ការត្រាស់ហៅពីព្រះ

08-វិច្ឆិកា-2018 - ម៉ោង 3:55:23PM យើងព្រមទទួលស្គាល់សេចក្តីពិតថា យើងមិនអាចមើលឃើញ ស្តាប់ឮ ឬក៏ប៉ះពាល់ព្រះបាននោះទេ។
ប៉ុន្តែភស្តុតាងបានចែងនៅក្នុងសៀវភៅមួយហៅថា “ព្រះគម្ពីរបរិសុទ្ធ”។ ជាសំខាន់សៀវភៅនេះបានរៀបរាប់រឿងប្រាប់ដល់យើងអំពីរូបភាពរបស់ព្រះ និងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងប្រវត្តិសា្រស្រ្ត។ ព្រះគម្ពីរបរិសុទ្ធជួយយើងអោយជឿដោយខ្លួនឯងថា ប្រាកដជាមានព្រះដោយបានប្រាប់យើងអំពី កិច្ចការដ៏អស្ចារ្យ និងមានតម្លៃរបស់ទ្រង់។ “ព្រោះគ្រប់ទាំងផ្ទះ តែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់នេះ គឺជាព្រះវិញ” (ហេព្រើរ ៣:៤)។

4


តើយើងអាចដឹងអំពីព្រះក្រៅពីព្រះគម្ពីរបរិសុទ្ធយ៉ាងដូចម្តេច?“ដ្បិតអ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមកទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក” (រ៉ូម ១:២០)។យើងបានឃើញសកម្មភាពព្រះតាមរយៈធម្មជាតិ និងតាមការកកើតទ្បើងគ្រប់របស់ទាំងអស់នៅលើពិភពលោកនេះ។ “ប៉ុន្តែ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេដោយទ្រង់តែងតែផ្សាយព្រះគុណមកគឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ និងសេចក្តីអំណរ” (កិច្ចការ ១៤:១៧)។

4

តើព្រះជាអ្វី?
ព្រះទ្រង់ជាអ្នកបង្កើតពិភពលោក និងគ្រប់របស់ទាំងអស់ រួមទាំងមនុស្សជាតិផងដែរ។ អ្វីៗទាំងអស់ដែលជាស្នាព្រះហស្តរបស់ទ្រង់ គឺល្អឥតខ្ចោះ។ “ ដ្បិតព្រះដែលបង្កើតលោកីយ៍ និងរបស់សព្វសារពើ ព្រះអង្គនោះទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី…” (កិច្ចការ ១៧:២៤)។ តើព្រះប្រដូចទៅនឹងអ្វី ហើយអ្វីជាគុណសម្បត្តិរបស់ទ្រង់?គ្មានអ្នកណាម្នាក់ដែលឃើញព្រះទេ។ ហេតុដូច្នេះហើយ បានជាព្រះគម្ពីរបរិសុទ្ធក៏បញ្ជាក់ផងដែរថា “គ្មានអ្នកណាដែលឃើញព្រះឡើយមានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ” (យ៉ូហាន ១:១៨)។
ដូច្នេះគ្មានអ្នកណាអាចព៌ណនាទម្រង់របស់ព្រះបានទេ មានតែព្រះគម្ពីរបរិសុទ្ធដែលប្រាប់យើងពីរូបរាង និងគុណសម្បត្តិរបស់ទ្រង់៖ ព្រះទ្រង់ជាវិញ្ញាណ “ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្តីពិតដែរ” (យ៉ូហាន ៤:២៤)។
ព្រះទ្រង់គង់នៅអស់កល្ប “ គឺមុនដែលអស់ទាំងភ្នំបានកើតឡើងក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដីនិងមនុស្សលោកនៅឡើយចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ចនោះគឺទ្រង់ហើយជាព្រះ” (ទំនុកដំកើង ៩០:២)។ ព្រះទ្រង់ជ្រាបគ្រប់ទាំងអស់ “ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួននោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង” (១យ៉ូហាន ៣:២០)។ “សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ” (ម៉ាថាយ ១០:៣០)។ “…ដ្បិតទ្រង់ជ្រាបទាំងសេចក្តីលាក់កំបាំងនៅក្នុងចិត្តផង” (ទំនុកដំកើង ៤៤:២១)។
ទ្រង់មិនធ្វើតាមឬអីឬសេចក្តីដែលទ្រង់មានព្រះបន្ទូល តើមិនសំរេចតាមទេឬអី” (ជនគណនា ២៣:១៩)។ ព្រះទ្រង់បរិសុទ្ធ “…ដ្បិតអញនេះ ដែលជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ” (លេវីវិន័យ ១៩:២)។ ព្រះទ្រង់ត្រឹមត្រូវ/យុត្តិធ៌ម “ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់” (ចោទិយកថា ៣២:៤)។ ព្រះទ្រង់ជាសេចក្តីស្រទ្បាញ់ “…ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ តែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯង” (១យ៉ូហាន ៤:៧-៨)។
ការត្រាស់ហៅពីព្រះ“ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិតអ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំនោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ” (យ៉ូហាន ១១:២៥-២៦)។ តាមរយៈខនេះ ព្រមទាំងសេចក្តីស្រទ្បាញ់របស់ទ្រង់ដល់យើង ព្រះយេស៊ូវគ្រីស្ទទ្រង់ត្រាស់ហៅយើងអោយជឿដល់ទ្រង់។ ទ្រង់ផ្តល់អោយនូវការអត់ទោសបាប សេចក្តីសង្ឃឹម ក្តីអំណរ សុភមង្គល ការកកក្តៅ សេចក្តីទុកចិត្ត សេចក្តីសុខសាន្ត និងជីវិតថ្មីមួយដល់យើង។
