ប្រភពដើមនៃអំពើបាប

30-វិច្ឆិកា-2018 - ម៉ោង 5:07:52am តាមរយៈមេរៀននៃគោលជំនឿគ្រីស្ទបរិស័ទ យើងដឹងព្រះគម្ពីរបង្រៀនថាមនុស្សទាំងអស់បានកើតមកដោយការខូចបង់ក្នុងនិស្ស័យជាមនុស្សរបស់យើង។ ពោលគឺគ្រប់គ្នាចាប់តាំងពីលោកអ័ដាមនិងនាងអេវ៉ារៀងមកបានកើតមកគ្មានលទ្ធភាពដើម្បី «កោតខ្លាច ស្រឡាញ់ និងទុកចិត្តព្រះជាងអ្វីៗទាំងអស់»។ យើងភាគច្រើនយល់ច្រឡំពីទ្រង់ទ្រាយប្រភពដើមនៃអំពើបាបរបស់យើងថា គ្រាន់តែជាមិនបរិសុទ្ធដែលយើងអាចយកជ័យជំនះបានបើយើងគ្រាន់តែចំណាយពេល និងកំឡាំងដើម្បីជំនះលើវា។ វាអាក្រក់ជាងការគិតបែបនោះខ្លាំងណាស់! ពីព្រោះយើងអានក្នុងលោកុប្បត្តិ ៣:១­៥ ដែលចែងថា៖ ១ ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណា នៅក្នុងសួនច្បារមែនឬ? ២ ស្រ្តីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន ៣តែត្រង់ដើមឈើមួយដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់។ ៤ រួចពស់ក៏និយាយទៅស្រ្តីថា អ្នកមិនស្លាប់ជាពិតមែនទេ ៥ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង។

1

សាតាំងវាយប្រហារលោកអ័ដាម និងនាងអេវ៉ាតាមរយៈការលួងលោមអោយពួកគេបះបោរនឹងអំណាចរបស់ ព្រះដ៏មានព្រះចេស្តា។ វាញុះញុងអ្នកទាំងពីរនេះ អោយមានគំនិត ក្លាយជាព្រះ ផ្ទាល់!មានពាក្យនិយាយមកថាក្នុងជម្រៅនិស្ស័យបាបរបស់យើង គឺជាការប្រាថ្នាចង់សម្លាប់ព្រះជាម្ចាស់ ហើយក្លាយជាព្រះផ្ទាល់។ យើងចង់គ្រប់គ្រង! នេះគឺ ជាវិសាលភាពដ៏គួរអោយភ័យខ្លាចបំផុត និងជាការពិតនៃប្រភពដើមនៃអំពើបាប។

1


ហេតុនេះមូលដ្ឋានពីខាងក្រោយអំពើបាប គឺពិតជាមិនមែនស្ថិតលើបញ្ហាយើងស្តាប់បង្គាប់ ឬក៏មិនស្តាប់បង្គាប់តាមក្រិត្យវិន័យរបស់ព្រះទេ ក៏ប៉ុន្តែគឺស្ថិតលើការដែលយើងមានឆន្ទៈ ឬគ្មានឆន្ទៈថ្វាយរាល់សិរីល្អដល់ទ្រង់ដោយ « កោតខ្លាច ស្រឡាញ់ និងទុកចិត្តព្រះជាងអ្វីៗទាំងអស់» វិញទេតើ។ អំពើបាបបំពានបញ្ញតិទីមួយ។ ការមិនស្តាប់បង្គាប់ នឹងក្រិត្យវិន័យជាក់លាក់ណាមួយរបស់ព្រះ គឺគ្រាន់តែជាការសំដែងនូវការបដិសេធន៍ មិនថ្ចាយបង្គំទ្រង់ជាងអ្វីៗផ្សេងទៀតប៉ុណ្ណោះ។ ដូច្នេះអំពើបាបដ៏ធំរបស់មនុស្សជាតិគឺជាសេចក្តីអំណួតរបស់គេ វាមិនមែនជាទង្វើរបស់ពួកគេឡើយទេ។ ម៉្យាងវិញទៀត ចំណុចនេះជួយអោយយើងពន្យល់បកស្រាយនូវមូលហេតុដែលយើងមានឆន្ទៈទទួលស្គាល់នូវកំហុសលេចធ្លោទាំងឡាយរបស់យើង តែនៅក្នុងជម្រៅចិត្តរបស់យើងវិញមិនដែលជឿថាខ្លួនយើងបានធ្វើខុសឡើយ។ នៅក្នុងគំនិតរបស់យើង កំហុសឆ្គងទាំងឡាយរបស់យើងគឺមិនពិតជាអំពើបាបទេ! កំហុសនិមួយៗគឺអាចយល់បានអាចពន្យល់បាន និងទីបំផុតអាចធ្វើជាលេសបាន ផងដែរ។ នេះព្រោះតែនិស្ស័យបាបចាស់របស់យើង ចង់រក្សាតំណែងជាចៅក្រមលើអ្វីៗទាំងអស់ និងធ្វើការដើម្បីមាននូវសហវត្តមាន ជាមួយនឹងព្រះជាជាងចុះចូល នឹងព្រះអង្គ។ ទីបំផុត នេះគឺជាមូលហេតុដែលពាក្យបន្ទូលព្រះនិងមាគ៌ានៃឈើឆ្កាងនៅរក្សាជាបរមតិ ចំពោះមនុស្សខាងផ្នែកសាច់ឈាម។ វាគឺជាប្រភពដើមនៃអំពើបាបនេះហើយ ដែលបណ្ឌិតលូធ័រលើកយកមកសម្តែងប្រាប់ដល់យើងតាមរយៈកិច្ចពិភាក្សារបស់គាត់ ហើយវាគឺជាកំឡាំងជម្រុញទឹកចិត្តពីខាងក្រោយដែលលូធ័រលោកហៅថាជា «ទេវសាស្ត្រនៃសិរីល្អ (Theology of Glory)»។

1