សេចក្តីពិតនៃជីវិត

22-តុលា-2018 - ម៉ោង 11:13:23AM “សេចក្តីពិតនៃជីវិត”
តើយើងអាចរកឃើញសេចក្តីពិតនៃជីវិតនៅឯណា?
យើងអាចរកឃើញសេចក្តីពិតនៃជីវិតពីសៀវភៅមួយហៅថា “ព្រះគម្ពីរបរិសុទ្ធ”។ សូមលោកអ្នករំលឹកទ្បើងវិញកាលពីមេរៀនទីមួយដែលលោកអ្នកទើបនឹងសិក្សាចប់ អ្នកនិពន្ធវគ្គសិក្សាតាមសំបុត្រ បានលើកទ្បើងអំពីព្រះគម្ពីរបរិសុទ្ធជាច្រើនអន្លើ។ នេះជារឿងថ្មីមួយសម្រាប់លោកអ្នក ហើយលោកត្រូវតែខិតខំព្យាយាមអោយបានស្គាល់ច្រើនថែមទៀត អំពីព្រះគម្ពីរបរិសុទ្ធ។

4

ព្រះគម្ពីរបរិសុទ្ធ គឺជាព្រះបន្ទូលរបស់ព្រះ។ គឺជាប្រភពនៃរាល់ចំណេះដឹងទាំងទ្បាយ។ ជាប្រភពនៃផាសុខភាព។ នៅក្នុងព្រះគម្ពីរបរិសុទ្ធ មានពេញទៅដោយសេចក្តីសន្យារបស់ព្រះ ដំណឹងល្អ និងច្បាប់វិន័យដែលជាគ្រឿងឧបករណ៍អាចដឹកនាំជីវិតរស់នៅ និងបំប៉នកម្លាំងរបស់យើងបាន។ គ្រប់ពាក្យនៅក្នុងព្រះគម្ពីរបរិសុទ្ធ គឺជាព្រះបន្ទូលរបស់ព្រះ ហើយជាពាក្យសម្តីនៃសេចក្តីពិត។ ពីព្រោះនៅគ្រប់កណ្ឌជំពូក និងគ្រប់ផ្នែកនៃព្រះគម្ពីរបរិសុទ្ធ ព្រះទ្រង់បានជំរុញទឹកចិត្តរបស់ពួកហោរា (ព្យាការី) ពួកសាវ័ក និងអ្នកប្រកាសដំណឹងល្អអោយសរសេរទ្បើង ដូចបានរៀបរាប់នៅក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ៣:១៦-១៧“គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណ បណ្តាលអោយតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឮកអោយដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងសេចក្តីសុចរិត ដើម្បីអោយអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសម្រាប់នឹងធ្វើការល្អគ្រប់មុខ”។
តើព្រះជានរណា?
ព្រះគម្ពីរបរិសុទ្ធ បានរៀបរាប់ប្រាប់យើងយ៉ាងល្អិតល្អន់អំពីព្រះថាជានរណា ហើយនិងបុគ្គលិកលក្ខណៈទាំងអស់របស់ទ្រង់ ដូចរៀបរាប់ក្នុងគម្ពីរ កិច្ចការ ១៧:២៤ ថា “ដ្បិតព្រះដែលបង្កើតលោកិយ និងរបស់សព្វសារពើ ព្រះអង្គនោះទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ”។ ព្រះទ្រង់ជាអ្នកបង្កើតអ្វីៗទាងអស់។ យើងអាចមើលឃើញពីកិច្ចការរបស់ព្រះ តាមរយៈធម្មជាតិ និងតាមរយៈការចាប់ផ្តើមនៃអ្វីៗទាំងអស់នៅលើផែនដីនេះ ដូចបាននៅក្នុងគម្ពីរ ហេព្រើរ ៣:៤ ថា“ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងនោះគឺជាំព្រះវិញ”។ ព្រះទ្រង់ជាវិញ្ញាណ។ ទ្រង់គង់នៅតាំងពីអស់កល្បរៀងមករហូត ដល់អស់កល្បតទៅ។ ទ្រង់នឹងមិនដែលប្រែប្រួលទ្បើយ ដ្បិតទ្រង់ពេញដោយអំណាចព្រះចេស្តា។ ទ្រង់ជ្រាបគ្រប់ការទាំងអស់។ ទ្រង់បរិសុទ្ធ និងយុត្តិធ៌ម ក៏ស្រទ្បាញ់សេចក្តីពិត និងសេចក្តីទៀងត្រង់។ ទ្រង់គឺជាតួនៃសេចក្តីស្រទ្បាញ់ ហើយទ្រង់គ្រប់គ្រងពិភពលោកដោយសេចក្តីស្រទ្បាញ់។
តើព្រះគម្ពីរបរិសុទ្ធនិយាយអ្វីខ្លះអំពីការបង្កបង្កើតពិភពលោកនេះ?
លោកុប្បត្តិ ១:១“កាលដើមដំបូងទ្បើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី”។ និក្ខមនំ ២០:១១“ដ្បិតក្នុងប្រាំមួយថ្ងៃ ព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ...”។លោកុប្បត្តិ ១:២៧ “ទ្រង់បង្កើតមនុស្សអោយដូចជារូបអង្គទ្រង់...”។

