អំពីអំពើបាបពីកំណើត

23-ឧសភា-2018 - ម៉ោង គឺទាក់ទងទៅនឹងអំពើបាបពីកំណើត ដែលបានកើតឡើងនៅក្នុងចំណោមទេវវិទូមួយចំនួនចំពោះគោលជំនឿក្រុងអ័ក្សប៊ឺក។ តើអ្វីគឺជាភាពច្បាស់លាស់ពិតប្រាកដ? ក្រុមម្ខាងបានបង្រៀនថា ដោយសារតែអំពើបាបរបស់អ័ដាម បានបណ្តាលឲ្យមនុស្សគ្រប់រូបមានបាប និងរបស់អ្វីទាំងអស់នឹងពុករលួយ។ តាំងពីពេលនោះមក និស្ស័យរបស់មនុស្សគ្រប់រូប (ផ្នែកព្រលឹងវិញ្ញាណរបស់មនុស្ស)។ នេះហើយហៅថា «និស្ស័អំពើបាប» ពីព្រោះមិនមែនគំនិតដែលគិត ឬ ពាក្យសំដី ឬទង្វើដែលធ្វើនោះទេ តែជានិស្ស័យតាំងពីកំណើតតែម្តងដែលបណ្តាលឲ្យមានអំពើបាប។ ដោយសារតែអំពើបាបពីកំណើត បានបណ្តាលឲ្យមនុស្សគ្រប់គ្នាមានអំពើបាប ទោះបីជានិស្ស័យពីធម្មជាតិ ឬបញ្ញាចិត្តរបស់មនុស្សគិតថាត្រឹមត្រូវក៏ដោយ ក៏មនុស្សគ្រប់គ្នាសុទ្ធមានអំពើបាប គឺដោយសារតែនិស្ស័យពីកំណើតរបស់មនុស្សចូលចិត្តតែប្រពឹត្តអំពើបាប។ ក្រុមម្ខាងទៀតបានបង្រៀនថា៖ អំពើបាបពីកំណើតមិនបានកើតឡើងដោយសារនិស្ស័យធម្មជាតិរបស់មនុស្សនោះទេ (រូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្សរហូតមកដល់ពីពេលនេះបន្ទាប់ពីការធ្លាក់នៃអំពើបាប នៅតែស្នាព្រហសរបស់ព្រះដដែល)។ តែអំពើបាបពីកំណើតគឺជាផ្នែកមួយដែលកើតឡើងចេញពីនិស្ស័យធម្មជាតិ រូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្សយើង ដូច្នេះហើយបានជាធ្វើឲ្យអំណាច និងអំពើរបស់មនុស្សគ្រប់រូបចូលចិត្តតែប្រពឹត្តអំពើបាប។ សារុបសេចក្តីមក មនុស្សយើងខ្វះខាតសេចក្តីសុចរិត ដោយសារតែគាត់បានបង្កើតឡើងមកតាំងពីដំបូងមក ហើយនៅក្នុងផ្នែកព្រលឹងវិញ្ញាណរបស់មនុស្សបានត្រូវស្លាប់ ហើយចូលចិត្តតែប្រពឹត្តការអាក្រក់។ ដោយសារតែកំណើតកើតមកមានអំពើបាបរស់នៅក្នុងនិស្ស័យកំណើតរបស់មនុស្ស ដូច្នេះហើយបានធ្វើឲ្យអំពើបាបជាក់ស្តែងបានកើតឡើងឯងៗចេញពីចិត្តតែម្តង។ ដូច្នេះហើយយើងត្រូវធ្វើការបែងចែកឲ្យដាច់រវាង និស្ស័យធម្មជាតិ និងភាវគតិរូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្សដែលពុករលួយ ដែលព្រះដែលជាផ្នែកនៃការបង្កើត និងស្នាព្រហស្តរបស់ទ្រង់ដែលបានបង្កើតនៅឡើងតាំងពីការធ្លាក់នៃអំពើបាបមកម្លេះ។ ភាពខុសគ្នានេះគឺកើតឡើងពីអំពើបាបពីកំណើត ដែលជាស្នាដៃនៃការអាក្រក់ ដែលធ្វើឲ្យនិស្ស័យធម្មជាតិរបស់មនុស្សទទួលការពុករលួយ។ វិវាទកម្មដែលទាក់ទងទៅនឹងអំពើបាបពីកំណើតវាហាក់បីដូចមិនសំខាន់ប៉ុន្មានទេ បើសិនជាគោលលទ្ធិនេះបានត្រូវបង្រៀនឲ្យបានត្រឹមត្រូវទៅតាមព្រះបន្ទូលរបស់ព្រះនោះ និងធ្វើការបែងចែកឲ្យដាច់ពីការបង្រៀនខុសឆ្គងរបស់បេឡាគាសនិយម និងមេនីឈៀននិយមនោះ។ ព្រះគុណនៃព្រះ និងព្រះវិញ្ញាបរិសុទ្ធទ្រង់ដែលប្រទានដល់យើងរាល់គ្នា គឺតម្រូវឲ្យយើងរាល់គ្នាត្រូវចេះថ្វាយសិរីរុងរឿងដល់ព្រះនាមទ្រង់វិញ (និក្ខេបទគោលជំនឿក្រុងអ័ក្សប៊ឺក)។ ម៉្យាងវិញទៀត រាល់កិច្ចការដែលព្រះបានបង្កើតនោះគឺ ខុសពីកិច្ចការដែលមនុស្សធ្វើ ដើម្បីពន្យល់វិវាទកម្មនេះ គឺត្រូវតែមានព្រះបន្ទូលនៃព្រះជាមូលដ្ឋានគ្រឹះ។ ពំនោលវិជ្ជមាន ចំណុចទី១ គ្រីស្ទបរិស័ទត្រូវតែទទួលស្គាល់ថា អំពើទុច្ចរិតរបស់មនុស្សគឺជាការទាស់ប្រឆាំងទៅនឹងក្រឹត្យវិន័យរបស់ព្រះ ដែលបានរាប់ការទាំងនោះថាជាអំពើបាប ហើយបាបនេះគឺជាអំពើបាបដ៏អាក្រក់ ជាអំពើដ៏គួរឲ្យភ័យចខ្លាច ហើយក៏ជាអំពើបាបតំណពូជដែរ ដែលនិស្ស័យរបស់មនុស្សគ្រប់រូបចូលចិត្តប្រពឹត្តសេចក្តីអាក្រក់ ហើយអំពើអាក្រក់នេះហើយដែលជាអំពើបាប។ ជាការពិត មេនៃអំពើបាបគឺជាដើមចមនៃអំពើបាបពិតប្រាកដ ហើយតាមរយៈនេះ បណ្ឌិត លូធ័រ គាត់បានហៅអំពើបាបនេះជា «និស្ស័យបាប»ឬ «និស្ស័យបាបរបស់មនុស្ស» ហើយគាត់បានពោលបន្ថែមទៀតថា ទោះបីមនុស្សនោះមិនបានគិត និយាយ ឬធ្វើប្រពឹត្តការអាក្រក់ក៏ដោយ (គឺមិនមានន័យថាគាត់ជាមនុស្សសុចរិតនោះទេ ត្បិតមនុស្សគ្រប់គ្នាមានអំពើបាបតាំងពីឪពុកម្តាយមុនដំបូងរបស់យើងម្លេះ)។ មនុស្សគ្រប់រូបគឺបានរាប់ជាមនុស្សមានបាបនៅចំពោះព្រះដោយសារតែអំពើបាបពីកំណើត និងព្រលឹងវិញ្ញាណខ្វាក់ពីកំណើត។ ដោយសារតែអំពើខូចបង់ និងអំពើបាបមនុស្សមុនដំបូងនេះ និស្ស័យរបស់មនុស្ស ឬក៏មនុស្សគ្រប់គ្នានឹងត្រូវទទួលកាត់ទោសនៅចំពោះក្រឹត្យវិន័យរបស់ព្រះ ហើយបានក្លាយទៅជាកូននៃសេចក្តីក្រោធនៃព្រះ ហើយស្លាប់ខាងផ្នែកព្រលឹងវិញ្ញាណជារៀងរហូត លុះត្រាតែយើងបានត្រូវសង្គ្រោះតាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ។ ចំណុចទី២ មាត្រាដែលបានបញ្ជាក់នៅក្នុងគោលជំនឿក្រុងអ័ក្សប៊ឺកនៅក្នុងមាត្រា XIX បានបញ្ជាក់យ៉ាងច្បាស់ថា៖ ព្រះទ្រង់មិនមែនជាអ្នកបង្កើត ឬជាអ្នកប្រឌិតឲ្យមានអំពើបាបនោះទេ។ ដោយសារតែការញុះញង់របស់អារក្សតាមរយៈមនុស្សម្នាក់ បាននាំឲ្យមានអំពើបាបកើតមានឡើង (កិច្ចការរបស់អារក្ស)ហើយ បាបបានចូលមកក្នុងលោកីយ៍ដោយសារតែមនុស្សម្នាក់ (រ៉ូម ៥:១២, ១យ៉ូហាន ៣:៧)។ រហូតមកដល់បច្ចុប្បន្ននេះ ព្រះទ្រង់មិនបានបង្កើតឲ្យមានអំពើបាបនៅក្នុងមនុស្សយើងនោះទេ។ អំពើបាបពីកំណើតគឺបានកើតឡើងពីអំពើបាបពីតណពូជតាមរយៈការចាប់កំណើត និងមានទំងន់តាំងពីឪពុកម្តាយមកម្លេះ (ទំនុកដំកើង ៥១:៥)។ រហូតមកដល់បច្ចុប្បន្ននេះព្រះទ្រង់នៅតែបន្ថបង្កើតនិស្ស័យធម្មជាតិនៅក្នុងមនុស្សជាតិដដែល។ ចំណុចទី៣ ហេតុផលដែលយើងមិនបានយល់ និងស្គាល់អ្វីទៅជាអំពើបាបពីតណពូជ (ទំនុកដំកើង ១៩:១២)ដូចដែលអត្ថបទស្មាកាល់និយាយថា៖ រហូតទល់តែយើងបានត្រូវបើកសម្តែងពីព្រះគម្ពីរទើបយើងអាចយល់បាន។ ដើម្បីធ្វើឲ្យយើងបានយល់ពីប្រធានបទខាងលើនេះ គោលជំនឿក្រុងអ័ក្សប៊ឺកសូមធ្វើការសង្ខេបខ្លឹមសារសំខាន់ៗដូចខាងក្រោមនេះ ៖ ក. ដោយសារតែការមិនស្តាប់បង្គាប់របស់អ័ដាម និងអេវ៉ា តំណពូជដែលកើតចេញពីមនុស្សម្នាក់សុទ្ធតែមនុស្សមានអំពើបាប មានន័យថាមនុស្សគ្រប់រូបបានធ្វើឲ្យព្រះ មិនសព្វព្រះហឫទ័យ ហើយបានក្លាយទៅជាមនុស្សជាប់សេចក្តីខ្ញាល់របស់ព្រះ ដូចដែលសាវ័កប៉ុលបានចែងនៅក្នុង (រ៉ូម ៥:១២-១៤, អេភេសូរ ២:៣)។ ខ. អំពើបាបពីកំណើត គឺជាអវត្តមានភាពសុចរិតរបស់ឲពុកម្តាយដំបូងរបស់យើង ឬភាពសុចរិតរូបតំណាងនៃព្រះ ដែលកាលពីមុនមនុស្សបានត្រូវបង្កើតឡើងដូចរូបអង្គទ្រង់ ដែលមាននិស្ស័យខាងសេចក្តីពិត ខាងភាពបរិសុទ្ធ និងខាងសេចក្តីសុចរិត។ ហើយនៅពេលទន្ទឹមនោះដែរ អំពើបាបពីកំណើតគឺអំពើមួយដែលមិនអាចធ្វើឲ្យមនុស្សឈានដល់ខ្នាតគំរូរបស់ព្រះ ហើយភាសាឡាតំាងបានឲ្យនិយមន័យថា៖ «អំពើបាបពីកំណើត គឺជាទង្វើមួយដែលមិនអាចកែប្រែជាថ្មីបានឡើយដែលទាក់ទងទៅនឹងផ្នែកព្រលឹងវិញ្ញាណ»។ គ. អំពើបាបពីកំណើត (និស្ស័យបាបរបស់មនុស្ស)មិនគ្រាន់តែជាចំណុចមួយដែលខ្វះខាតទាំងស្រុងខាងផ្នែកព្រលឹងវិញ្ញាណ និងអំណាចពីព្រះប៉ុណ្ណោះទេ ថែមទាំងបាត់បង់តំណាងព្រះដែលឆ្លុះបញ្ចាំងនៅក្នុងមនុស្សជាតិដែរ។ មិនគ្រាន់តែប៉ុណ្ណោះ ការខូចបង់ និងការអាក្រក់នៅក្នុងមនុស្សជាតិទាំងឡាយសុទ្ធតែអំពើអាក្រក់ពុករលួយដែលពិបាកនឹងពិពណ៌នាបាន។ជាពិសេស នោះគឺការបាត់បង់ខាងផ្នែកព្រលឹងវិញ្ញាណ និងជម្រៅចិត្ត ហើយនិងឆន្ទៈរបស់មនុស្សជាតិ។ ចាប់តាំងពីការធ្លាក់នៃអំពើបាបរបស់មនុស្សមុនដំបូងមក មនុស្សគ្រប់គ្នាបានកើតមកពោរពេញទៅដោយសេចក្តីអាក្រក់ ដែលនៅក្នុងចិត្តពោរពេញទៅដោយអំពើបាប ហើយប្រថ្នាចង់តែធ្វើការអាក្រក់។ ដោយសារមនុស្សតែម្នាក់គឺអ័ដាម ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ត្បិតគ្រប់គ្នាបានធ្វើបាបហើយចូលចិត្តប្រឆាំងនឹព្រះ និងក្រឹត្យវិន័យរបស់ទ្រង់ (ម៉ាថាយ ២២:៣៦-៤០)។ ហើយរាល់គំនិតខាងសាច់ឈាមរបស់មនុស្ស នោះរមែងទាស់ទទឹងនឹងព្រះ (រ៉ូម ៨:៧) ដោយពួកគាត់គិតថារឿងរ៉ាវអ្វីៗទាំងអស់សុទ្ធតែពួកគាត់ អាចស្វែងយល់ និងគ្រប់គ្រងបាន ទោះបីពួកគាត់ជាមនុស្សមានភាពកំសោយក៏ដោយ។ ការគិតបែបនេះបានធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់រូប ហើយដោយសារពួកអ្នកដែលដើរខាងផ្នែកសាច់ឈាមនោះ ពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ (រ៉ូម ៨:៨)។ ឃ. លទ្ធិផលនៃអំពើបាបពីកំណើត ដែលព្រះបានវាយផ្ទាលទៅលើតំណពូជអ័ដាមនោះគឺសេចក្តីស្លាប់ និងការជំនុំជម្រះអស់កល្បជានិច្ច (រ៉ូម៣:២៣) ហើយផ្នែករូបកាយ និងផ្នែកព្រលឹងវិញ្ញាណជួបតែសេចក្តីរងទុក្ខវេទនាជារៀងរហូត។ ហើយសេចក្តីទុក្ខវេទានារបស់មនុស្សនេះថែមទាំងរស់នៅក្រោមអំណាចអំពើអារក្សថែមទៀត ដូច្នេះហើយបានជានិស្ស័យរបស់មនុស្សតែងតែចុះចូល និងគោររពដល់អាណាចក្រ និងអំណាចរបស់អារក្ស (កូឡូស ១:១៣)។ ជាពិសេសនោះ មនុស្សមួយចំនួន ទោះជាអ្នកប្រាជ្ញាក៏បានធ្លាក់ចូលទៅក្នុងការល្បួងរបស់អារក្សផងដែរ មិនគ្រាន់តែប៉ុណ្ណោះពួកគាត់ទាំងនោះបានត្រូវដឹកនាំ និងគ្រប់គ្រងដោយពួកអារក្សដោយសារតែភាពងងិតខាងផ្នែកព្រលឹងវិញ្ញាណរបស់ពួកគាត់ ដែលពេលខ្លះបានធ្វើឲ្យពួកគាត់មួយចំនួនបានប្រពឹត្តអំពើអាក្រក់រហូតដល់ហ៊ានប្រពឹត្តអំពើបទឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ង. អំពើបាបតណពូជនេះគឺជាអំពើបាបដ៏ធំមួយ ដែលមានតែលោហិតរបស់ព្រះយេស៊ូវគ្រីស្ទតែមួយអង្គគត់អាចប្រោសឲ្យបានរួច នៅចំពោះព្រះ ហើយដល់អស់អ្នកណាដែលបានទទួលបុណ្យជ្រមុជទឹក និងសេចក្តីជំនឿ។ សារុបសេចក្តីមក និស្ស័យរបស់មនុស្សគឺពោរពេញទៅដោយអំពើបាប ដោយសារតែបាបពីកំណើត ហើយអំពើបាបនេះអាចប្រោសឲ្យរួចបានគឺតាមរយៈការកើតជាថ្មី និងការប្រោសជាថ្មីឡើងវិញតាមរយៈព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ៣:៥)។យ៉ាងណាក៏ដោយការប្រោសឲ្យរួចពីអំពើបាបនេះគឺអាចចាប់ផ្តើមឡើងនៅក្នុងជីវិតនេះបាន ហើយជីវិតនេះមានន័យថាមិនមែនជាជីវិតពេញដោយសេចក្តីគ្រប់លក្ខណ៍នោះទេ រហូតទល់តែជីវិតនេះបានបាត់បង់ទៅ (អេភេសូរ ៤:១២-១៣)។ ចំណុចសំខាន់ទាំងនេះដែលបានធ្វើការបរិយាយនៅទីនេះគ្រាន់តែជាសេចក្តីសង្ខេបខ្លីៗតែប៉ុណ្ណោះ ហើយបើសិនជាចង់ស្វែងយល់ពីគោលលទ្ធិនេះឲ្យបានក្បោះក្បាយនោះសូមអាននៅក្នុងគោលជំនឿរបស់គ្រីស្ទបរិស័ទ។