ព្រះបាទយ៉ូសៀស៖ ព្រះតែមួយ - កន្លែងតែមួយ

05-វិច្ឆិកា-2018 - ម៉ោង 11:53:23PM ព្រឹត្តិការណ៍នៅក្នុងគម្ពីរ ២ពង្សាវរតាក្សត្រ ជំពូកទី២២ និងទី២៣ សុទ្ធតែជាព្រឹត្តិការណ៍សំខាន់ក្រៃលែង។ ព្រឹត្តការណ៍នេះរៀបរាប់អំពី៖

4

ក.ព្រះបាទយ៉ូសៀស ធ្វើការជួសជុលព្រះវិហារក្រុងយេរូសាឡិម នៅឆ្នាំ៦២១ មុនគ្រិស្តសករាជ - ២២:៧។
ខ.ការរកឃើញគម្ពីរក្រឹត្យវិន័យ ក្នុងពេលជួសជុលព្រះវិហារ - ២២:៨-១០។
គ.ព្រះបាទយ៉ូសៀស បង្គាប់ឱ្យហោរាស្រី ហ៊ីលគីយ៉ា ធ្វើការបកស្រាយគម្ពីរ - ២២:១១-២០។
ឃ.ព្រះបាទយ៉ូសៀស គង់ជាអធិបតីក្នុងពិធីចងសម្ពន្ធមេត្រីសារជាថ្មី - ២៣:១-៣។
ង.ការដករូបភាពសាសនាដទៃ និងការអនុវត្តរបស់វា ចេញពីព្រះវិហារ និងតំបន់ដែលនៅជុំវិញនោះ - ២៣:៤-១៤, ២៤។
ច.ការបិទអាសនៈទាំងអស់នៅស្រុកយូដា ទោះជាអាសនៈខ្លះជាអាសនៈដែលត្រឹមត្រូវក៏ដោយ តែគេរាប់ថា វាគឺជាអាសនៈនៃ “សេចក្ដីកំផិត” ពីព្រោះអាសនៈទាំងនោះមិននៅក្នុងក្រុងយេរូសាឡិម។ ចំណែកអាសនៈផ្សេងៗទៀត សុទ្ធតែជាអាសនៈនៃសាសន៍ដទៃ។
ឆ.ការបំផ្លាញអាសនៈទាំងអស់ ក្នុងអតីតនគរខាងជើង និងការសម្លាប់បូជាចារ្យគ្រប់គ្រងអាសនៈទាំងនេះ - ២៣:១៥-២០។ អាសនៈខ្លះនៅនគរខាងជើង ជាអាសនៈដ៏ត្រឹមត្រូវ (ប៉ុន្តែបញ្ហាគឺនៅត្រង់ថា វាមិននៅក្នុងក្រុងយេរូសាឡិម!) ហើយអាសនៈមួយចំនួនទៀត ជាអាសនៈសាសន៍ដទៃ ម្យ៉ាងវិញទៀតបូជាចារ្យនៅនគរខាងជើង មិនមែនជាពូជពង្សពួកលេវីនោះទេ សូមអាន ២ពង្សាវតារក្សត្រ ១២:៣១។

4


ជ.ការប្រារព្ធពិធីបុណ្យរំលង នៅក្រុងយេរូសាឡិម។ ពិធីនេះត្រូវបានគេចាត់ទុកជាពិធីពិសេស ដោយសារតែគេធ្វើពិធីនេះ នៅតែក្នុងទីក្រុងយេរូសាឡិមប៉ុណ្ណោះ ពុំមានប្រារព្ធនៅកន្លែងផ្សេងទៀតឡើយ - ២៣:២១-២៣។
ស្រាយបំភ្លឺសាច់រឿងនៅក្នុងគម្ពីរពង្សាវតារក្សត្រទី១ និងទី២ សំខាន់គឺត្រូវយល់ពីសារៈសំខាន់របស់មហាក្សត្រ ដែលកណ្ឌគម្ពីរនេះកំណត់។សូមអានគម្ពីរ ២ពង្សាវតារក្សត្រ ២២:២ និង ២៣:២៥ មានន័យ យ៉ាងដូចម្ដេច?

4

2-នៅសម័យព្រះយេស៊ូវ មានបូជាចារ្យ ពួកលេវី និងបុគ្គលិកបម្រើការក្នុងព្រះវិហាក្រុងយេរូសាឡិមចំនួន ៩ពាន់នាក់។ ម្យ៉ាងទៀត ចំនួនប្រជាជន ៨០% នៃចំនួនប្រជាជនសរុបក្នុងទីក្រុងនេះ ទទួលបានប្រាក់ចំណូលពីការងារដែលជាប់ទាក់ទងនឹងបែបបទសាសនានៃព្រះវិហារនេះ។ ហេតុអ្វីបាន ជាប្រជាជនក្រុងយេរូសាឡិម និងសហគមន៍បូជាចារ្យ ចាត់ទុកព្រះយេស៊ូវជាការគម្រាមដ៏សម្បើមដល់ម្ល៉េះ?

4