4


ទាំងនេះមានន័យថា ព្រះទ្រង់បានបង្កើតគ្រប់របស់ទាំងអស់នៅលើលោកនេះ មានមនុស្ស និងរបស់សព្វសារពើ ក្នុរវាងប្រាំមួយថ្ងៃ ហើយគ្រប់របស់ទាំងអស់ដែលទ្រង់បង្កើតទ្បើងនោះ ឃើញថាល្អដូចរៀបរាប់ក្នុង លោកុប្បត្តិ ១:១៣“រួចទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ... ”។
ជាការពិតណាស់ថា ទោះបីព្រះទ្រង់បានបង្កើតរបស់ទាំងអស់ជាល្អក្តី ប៉ុន្តែទាំងអស់នោះបានត្រទ្បប់ទៅជាអាក្រក់វិញ។ បុរសស្រ្តីមួយគូដំបូងដែលមានសេរីភាពធ្វើការអ្វី ដែលគេចង់ធ្វើដៅក្នុងសួនអេដែន ដែលព្រះបានបង្កើតសម្រាប់ពួកគេ បានធ្លាក់ទៅក្នុងសេចក្តីល្បួងរបស់សាតាំង ដែលវាបន្លំខ្លួនធ្វើជាសត្វពស់ (សាតាំងគឺជាខ្មាំងសត្រូវរបស់ព្រះ)។ វាមានប្រាជ្ញា មានអំណាច និងវាងវៃ។ វាជាអ្នកដែលចង់អោយមនុស្សទាំងអសើត្រូវបណ្តាសា។ បុរសទីមួយគឺលោក អ័ដាម និងស្រ្តីទីមួយនាង អេវ៉ា មិនស្តាប់បង្គាប់ព្រះជាម្ចាស់។

4


អ្នកទាំងពីរបានទទួលទណ្ឌកម្មពីព្រះ ដោយព្រោះអំពើបាបដូចបានរៀបរាប់ក្នុង លោកុប្បត្តិ ៣:១៧-១៩ ថា “រួចទ្រង់មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លៃឈើនោះ ដែលអញបានហាមមិនអោយស៊ីទ្បើយ នោះដីត្រូវបណ្តាសាដោយសារឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់មួយជីវិត គឺដីនឹងដុះជាបន្លា និងអញ្ចាញអោយឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រទ្បប់ជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រទ្បប់ជាធូលីដីវិញ ពីព្រោះ ”។ ដោយព្រោះការពិតនេះ ដើមកំណើតរបស់មនុស្សជាតិសព្វថ្ងៃនេះ បានកើតមកជាមួយនឹងអំពើបាប ហើយរស់នៅក្រោមទណ្ឌកម្មមកពីព្រះ។ អំពើបាបដែលយើងទទួលតាំងពីកំណើតមក គឺជាប្រភពនៃគំនិតអាក្រក់ គោលបំណងអាក្រក់ និយាយអាក្រក់ និងធ្វើការអាក្រក់ដូចរៀបរាប់ក្នុងគម្ពីរ ម៉ាថាយ ១៥:១៩ ថា “ដ្បិតគឺពីក្នុងចិត្តនោះឯង ដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សម្លាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេប្រមាថ”។ បាបគឺមិនមែនចេញមកតែពីការដែលយើងបានធ្វើប៉ុណ្ណោះទេ ប៉ុន្តែបាបក៏ជាការដែលយើងត្រូវធ្វើ តែបែជាមិនបានធ្វើនោះដែរ ដូចបានរៀបរាប់នៅក្នុងគម្ពីរ យ៉ាកុប ៤:១៧ ថា “ដូច្នេះ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ”។

