ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់រាស្រ្តរបស់ទ្រង់

14-វិច្ឆិកា-2018 - ម៉ោង 5:19:23PM ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិដែលទ្រង់បានបង្កើតឡើង គឺមានទម្រង់ជាក្រឹត្យវិន័យនិងដំណឹងល្អ។ ការរចនារបស់ទ្រង់ចំពោះជីវិតរបស់មនុស្សបានកើតឡើងតាមរយៈការបង្គាប់។ ព្រះអំណោយទាននៃជីវិតថ្មីសម្រាប់មនុស្សដែលទ្រង់បានបង្កើតគឺកើតឡើងតាមរយៈសេចក្តីសន្យារបស់ទ្រង់ដើម្បីធ្វើជាព្រះរបស់យើង សេចក្តីសន្យារបស់ទ្រង់ ដើម្បីនឹងមើលហើយថែរក្សាយើងក្នុងនាមជាកូនរបស់ទ្រង់។ សូម្បីតែអស់អ្នកដែលមិបានទទួលអំណោយទាននៃសេចក្តីជំនឿអាចនឹងធ្វើការប៉ាន់ស្មានបានយ៉ាងត្រឹមត្រូវអំពីការរចនាសម្រាប់ជីវិតមនុស្សរបស់ទ្រង់។ ក្រឹត្យវិន័យនិយាយទៅកាន់មនុស្សមានបាបតាមរយៈតាមរយៈការបើកសម្តែងជាទូទៅ តាមរយៈបទពិសោធន៍មួយចំនួននៃបទពិសោធន៍របស់មនុស្ស។ ប៉ុន្តែព្រះជាម្ចាស់បានប្រទានផ្លូវតាមរយ៖ដំណឹងល្អ តាមបំណងព្រះវរបិតាដែលពេញដោយព្រះគុណចំពោះមនុស្សមានបាបតែរយៈការបើកសម្តែងជាក់លាក់មួយនៃការកើតមកជាមនុស្សនៃព្រះរាជបុត្រាតែមួយរបស់ ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ហើយនឹងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានបណ្តាលឲ្យតែងឡើង នៅពេលដែលពួកគេបានផ្តល់នូវទីបន្ទាល់ចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ក្នុងព្រះយេស៊ូវគ្រីស្ទ និងតាមរយៈពាក្យសំដីរបស់គ្រីស្ទបរិស័ទប្រើប្រាស់សម្រាប់នាំការប្រកាសនៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដទៃ។

4


ទម្រង់នៃការបើកសម្តែងជាក់លាក់របស់ទ្រង់បានកើតឡើង តាមរយៈពាក្យបន្ទូលប្រកាសដែលពេញដោយអំណាច។ ដូចដែលបានកត់ត្រាខាងដើម ព្រះជាម្ចាស់បានប្រទានដល់មនុស្សដែលទ្រង់បានបង្កើតនូវវិធីសាស្រ្តមួយចំនួនដើម្បីសិក្សាអំពីទំហំនៃខ្សែរឈរជីវិតរបស់មនុស្សបានរៀបចំឡើង។ នៅលោកខាងលិចសម័យទំនើបនេះចូលចិត្តចំណេះដឹងដែលយើងឡើងតាមរយៈការធ្វើពិសោធន៍ តក្កវិជ្ជា ឬក៏ការទទួលស្គាល់នូវសោភ័ណនិយម។ វិធីសាស្រ្តនៃការសិក្សាបែបនេះគឺឈរឡើងនៅក្រោមការគ្រប់គ្រងរបស់មនុស្ស។

4


តែយ៉ាងណាមិញ ចំណេះដែលពេញដោយអំណាចគឺមិនស្ថិតនៅក្រោមអំណាចរបស់អ្នកសិក្សានោះឡើយ។ នៅពេលដែលយើងសិក្សាអំពីសម្លេងនៃអំណាច នោះគឺគ្មានការសាកល្បងឡើងតែគឺជាសេចក្តីពិត។ ប្រសិនបើយើងទទួលស្គាល់លក្ខណៈរបស់យើងជាមនុស្សដែលទ្រង់បង្កើត នោះយើងត្រូវតែសិក្សាអំពីព្រះអាទិករ និងព្រះសូសៀងនៃព្រះជាម្ចាស់ដោយពឹងផ្អែកលើព្រះចេស្តារបស់ទ្រង់។ អ្នកមានបាបចូលចិត្តធ្វើការពិសោធន៍ ឬវាយតម្លៃទៅលើទីសំគាល់ ពួកគេចូលចិត្តធ្វើការវិភាគដោយរកហេតុផល ឬវាយតម្លៃលើបញ្ញា។ ព្រះជាម្ចាស់មានព្រះបន្ទូល ហើយមានសេចក្តីពិត។ មនុស្សមានបាបបានចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីល្ងីល្ងើរ និងជាសេចក្តីកំសោយ ប៉ុន្តែនោះគឺជាទម្រង់នៃព្រះសូសៀងដែលលពេញដោយអំណាចរបស់ទ្រង់ ដែលបាននាំមកនូវអំណាច និងប្រាជ្ញារបស់ទ្រង់មកកាន់ពួកយើងទាំងអស់គ្នា (១ កូរិនថូស ១:១៨-២:១៦)។ នេះគឺជាទ្រឹស្តីនៃសេចក្តីជំនឿ។
ការបើកសម្តែងជាក់លាក់របស់ព្រះជាម្ចាស់អំពីរូបអង្គទ្រង់កើតឡើងតាមរយៈជាអង្គបុគ្គល និងមានទម្រង់ជាគម្រោងផែនការ។ ទ្រង់មានបន្ទូលមកកាន់ពួកយើង ត្រឹមកំរិតជាមនុស្ស តាមរយៈមនុស្សដែលទ្រង់បានបង្កើតដូចជាយើង និងតាមរយៈភាសារបស់មនុស្សដែលយើងបានយល់ និងប្រើប្រាស់សម្រាប់ការរកនៅជាប្រចាំថ្ងៃ។ តែយ៉ាងណាមិញ ទ្រង់មានបន្ទូលអំពីសេចក្តីស្រលាញ់ និងប្រធានបទទាំងឡាយដែលខ្ពស់ជាងសមត្ថភាពរបស់យើងដើម្បី យល់អំពីភាពពេញលេញនៃប្រធានបទទាំងនោះ ហេតុដូច្នេះសេចក្តីអាថ៌កំបាំងនៃការសម្តែងចេញអំពីសេចក្តីស្រឡាញ់របស់ទ្រង់នឹងគេចផុតពី ការរៀបចំយ៉ាងជាក់លាក់បទបញ្ញាតិរបស់យើង។ ទ្រង់មានបន្ទូលមកកាន់ពួកយើងអំពីអ្វីដែលយើងចង់ដឹងអំពីអង្គទ្រង់ ទោះបើជាយើងពុំចង់ស្គាល់ទាំងអស់ក៏ដោយ។ ទ្រង់មានបន្ទូលដើម្បីនឹងសង្គ្រោះយើង។

4