកម្មភាពរបស់មនុស្ស និងអត្តចរិតនោះឡើយ។ សេរីភាពដ៏ពិតរបស់មនុស្សគឺជាអំណោយទានមកពីព្រះជាម្ចាស់ ដើម្បីប្រើប្រាស់នៅក្នុងការតាក់តែងរបស់ទ្រង់សម្រាប់គោលបំណងរបស់ទ្រង់ប៉ុណ្ណោះ។ នេះមិនមែនជាភាពខ្វះខាត ឬជាការដាក់កំរិតនោះឡើយ។ វាជាវិធីសាស្រ្តរបស់ព្រះជាម្ចាស់ដែលទ្រង់បានបង្កើតយើងមក។ ទ្រង់បានបង្កើតខ្ញុំឡើង (មានសេរីភាពជាខ្ញុំ) ប៉ុន្តែគឺសេរីភាព “ខ្ញុំ” ដែលទ្រង់បានតាក់តែង និងកំណត់ឲ្យ។ ទ្រង់បានបង្កើតយើងឡើងមក មិនមែនខ្លួនយើងបង្កើតខ្លួនឯងនោះឡើយ។

1


គំនិតនៃបទគម្ពីរស្តីអំពីសេរីភាព
The Biblical Concept of Freedom សេរីភាពស្ថិតនៅក្នុងការរចនារបស់ព្រះជាម្ចាស់នាំមកនូវព្រះពរ និងការបំពេញចំពោះមនុស្សជាតិ។ ជាដំបូង អំណោយទាននៃសេរីភាពរបស់ព្រះជាម្ចាស់គឺបានរំដោះខ្ញុំពីគ្រប់អ្វីៗទាំងអស់ដែលគំរាមកំហែងដល់ខ្ញុំ។ សេរីភាពរបស់ព្រះជាម្ចាស់បានអនុញ្ញាតឲ្យអ័ដាម និងនាងអេវ៉ារស់នៅដោយគ្មានការភ័យខ្លាច មានសុវត្តិភាព និងស្ថិតនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ជាប្រាកដ។ អំណោយទានថ្មីនៃសេរីភាពរបស់ព្រះជាម្ចាស់ក្នុងព្រះគ្រីស្ទបានប្រទានសេរីភាពគេចចេញពីគ្រប់ទាំងការអាក្រក់ ដែលបានគំរាមកំហែងដល់មនុស្សដែលជាអ្នកមានបាប៖ សេរីភាពចេញពីអំពើបាប ការដាក់ទោស សេចក្តីស្លាប់ និងការដាក់ទោសនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ជាមួយនឹងគ្នានោះ អំណោយទានថ្មីនៃសេរីភាពក្នុងព្រះគ្រីស្ទបាននាំត្រឡប់មកវិញនូវ សេរីភាពសម្រាប់់ការបំរើ ចំពោះព្រះជាម្ចាស់និងចំពោះគ្រប់របស់ទាំងឡាយដែលទ្រង់បង្កើតឡើង។ ការរស់នៅក្នុងសាឡូម (សេចក្តីសុខសាន្ត) ក្នុងភាពសុខដុមរមនា និងសន្តិភាពជាមួយនឹងមនុស្សជាតិដទៃទៀត និងគ្រប់របស់ទាំងឡាយដែលមិនមែនជាមនុស្សរបស់ទ្រង់ ផ្តល់ឲ្យយើងនូវបទពិសោធន៍ពិតនៃសេរីភាពរបស់មនុស្ស។

1