តើយើងអាចគេចចេញពីបាប និងទណ្ឌកម្មរបស់វាយ៉ាងដូចម្តេច?

ការពិតណាស់ដែលថា ទោះបីព្រះទ្រង់ពេញដោយក្តីមេត្តាករុណា តែទ្រង់ក៏ប្រកបដោយយុត្តិធ៌ម និងសេចក្តីពិតដែរ។ ទ្រង់មិនទុកអោយមនុស្សធ្វើអាក្រក់ ចេញទៅដោយមិនដាក់ទណ្ឌកម្មនោះទេ។ ទោះបីទ្រង់ក្រោធនឹងបាបរបស់យើង តែទ្រង់មិនបានឈប់ស្រទ្បាញ់យើងទេ ដូចចែងក្នុងគម្ពីរ ជនគណនា ១៤:១៨ ថា “ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្តីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនូវសេចក្តីទុច្ចរិត និងការរំលង តែមិនរាប់មនុស្សមានទោសទុកជាគ្មាននោះទ្បើយ... ”។ភ្លាមៗនោះ ក្រោយពីមនុស្សមុនដំបូងធ្លាក់ទៅក្នុងអំពើបាប ព្រះដែលទ្រង់ប្រកបដោយសេចក្តីស្រទ្បាញ់ បានសន្យាចំពោះពួកគេថា ទ្រង់នឹងបញ្ជូនព្រះសង្រ្គោះ (អ្នកប្រោសលោះ) អោយមកជួយពួកគេ និងកូនចៅគេ អោយឈ្នះលើអំណាចអាក្រក់ និងអំពើបាបដូចចែងក្នុងគម្ពីរ យ៉ូហាន ៣:១៦“ដ្បិតព្រះទ្រង់ស្រទ្បាញ់មនុស្សលោកដល់ម្លះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីអោយអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសទ្បើយ គឺអោយមានជីវិតអស់កល្បជានិច្ចវិញ”។នៅពេលកំណត់មកដល់ ព្រះទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ អោយមកសុគតសងថ្លៃបាបរបស់យើង។ ហេតុនេះហើយ យើងអាចទទួលការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច តាមរយៈការជឿ និងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ។
តើយើងអាចផ្លាស់ប្តូរបាបតាំងពីកំណើតដោយខ្លួនឯងឬទេ?
សូមអានរឿងខាងក្រោមនេះ ហើយស្វែងរកចំលើយៈ