ទ្រង់មានបន្ទូលថា “… ខ្ញុំបានមកដើម្បីអោយអ្នករាល់គ្នាមានជីវិត ហើយអោយមានជីវិតនោះពេញបរបូរផង ” (យ៉ូហាន ១០:១០)។ ទ្រង់ត្រាស់ហៅយើងអោយមកឯទ្រង់ ដើម្បីទទួលយកជីវិតពេញបរបូរ គឺជាជីវិតមួយដែលជឿទុកចិត្ត និងពឹងពាក់លើទ្រង់ទុកជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ។ ព្រះបានប្រទានដល់មនុស្សមានបាបដែលគ្មានទីពឹង ជាមួយនឹងការស្រទ្បាញ់ សប្បុរស និងការអត់ទោស។ ព្រះទ្រង់បានប្រទានព្រះយេស៊ូវគ្រីស្ទអោយមកកើតជាមនុស្ស និងសុគតនៅលើឈើឆ្កាង។ ក្រោយមកព្រះទ្រង់បានប្រទានអោយទ្រង់មានព្រះជន្មរស់ទ្បើងវិញ ដើម្បីអោយទ្រង់អាចនឹងនាំមនុស្សគ្រប់ៗរូប អោយចូលទៅក្នុងការប្រកបគ្នាមួយ ដែលពេញដោយសេចក្តីស្រទ្បាញ់របស់ព្រះ។ ព្រះតែងតែសព្វព្រះហឫទ័យទទួលគ្រប់ៗគ្នាទុកជាកូនរបស់ទ្រង់។ នេះហើយដែលទ្រង់បានបង្ហាញពីសេចក្តីស្តទ្បាញ់ដ៏បរិសុទ្ធរបស់ទ្រង់។ តើយើងអាចក្លាយទៅជាកូនរបស់ព្រះដូចម្តេច? យើងលើកឧទាហរណ៍មួយដើម្បីអោយងាយស្រួលយល់ថា យើងជាក្មេងកំព្រាគ្មានឪពុកម្តាយ ហើយយើងចង់អោយមនុស្សដែឡមានចិត្តសប្បុរស យកយើងទៅជាកូនចិញ្ចឹម។ ការងារត្រូវធ្វើជាដំបូង គឺអ្នកដែលត្រូវយកទៅចិញ្ចឹមរៀបចំចុះហត្ថលេខាជាស្រេច លើរាល់ឯកសារទាំងអស់ដែលពាក់ព័ន្ធ។ បន្ទាប់មកយើងនឹងបានស្គាល់គាត់ច្បាស់ ពីលក្ខណៈរបស់ឪពុកម្តាយចិញ្ចឹមរបស់យើងថា គាត់ស្រទ្បាញ់ និងល្អយ៉ាងណាចំពោះយើង។ ក្រោយមកទៀត ដោយយើងជាកូនចិញ្ចឹមម្នាក់ យើងនឹងនឹកគិតដល់ខ្លួនឯងថា ត្រូវរៀបចំឥរិយាបថបែបណា ដើម្បីអោយបានសមរម្យតបទៅនឹងការសាកល្បង និងសេចក្តីស្រទ្បាញ់របស់គាត់។ ពេលមួយអ្នកទាំងសងខាងបានជួប និងស្គាល់គ្នាទៅវិញទៅមកកាន់តែច្បាស់ ការទាក់ទងគ្នាកាន់តែប្រសើរទ្បើង។ ពេលណាមួយនៅពេលដែលទំនាក់ទំនងបានកាន់តែប្រសើរទ្បើង ចូលទៅដល់កំរិតមួយ ដែលយើងនឹងចោទសួរថា ហេតុអ្វីបានជាគាត់មានបំណងចិញ្ចឹមយើង និងស្រទ្បាញ់យើង។ បន្ទាប់មកឪពុកម្តាយចិញ្ចឹមអាចទាក់ទងយើងទៅតាមទម្រង់នៃការចិញ្ចឹម តាមតួនាទីរបស់គាត់ ដូចជាការផ្តល់សិទ្ធទទួលមរតកដល់យើងទុកដូចជាកូនម្នាក់។ ក្រោយពីបានយល់ និងជឿទុកចិត្តគ្នាទៅវិញទៅមកហើយ យើងដែលជាកូនចិញ្ចឹមម្នាក់ត្រូវតែយល់ និងអបអរចំពោះបរិយាកាសថ្មី ហើយធ្វើអ្វីទៅតាមការសង្ឃឹមទុករបស់គ្រួសារ។ ទីបំផុតទំនាក់ទំនងដ៏ល្អមួយកើតមានទ្បើង ជាបន្តបន្ទាប់រវាងឪពុកម្តាយ និងកូនពេញដោយសេចក្តីស្រទ្បាញ់ ការយោគយល់ និងការអត់ទោស។

4


ការប្រៀបធៀបនេះប្រដូចទៅនឹងយើងម្នាក់ៗ ជាកូនកំព្រាព្រាត់ប្រាស បានកើតមកដោយជាប់មានបាប ដែលគ្មានអ្នកណាម្នាក់អាចគេចចេញបាន។ យើងត្រូវការអ្នកណាម្នាក់យកយើងទៅចិញ្ចឹម ត្រូវការគ្រួសារប្រកបដោយសេចក្តីស្រទ្បាញ់ យកចិត្តទុកដាក់ និងចេះអត់ឱន។ តើនរណាជាឪពុកម្តាយចិញ្ចឹមរបស់យើងដ៏ល្អដែលយើងត្រូវការ? ចម្លើយគឺព្រះ។ ទ្រង់ត្រៀមទទួលយើងជានិច្ច។ តើព្រះទ្រង់ចង់បានអ្វីពីយើង? ១. ព្រះទ្រង់សព្វព្រះហឫទ័យអោយយើងរស់នៅក្នុងទ្រង់ ដូចជាបុត្រាបុត្រីរបស់ទ្រង់។ “ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុនសំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទតាមបំណងព្រះហឫទ័យទ្រង់” (អេភេសូ ១:៥)។ ២. ដែលទ្រង់ទទួលយើងទុកជាកូនរបស់ទ្រង់ ជាផលមកពីព្រះគុណរបស់ទ្រង់។ យើងមិនអាចមកឯទ្រង់ដោយខ្លួនឯងបានទេ ដោយហេតុថា យើងជាមនុស្សមានបាប យើងប្រព្រឹត្តតាមតណ្ហាខាងសាច់ឈាមរបស់យើង ដែលធ្វើអោយយើងខ្វាក់ ឬថ្លង់ចំពោះដំណឹងល្អ។ ៣. ព្រះទ្រង់ធ្វើអោយយើងមានពិសោធន៍ពីសេចក្តីស្រទ្បាញ់ “…គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មកទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផងពួកស្ងួនភ្ងាអើយបើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះនោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ” (១យ៉ូហាន ៤:១០-១១)។ ៤. ព្រះទ្រង់ទទួល និងត្រាស់ហៅយើងអោយដើរតាមទ្រង់ដោយជំនឿ។ ៥. ព្រះទ្រង់សព្វព្រះហឫទ័យអោយយើងក្លាយជាកូនទ្រង់រៀងរាបតទៅ (អស់កល្បជានិច្ច)។ សង្ខេបៈ ដោយព្រះទ្រង់សព្វព្រះទ័យអោយយើងក្លាយជាកូនរបស់ទ្រង់នោះ យើងនឹងរស់នៅក្នុងអំណរនៃសេចក្តីស្រទ្បាញ់ប្រកបដោយភាពជិតស្និទ្ធជាមួយព្រះ។ ទោះបីព្រលឹងតាមជាប់ដោយសេចក្តីស្លាប់ ភាពងងឹត និងជាខ្មាំងសត្រូវរបស់ព្រះក៏ដោយទ្រង់នៅតែបានបញ្ជូនព្រះយេស៊ូវគ្រីស្ទអោយមកប្រោសលោះយើងពីបាប។ តាមរយៈជំនឿលើព្រះគ្រីស្ទ និងទទួលបុណ្យជ្រមុជទឹក យើងក្លាយទៅជាកូនរបស់ព្រះ។ ជាកូនព្រះដែលនឹងទទួលជីវិតដ៏អស់កល្ប។
បុណ្យជ្រមុជទឹក… ព្រះទ្រង់បានសន្យាទទួលមនុស្សអោយចូលរួមមកក្នុងគ្រួសាររបស់ទ្រង់។ តាមរយៈបុណ្យជ្រមុជទឹក មនុស្សនឹងទទួលជីវិតថ្មី ហើយបានផ្សះផ្សាការទាកទងជាមួយនឹងព្រះវរបិតា។ មានអ្នកដឹកនាំសាសន៍យូដាម្នាក់ឈ្មោះលោក នីកូដេម ដែលជាពួកផារិស៊ី។ យប់មួយគាត់បានទៅឯព្រះយេស៊ូវ ហើយនិយាយចំពោះទ្រង់ថា “លោកគ្រូ យើងដឹងថា ព្រះបានបញ្ជូនលោកគ្រូមក។ គ្មានអ្នកណាអាចធ្វើការអស្ចារ្យ ដូចលោកគ្រូធ្វើបានទេ លើកលែងតែព្រះគង់ជាមួយ” ព្រះយេស៊ូវឆ្លើយទៅគាត់វិញថា “ខ្ញុំប្រាប់អ្នកជាប្រាកដថាៈ គ្មានអ្នកណាបានឃើញនគរព្រះទេ លើកតែអ្នកនោះបានកើតជាថ្មី” “តើមនុស្សចាស់ហើយ អាចកើតជាថ្មីយ៉ាងដូចម្តេច?” លោកនីកូដេមសួរ។ “គេមិនអាចចូលទៅក្នុងពោះម្តាយ ហើយកើតម្តងទៀតនោះទេ!” ។ ព្រះយេស៊ូវតបថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា គ្មានអ្នកណាអាចចូលទៅឯនគរព្រះបានទេ លុះត្រាតែអ្នកនោះកើតអំពីទឹក និងវិញ្ញាណវិញ។ មនុស្សកើតរូបកាយពីឪពុកម្តាយមក ប៉ុន្តែខាងវិញ្ញាណ គឺកើតពីព្រះវិញ្ញាណវិញ។ កុំអោយឆ្ងល់ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះទ្បើយ ”។ មិនមែនតែលោកនីកូដេមទេ ដែលឆ្ងល់អំពីការកើតជាថ្មីនេះ។ មនុស្សសម័យបច្ចុប្បន្ននេះក៏សួរសំណួរដូចគ្នាដែរ។ ទទួលជ្រមុជដោយទឹក និងព្រះបន្ទូលរបស់ព្រះ គឺជាសញ្ញាសម្គាល់អំពីសេចក្តីសន្យារបស់ទ្រង់ថា ទទួលយើងជាកូនទ្រង់។ “ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះ” (ម៉ាថាយ ២៨:១៩)។
ទោះបីបាបបានបំបែកយើងចេញពីការប្រកបជិតស្និទ្ធ ជាមួយព្រះក្នុងអតីតកាលក៏ដោយ ក៏ទ្រង់នៅតែសព្វព្រះទ័យ នាំយើងត្រទ្បប់មកកក្នុងគ្រួសាររបស់ទ្រង់វិញដូចពីដើម។ ទ្រង់បានតាំងសញ្ញាថ្មីដោយសារព្រះយេស៊ូវគ្រីស្ទ។ តាមរយៈបុណ្យជ្រមុជទឹកយើងបានកើតជាថ្មីជាកូនរបស់ព្រះ។ ទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធ ទៅក្នុងជីវិតរបស់យើង។ ជាលទ្ធផលនៃជំនឿ និងការកើតជាថ្មី យើងត្រូវបានជំរុញទឹកចិត្តអោយធ្វើអ្វីដែលល្អ។ ព្រះទ្រង់សព្វព្រះទ័យទទួលមនុស្សគ្រប់គ្នាដែលទទួលជឿអោយក្លាយជាកូនរបស់ទ្រង់ ទាំងទារក កុមរា កុមារី មនុស្សពេញវ័យ ក្មេង ចាស់ បុរស និងស្រ្តី ។ល។

4