ការចងសម្ពន្ធមេត្រីនឹងលោកអ័ប្រាហាំ

29-សីហា-2018 - ម៉ោង លោកុប្បត្តិ ១២:១-៣ ក.តើព្រះជាម្ចាស់ប្រាប់លោកអ័ប្រាហាំឱ្យធ្វើអ្វីខ្លះ? ខ.តើព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងធ្វើអ្វីខ្លះសម្រាប់លោកអ័ប្រាហាំ? គ.តើព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងធ្វើអ្វីខ្លះតាមរយៈលោកអ័ប្រាហាំ? 2-ចូរអាន ១២:៧។ តើព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងប្រទានទឹកដីកាណានឱ្យនរណា? 3-ចូរអាន ១៣:១៤-១៨។ តើព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងប្រទានទឹកដីកាណានឱ្យនរណា? 4-ចូរអាន យ៉ូស្វេ ២៤:២។ តើលោកអ័ប្រាហាំ និងកូនចៅរបស់លោកកំពុងធ្វើអ្វីខ្លះ ពេលព្រះត្រាស់ហៅពួកគេ? 5-សព្វថ្ងៃនេះ នៅមានមនុស្សខ្លះប្រកាន់គំនិតថា ព្រះទ្រង់បានសន្យានឹងលោកអ័ប្រាហាំ ព្រមទាំងកូនចៅរបស់លោកថា ពួកគេនឹងបន្ត ធ្វើជាម្ចាស់កម្មសិទ្ធទឹកដីកាណាន (សព្វថ្ងៃជាទឹកដីប្រទេសប៉ាឡេស្ទីន និងអ៊ីស្រាអែល) ដរាបណាភពផែនដីនៅតែមាន។ តើទស្សនៈ ដែលបានបង្ហាញនៅក្នុងបទគម្ពីរ ១ពង្សាវតារក្សត្រ ៩:១-៩ ខុសគ្នាដូចម្ដេចខ្លះ? 6-សូមចំណាំចំណុច ២គ នៅទំព័រទី២១ ក្នុងសៀវភៅមើលតាមបទគម្ពីរ។ ហេតុអ្វីក៏ជនជាតិយូដាជាច្រើននៅបន្តមានទស្សនៈថា ភ្នំ ស៊ីយ៉ូន ក្នុងក្រុងយេរូសាឡិម ជាទីបរិសុទ្ធបំផុត ហើយសង្ឃឹមថា ពួកគេនឹងកសាងព្រះវិហារដែលចក្រភពរ៉ូមបានបំផ្លាញចោលនៅ ឆ្នាំទី៧០ នៃគ្រិស្តសករាជ សារជាថ្មីម្ដងទៀត? 7-តើលោកុប្បត្តិ ១៥:៧-២១ ពាក់ព័ន្ធនឹងសេចក្ដីលម្អិតក្នុងរូបភាពខាងស្ដាំនេះ យ៉ាងដូចម្ដេច? (សូមចំណាំកថាខណ្ឌចុងក្រោយ ទំព័រ ទី២១ក្នុងសៀវភៅមើលតាមបទគម្ពីរ)។ អ្នកខ្លះថា សម្ពន្ធមេត្រីដែលព្រះជាម្ចាស់ចងជាមួយនឹងលោក អ័ប្រាហាំគឺជា “កិច្ចព្រមព្រៀង” រវាងព្រះជាម្ចាស់ និង លោកអ័ប្រាហាំ។ ហេតុអ្វីក៏ទស្សនៈនេះខុស? សេចក្ដីអធិស្ឋាន ឱព្រះដ៏ជាម្ចាស់នៃចក្រវាឡ និងប្រវត្តិសាស្ត្រអើយ យើងខ្ញុំសូមអរព្រះគុណ និងសរសើរតម្កើងទ្រង់ ដ្បិតកាលមនុស្សប្រព្រឹត្តអំពើបាប នោះទ្រង់មិនបានថយចេញ ឬសោះអង្គើយនឹងយើងខ្ញុំឡើយ។ ទ្រង់បានបន្ទាបអង្គទ្រង់ មកក្នុងប្រវត្តិសាស្ត្រតាមវិធីមួយដ៏សំខាន់ ក្នុងការបង្កើតបេសកកម្មសម្រាប់មនុស្ស ដើម្បីនាំមនុស្សត្រឡប់ទៅរកការប្រកបជាមួយនឹងទ្រង់ និងជាមួយគ្នាទៅវិញទៅមកម្ដងទៀត។ សូមប្រទានឱ្យយើងមានប្រាជ្ញាមើលឃើញថា ក្នុងនាមជារាស្ត្ររបស់ទ្រង់ យើងមិនត្រូវរស់ដើម្បីស្វែងរកព្រះពរពីប្រជាជាតិ ប៉ុន្តែយើងត្រូវរស់ដើម្បីនាំព្រះពរមកឱ្យប្រជាជាតិវិញ។ យើងសូមសរសើរ ទ្រង់ ដ្បិតទ្រង់បានឱ្យព្រះរាជបុត្រាទ្រង់ ដែលជាពូជពង្សរបស់លោកអ័ប្រាហាំ និងជាពូជពង្សរបស់ព្រះបាទដាវីឌ ឡើងលើឈើឆ្កាង ដើម្បីឱ្យយើងអាច ក្លាយជារាស្ត្រដ៏អស់កល្បរបស់ទ្រង់។ សូមបណ្ដាលចិត្តយើង ហើយប្រើយើង ដើម្បីឱ្យមនុស្សជាច្រើនទឿតបានស្គាល់ក្ដីសប្បុរស ការអត់ទោស ផែនការសម្រាប់មនុស្សជាតិ និងសេចក្ដីសន្យារបស់ទ្រង់ ទាក់ទងនឹងជីវិតនាអនាគតកាល តាមរយៈសក្ខីភាពដែល ស្ដែងចេញពីបបូរមាត់ និងជីវិតរបស់យើង។ យើងខ្ញុំសូមអធិស្ឋានដោយនូវព្រះអម្ចាស់ និងព្រះសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ។ អាមែន!