មានបុរសម្នាក់មានរូបកាយពុំមានសុខភាពបរិបូរ។ គាត់តែងតែឈឺជាញយៗ ប៉ុន្តែមិនរវីរវល់ទៅរកគ្រូពេទ្យព្យាបាលទេ។ ទោះបីប្រពន្ធ និងកូនរបស់គាត់ព្យាយាមបញ្ចុះបញ្ចូល ឬសំទ្បុតកំហែងគាត់ក្តី គាត់នៅតែមិនចង់ទៅរកគ្រូពេទ្យព្យាបាលដដែល។ គាត់មានជំនឿថា ជំងឺរបស់គាត់គ្រាន់តែជារឿងតូចតាច ហើយនឹងបានជាវិញដោយគ្រាន់តែលេបថ្នាំ ដែលទិញពីឱសថស្ថានប៉ុណ្ណោះ។ គាត់ធ្វើរបៀបនេះរហូតដល់ថ្ងៃមួយគាត់មានជំងឺឈឺក្បាលយ៉ាងខ្លាំង។ ថ្នាំដែលគាត់ទិញមកមិនអាចជួយគាត់អោយបាត់ឈឺក្បាលបានទេ។ ការឈឺក្បាលកាន់តែបន្តខ្លាំងទ្បើងៗ រហូតដល់គាត់មិនអាចឈរបាន។ គាត់បានចាប់ផ្តើមព្រួយបារម្ភពីសេចក្តីស្លាប់ ហើយគិតពីការទៅគ្រូពេទ្យព្យាបាលវិញ។ គាត់បានសុំអោយប្រពន្ធ និងកូនរបស់គាត់នាំគាត់ទៅមន្ទីរពេទ្យ។ ក្រោយពីវេជ្ជបណ្ឌិតបញ្ចប់ការត្រួតពិនិត្យជំងឺគាត់មក បានរកឃើញថា បុរសនោះមានជំងឺពកសាច់ក្នុងខួរក្បាល ហើយត្រូវធ្វើការវះកាត់ជាបន្ទាន់ បើពុំនោះទេ គាត់ត្រូវស្លាប់។ ដូច្នេះបុរសនោះក៏បានយល់ព្រមអោយវេជ្ជបណ្ឌិតរៀបចំធ្វើការវះកាត់ ហើយជំងឺរបស់គាត់ក៏បានសះស្បើយ។ -យើងជាមនុស្សជាតិសព្វថ្ងៃ ក៏ដូចជាបុរសនេះដែរ ដ្បិតជំងឺរបស់យើងមិនមែនជាជំងឺខាងរូបកាយទេ តែជាជំងឺខាងព្រលឹងវិញ្ញាណវិញ ព្រោះតែបាបតាំងពីកំណើតរបស់យើង។ យើងតែងតែថា លក្ខណៈសម្បត្តិរបស់យើងមិនអាក្រក់ទេ ហើយយើងអាចរកឃើញមធ្យោបាយព្យាបាលដោយខ្លួនឯងបាន។ យើងមិនចង់ទៅរកគ្រូពេទ្យដូចបុរសនេះអញ្ជឹង។ -ប៉ុន្តែនៅពេលដែលជំងឺកាន់តែធ្ងន់ទ្បើង នោះប្រៀបដូចជាទ្បបាបដែលស៊ីរូងផ្លូវចិត្តរបស់យើង ដែលជាហេតុបណ្តាលអោយបំផ្លាញដល់ជីវិតរបស់យើង។ វាធ្វើអោយចិត្តយើងរស់នៅក្នុងភាពងងឹត និងដើរចូលទៅក្នុងផ្លូវនៃសេចក្តីស្លាប់ (ខាងវិញ្ញាណ)។ ការអាក្រក់ផុសចេញទ្បើងពីគំនិត និងទង្វើរបស់យើងនៅនឹងមុខ។ វាដូចជាជំងឺឈឺក្បាលរបស់បុរសក្នុងរឿងនេះដូច្នោះដែរ។ -ដូចជាបុរសនេះ មិនអាចវះកាត់យកពកសាច់ដែលកើតទ្បើង ដោយខ្លួនគាត់បាន យើងក៏មិនអាចព្យាបាល ឬផ្លាស់ប្តូរបាបដោយខ្លួនយើងបានដែរ។ ហើយព្រះយេស៊ូវគ្រីស្ទទ្រង់ជាវេជ្ជបណ្ឌិតតែមួយគត់ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជួយយើងអោយរួចពីបាប និងរួចពីការបំផ្លិចបំផ្លាញរបស់វា។លោកអ្នកអាចទទួលស្គាល់វេជ្ជបណ្ឌិតនេះ (ជាអ្នកដែលពេញដោយអំណាច) ដែលព្រះទ្រង់បានបញ្ជូនមកដើម្បីព្យាបាលជំងឺបាបរបស់យើង នៅក្នុងមេរៀនក្រោយទៀត។