ក្រឹត្យវិន័យទាំង១០ប្រការ

25-កញ្ជា-2018 - ម៉ោង 11:45:23AM ក្រឹត្យវិន័យទាំង១០ប្រការ ក្រឹត្យវិន័យទាំង១០ប្រការបង្ហាញយើងឲ្យស្គាល់អំពីបាប និងព្រះសង្រ្គោះរបស់យើង។
កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះនៃឯងជាអាសារឥតការឡើយ។ ចូរនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។ ចូរគោរពប្រតិបត្តិដល់ឪពុកម្ដាយ។ កុំឲ្យសម្លាប់មនុស្សឲ្យសោះ។ កុំឲ្យផិតគ្នាឲ្យសោះ។ កុំឲ្យលួចប្លន់ឲ្យសោះ។ កុំឲ្យធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។

4

កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លូនឲ្យសោះ។ កុំ៎ឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ(ចោទិយកថា ៥: ៦-២១)។
ដ្បិតអញដែលជាព្រះយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្តីប្រច័ណ្ឌ ក៏ទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់ ៣ហើយ ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ តែអញផ្តល់សេចក្តីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិ (និក្ខមនំ ២០:៥-៦)។

4