ព្រះសម័យបុរាណ និងសម័យទំនើប

01-តុលា-2018 - ម៉ោង 04:27:23PM មានអ្នកប្រាជ្ញខាងព្រះគម្ពីរមួយចំនួនជឿថា មុនពេលដែលក្រុងយេរូសាឡិមត្រូវពួកបាប៊ីឡូនបំផ្លាញ នៅឆ្នាំ៥៨៧មុនគ្រិស្តសករាជ ពួកអ៊ីស្រាអែល៩០% ចំណាយពេលវេលា ៩០% ក្នុងការថ្វាយបង្គំព្រះអាទិទេពសន្ថវៈ និងព្រះក្លែងក្លាយដទៃទៀត។ យោងតាមចំណុចទី២ ទំព័រ៣១ នៃមេរៀនមើល តាមបទគម្ពីរ(See Through the Scripture) តើពួកគេធ្វើបែបនេះ យ៉ាងដូចម្ដេច?
ដូច្នេះមានចំនុចជាច្រើនដែលបានគេបានចោទសួរ
-1.តាមបណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោកសព្វថ្ងៃ មនុស្សនៅតែបន្តឆ្លាក់រូបព្រះដែលគេមើលមិនឃើញ ស្លៀកពាក់ឱ្យ និងយកអាហារមកសែនឱ្យ។ ហេតុអ្វីបានជាគេធ្វើយ៉ាងនេះ?
-2.នៅតាមសហគមន៍មួយចំនួន ពេលមានគ្រោះទុរភិក្ស ឬមានមហន្តរាយគំរាមដល់ការលូតលាស់ផលដំណាំរបស់ពួកគេ ពួកគេតែងបួងសួងអធិស្ឋាន អំពីបញ្ហាទាំងនេះ។ ក.តើការដែលគេទូលប្រាប់ព្រះអំពីគ្រោះរាំងស្ងួត វាជាការចាំបាច់ដែរឬទេ?
ខ.តើកម្លាំងជម្រុញជាទូទៅនៃការអធិស្ឋានពេលមានគ្រោះទុរភិក្ស គឺជាអ្វី?
-3.តើរូបភាពនៅខាងក្រោមនេះ បង្ហាញអ្វីខ្លះ ទាក់ទងនឹងវិធីដែលមនុស្សចូលទៅរក ព្រះជាម្ចាស់តាមរយៈការថ្វាយបង្គំ និងអធិស្ឋាន?

4


សេចក្តីសង្ខេប

ផែនដី និងអ្វីៗទាំងអស់ដែលនៅលើផែនដីនេះ គឺជារបស់ទ្រង់។ ទ្រង់បានបង្កើត ហើយក៏ជាម្ចាស់ផែនដីទាំង មូល ព្រមទាំងជីវិតគ្រប់យ៉ាងដែលនៅលើផែនដីនេះផង។ ទ្រង់ជួយឱ្យយើងរាល់គ្នាដឹងថា ទ្រង់ជាម្ចាស់
សត្តនិករទាំងអស់ និងជាម្ចាស់នៃសេចក្ដីសង្គ្រោះ។ នៅ ពេលផែនដីបង្កើតផលជាបរិបូរ សូមឱ្យយើងចេះអរព្រះគុណទ្រង់ និងត្រៀមខ្លួនជាស្រេចក្នុងការចែករំលែក។ទ្រង់បង្រៀនឱ្យយើងខ្ញុំចេះរស់នៅបែបសាមញ្ញ ដើម្បីឱ្យអ្នកដទៃរស់នៅយ៉ាងសាមញ្ញដែរ។ អ្វីដែលសំខាន់ជាងគេ សូមបង្រៀនយើងចេះផ្សព្វផ្សាយដំណឹងល្អពីនំប៉័ងជីវិត គឺជា ព្រះយេស៊ូវជាព្រះមែស្ស៊ី ដើម្បីឱ្យមនុស្សជាច្រើនទៀតមានជំនឿទៅលើទ្រង់
ហើយទទួលបានសេចក្ដីអំណរនៃជីវិតបរិបូរ និងអស់កល្បជានិច្ច ដែលមាន នៅក្នុងលោកិយនេះជាស្រេច។

4